មកដឹងពីការពិតដែលម៉ាក់ៗគួរញ៉ាំផ្លែក្រូច
ក្នុងកំឡុងពេលមានផ្ទៃពោះ ម៉ាក់ៗគួរតែញ៉ាំបន្លែ ផ្លែឈើ ត្រី សាច់ជាដើម។ ជីវជាតិដែលមានក្នុងរបបអាហារគឺងាយស្រូបចូលក្នុងរាងកាយ។ ហេតុនេះ គ្មានអ្វីប្រសើរជាងការបរិភោគអាហារជាប្រចាំឡើយបានគ្រប់គ្រាន់ឡើយ។ ក្នុងនោះដែរ ផ្លែក្រូចជាប្រភពដ៏ល្អនៃវីតាមីន C អាស៊ីតហ្វូឡិច កាល់ស្យូម ប៉ូតាស្យូម និងសារជាតិចិញ្ចឹមជាច្រើនមុខ។
ម៉ាក់ៗបានញ៉ាំផ្លែក្រូចនឹងមានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា
១ ជួយដល់ប្រព័ន្ធការពាររាងកាយ
ស្ត្រីមានផ្ទៃពោះមានប្រព័ន្ធការពាររាងកាយខ្សោយ។ ហេតុនេះ ស្ត្រីងាយឆ្លងជំងឺផ្សេងៗណាស់។ ផ្លែក្រូចមានផ្ទុកវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយតាមរយៈជំរុញមុខងាររបស់គ្រាប់ឈាមអោយកាន់តែសកម្ម។ មិនតែប៉ុណ្ណោះវាក៏ជួយអោយទារកក្នុងផ្ទៃលូតលាស់បានល្អទៀតផង។ វាជួយអោយរបួសឆាប់ជាសះស្បើយផងដែរដោយសារតែវាមានបណ្ដុំនៃសារជាតិ anthocyanins, citrus flavanones, ពពួក polyphenols និងអាស៊ីត hydroxycinnamic acids។
២ ជួយអភិវឌ្ឍខួរក្បាលទារក
វាក៏ជាប្រភពដ៏ល្អនៃជាតិហ្វូឡេត ឬអាស៊ីតហ្វូឡិច។ យោងទៅតាម មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) បានលើកទឹកចិត្តអោយស្ត្រីគ្រប់រូបទទួលបានអាស៊ីតហ្វូឡិច ៤០០មីក្រូក្រាមក្នុងមួយថ្ងៃពីប្រភពរបបអាហារដើម្បីជួយការពារពិការភាពពីកំណើតសំខាន់ៗដូចជាពិការភាពខួរក្បាល (anencephaly) និងឆ្អឹងខ្នង (spina bifida) ។ ក្រូចមួយផ្លែមានផ្ដល់អាស៊ីតហ្វូឡិច ៣៩មីក្រូក្រាម។
៣ កាត់បន្ថយបញ្ហាទល់លាមក
ជាតិសរសៃ Fiber និង Cellulose ដែលមានក្នុងផ្លែក្រូចជួយកាត់បន្ថយបញ្ហាទល់លាមកចំពោះស្ត្រីមានផ្ទៃពោះ។ ជាតិសរសៃទាំងនេះក៏ការពារស្ត្រីមិនអោយមានបញ្ហាហើមពោះផងដែរ។
៤ ផ្ដល់ជាតិទឹក
ផ្លែក្រូច ១ផ្លែមានជាតិទឹករហូតដល់ទៅ ៨៨%។ វាជួយកាត់បន្ថយបញ្ហាកង្វះជាតិទឹកតាមរយៈការផ្ដល់អេឡិចត្រលីតសូដ្យូម និងប៉ូតាស្យូមក្នុងរាងកាយ ។

៥ ជួយដល់ស្បែក
ផ្លែក្រូចមានសារជាតិជួយប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ។ ញ៉ាំក្រូចជួយស្បែកមានសំណើម និងកាត់បន្ថយបញ្ហាកើតមុន។
ការញ៉ាំក្រូច ៣ផ្លែក្នុងមួយថ្ងៃនឹងទទួលបានវីតាមីន C ៨៥មីលីក្រាមស្របតាមការណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះ។ ទោះបីក្រូចជាផ្លែឈើធម្មជាតិក៏ដោយតែប្រសិនបើញ៉ាំច្រើនពេកក៏អាចធ្វើអោយឈឺក ស្ងួតក រាក និងរមួលពោះផងដែរ។
ប្រភព៖www.cdc.govpubmed.ncbi.nlm.nih.govpubmed.ncbi.nlm.nih.gov
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
