ភេសជ្ជៈទាំង ៤ មុខនេះល្អសម្រាប់ម៉ាក់ៗមានផ្ទៃពោះណាស់
ភេសជ្ជៈទាំង ៤ មុខនេះល្អសម្រាប់ម៉ាក់ៗមានផ្ទៃពោះណាស់

ភេសជ្ជៈទាំង ៤ មុខនេះល្អសម្រាប់ម៉ាក់ៗមានផ្ទៃពោះណាស់

ក្នុងកំឡុងពេលមានផ្ទៃពោះ ការបរិភោគអាហារ និងភេសជ្ជៈរបស់អ្នកអាចមានការប្រែប្រួលជាងមុនពេលមានផ្ទៃពោះ។ អ្នកគួរដឹងថាអ្វីគួរញ៉ាំ និងអ្វីមិនគួរញ៉ាំ។ ស្ត្រីមានផ្ទៃពោះគួរញ៉ាំទឹកអោយបានច្រើន ពិសេសនារដូវក្ដៅតែម្ដង។ គ្រឿងស្រវឹង ឬស្រាគឺមិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ ព្រោះអាចបណ្ដាលអោយមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ភេសជ្ជៈដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំនោះមាន

ទឹកឆ្អិន

ស្ត្រីគួរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។ ជាតិទឹកជួយអោយរាងកាយស្ត្រីស្រូបយកសារជាតិចិញ្ចឹម ដឹកជញ្ជូនវីតាមីន ជាតិរ៉ែ និងអរម៉ូនទៅក្នុងកោសិកា។ វាក៏ជួយរក្សាកម្រិតទឹកភ្លោះ និងធ្វើអោយតម្រងនោមទារកមានសុខភាពល្អ។ ការញ៉ាំទឹកបានគ្រប់គ្រាន់ក៏ធ្វើអោយស្ត្រីបន្ទោបង់បានទៀងទាត់ និងឡើងទម្ងន់បានត្រឹមត្រូវ។

ទឹកក្រូច

ទឹក្រូចច្របាច់ស្រស់ៗ ឬទឹកក្រូចដែលមានបន្ថែមជាតិកាល់ស្យូមគឺល្អសម្រាប់ឆ្អឹង និងការលូតលាស់ទារកក្នុងផ្ទៃ។ វាមានផ្ទុកជាតិប៉ូតាស្យូមដែលល្អសម្រាប់ម៉ាក់ៗដែលមានបញ្ហាលើសសម្ពាធឈាម ឬបម្រុងក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះ។

មិនតែប៉ុណ្ណោះ វាក៏មានវីតាមីន C ដែលជួយអោយរាងកាយស្ត្រីស្រូបជាតិដែកផងដែរ។

ទឹកដោះគោមានជាតិខ្លាញ់ទាប

ក្នុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការជាតិកាល់ស្យូម ១០០០​ ទៅ ១៣០០មីលីក្រាម ។ ស្ត្រីគួរញ៉ាំទឹកដោះគោដែលមានជាតិកាល់ស្យូមដើម្បីឆ្លើយតបទៅនឹងការលូតលាស់ទារកក្នុងផ្ទៃ។ ទន្ទឹមនឹងនេះ ស្ត្រីគួរញ៉ាំទឹកដោះគោដែលមានជាតិខ្លាញ់ទាប និងមិនគួរបន្ថែមជាតិស្ករទេ ពិសេសស្ត្រីដែលមានបញ្ហាលើសជាតិស្ករ និងលើសទម្ងន់តែម្ដង។

ទឹកផ្លែឈើ ឬបន្លែក្រឡុក

វាជាប្រភពផ្ដល់នូវវីតាមីន និងជាតិរ៉ែដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយស្ត្រីអោយរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះ វាផ្ដល់នូវជាតិសរសៃដែលជួយកាត់បន្ថយការទល់លាមកចំពោះស្ត្រីមានផ្ទៃពោះបានទៀតផង។ ស្ត្រីគួរលាងសម្អាតបន្លែ និងផ្លែឈើអោយបានស្អាតជាមុនសិនដើម្បីជៀសវាងការរាករួស។

ប្រភព៖www.whattoexpect.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.