ពិបាកណាស់! រមាស់ស្បែកតាំងពីមានទម្ងន់មក
ពិបាកណាស់! រមាស់ស្បែកតាំងពីមានទម្ងន់មក

ពិបាកណាស់! រមាស់ស្បែកតាំងពីមានទម្ងន់មក

បញ្ហានេះកើតមានជាញឹកញាប់ចំពោះម៉ាក់ៗកំពុងមានផ្ទៃពោះ។ វាធ្វើអោយស្ត្រីរមាស់ខ្លាំងនៅលើដៃ ជើង និងផ្នែកផ្សេងទៀតនៃរាងកាយ។ ការរមាស់បែបស្រាលៗគឺមិនចោទជាបញ្ហាចំពោះសុខភាពស្ត្រីមានផ្ទៃពោះនោះទេ។ តែប្រសិនជាអ្នកមានការរមាស់ខ្លាំងគឺវាអាចជាសញ្ញានៃបញ្ហាថ្លើមដែលត្រូវបានគេហៅថា obstetric cholestasis ដែលទាមទារការព្យាបាលត្រឹមត្រូវ។

រមាស់ស្រាលៗ

រមាស់បែបនេះវាអាចបណ្ដាលមកពីកង្វះអនាម័យ អាកាសធាតុ និងសំលៀកបំពាក់។ ដើម្បីកាត់បន្ថយអាការៈនេះអ្នកគួរតែសម្អាតខ្លួនជាប្រចាំ ពិសេសក្រោយពេលបែកញើស និងស្លៀកសំលៀកបំពាក់រលុងៗ។ នៅពេលមុជទឹក អ្នកអាចសាកល្បងយកម្សៅ Oat Meal មកដាក់ក្នុងទឹកក្ដៅអ៊ុនៗ ហើយត្រាំខ្លួនរយៈពេល ១៥ ទៅ ២០នាទី។ ម្សៅនេះជួយផ្ដល់សំណើមដល់ស្បែក និងជួយកាត់បន្ថយការរមាស់បានយ៉ាងប្រសើរ។ បញ្ហារមាស់នេះក៏អាចបណ្ដាលមកពីស្បែកស្ងួតដែរ ហេតុនេះ អ្នកគួរតែលាបឡេ ឬប្រេងដើម្បីផ្ដល់សំណើមដល់ស្បែកក្រោយពេលមុជទឹក។ សូមជ្រើសរើសផលិតផលដែលបញ្ជាក់ថា អាចប្រើបានចំពោះស្ត្រីមានផ្ទៃពោះ។

រមាស់ធ្ងន់ធ្ងរ obstetric cholestasis(OC)

ករណីនេះគឺកម្រណាស់ គឺទាក់ទងទៅនឹងថ្លើម ដែលអ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ។ ជាទូទៅ វាកើតមាននៅត្រីមាសចុងក្រោយនៃការមានផ្ទៃពោះ។

មិនទាន់មានការសិក្សាច្បាស់លាស់ពីមូលហេតុដែលបង្កអោយមានបញ្ហារមាស់នេះទេ តែវាអាចបណ្ដាលមកពីការកើនឡើងអរម៉ូនក្នុងត្រីមាសចុងក្រោយនៃការមានផ្ទៃពោះដែលបណ្ដាលអោយទឹកប្រមាត់ហូរយឺតក្នុងរាងកាយដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍រមាស់។ ប្រសិនជាកំណើតកូនមុនរបស់អ្នកមានបញ្ហារមាស់ខ្លាំងបែបនេះ នោះកូនបន្ទាប់អ្នកអាចនឹងប្រឈមការរមាស់ម្ដងទៀត ។

ស្ត្រីដែលមានបញ្ហា OC ភាពច្រើនសម្រាលមុនកំណត់  ទារកមិនលូតលាស់ ឬមានបញ្ហាសួតដោយសារការលេបលាមកព្រៃ។

រោគសញ្ញានៃ OC

ការសម្គាល់នៃការរមាស់ប្រភេទនេះគឺពុំមានស្នាមក្រហម រមាស់នៅបាតដៃ បាតជើង និងរាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ។ អ្នកនឹងមានការរមាស់ខ្លាំងដែលអាចទ្រាំមិនចង់បាន ហើយកាន់តែខ្លាំងនៅពេលយប់។

រោគសញ្ញាផ្សេងទៀតមាន ទឹកនោមពណ៍ក្រម៉ៅ កើតលឿង(ស្បែក និងភ្នែក) និងលាមកពណ៍ស្លេក។ ការរមាស់នឹងបាត់ទៅវិញក្រោយពេលសម្រាល។

ស្ត្រីក៏អាចប្រើបន្ទាលកន្ទុយក្រពើដើម្បីកាត់បន្ថយរមាស់ និងមិនអោយរីករាលដាលកាន់តែខ្លាំងជាងមុន។

សូមចាំថា ស្ត្រីមិនគួរអេះកន្លែងដែលរមាស់នោះទេព្រោះវាអាចបណ្ដាលអោយរលាត់ស្បែក និងមានការបង្ករោគ។ សូមទៅជួបជាមួយគ្រូពេទ្យ ក្នុងករណីដែលរមាស់កាន់តែខ្លាំង ស្បែកលឿង និងមានគ្រុនក្ដៅ។

ប្រភព៖www.healthline.comwww.pregnancybirthbaby.org.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.