បំបៅដោះកូនរាល់ដង ស្រ្តីធ្វើយ៉ាងណាដឹងថាកូនបៅឆ្អែត
ជាទូទៅ ទារកអាយុក្រោម២ខែអាចនឹងបៅចន្លោះពី៨ទៅ១២ដងក្នុងមួយថ្ងៃក្នុងអំឡុងពេល១សប្ដាហ៍ដំបូង។ ម៉ាក់ៗអាចបំបៅអូនចន្លោះពី ១០ ទៅ ១៥ នាទីក្នុងសុដន់ម្ខាង។
ម៉ាក់ សូមព្យាយាមបំបៅឱ្យអស់ពីម្ខាងសិន សឹមផ្លាស់ប្ដូរទៅម្ខាងទៀត។
ការបំបៅកូនដោយទឹកដោះម្ដាយគួរតែអាចស្រ័យតាមតម្រូវការនៃការឃ្លានរបស់ទារក ដែលជាទូទៅចន្លោះពី ១ ទៅ ៣ ម៉ោងម្ដង។ នៅពេលទារកអាយុកាន់តែកើន ការបៅញឹកញាប់នឹងថយចុះដោយឯកឯង។ ចំពោះទារកបៅរូបមន្តទឹកដោះម្សៅ អាចមុឹមម្ដង ២ ទៅ ៣ លេខរៀងរាល់ ២ ទៅ ៤ ម៉ោងម្ដង។
សូមកុំពន្យាររហូតដល់៤ទៅ៥ម៉ោងម្ដង សឹមធ្វើការបំបៅទារក។
សញ្ញាបញ្ជាក់ថាទារកឃ្លាន៖
- ប្រែក្បាលពីម្ខាងទៅម្ខាង
- បើក ឫ ហារមាត់
- លៀនអណ្ដាត
- ទាញដៃ និងជើងដាក់ក្នុងមាត់
- បបូរមាត់ប្រែជាចង់ជញ្ជក់
- ត្រដូសជុំវិញសុដន់ម្ដាយ
- យំ។
ធ្វើយ៉ាងណាទើបដឹងថាកូនបៅឆ្អែត?
សញ្ញាបញ្ជាក់់ថាទារកបៅឆ្អែត៖
- មើលទៅទារកឆ្អែត
- សើមខោទឹកនោមចន្លោះពី ៦ ទៅ ៨ខោក្នុងមួយថ្ងៃ
- បត់ជើងធំទៀងទាត់
- គេងលក់ស្កប់ស្កល់
- ឡើងគីឡូ
ទារកដែលយំ រករឿង ឃ្លានទោះបំបៅរួចហើយក៏ពិតមែន ហើយខោទឹកនោមសើមតិចជាង៦ខោ អាចនឹងបៅមិនឆ្អែត។ ទារកភាគច្រើនអាចនឹងមានក្អែរតិចតួចនៅក្រោយបៅរួច ឫ អំឡុងពេលត្អើក។ ការក្អួតនៅក្រោយពេលបៅរួច (ក្អួតទាំងកម្រោល) អាចជាសញ្ញានៃការអាលែកហ្ស៊ី បញ្ហាប្រព័ន្ធរំលាយអាហារ ឫ បញ្ហាសុខភាពណាមួយ។ ប្រសិនអាណាព្យាបាលបារម្ភថាទារកក្អែរច្រើនពេក សូមនាំទារកទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖kidshealth.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង