បើស្រលាញ់កូនកុំនៅជិតផ្សែងបារីអោយសោះ!
បើស្រលាញ់កូនកុំនៅជិតផ្សែងបារីអោយសោះ!

បើស្រលាញ់កូនកុំនៅជិតផ្សែងបារីអោយសោះ!

ការជក់បារីធ្វើអោយអ្នកពិបាកក្នុងការមានកូន។ នៅក្នុងបារីមានសារជាតិគីមីដែលបង្កអោយមានគ្រោះថ្នាក់គឺ ជាតិនីកូទីន កាបូនម៉ូណូអ៊ុកស៊ីត និង តា(Tar) ។ តើវាធ្វើអោយប៉ះពាល់ដល់សុខភាពកូនអ្នកដូចម្ដេចខ្លះ?

ស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលមានគម្រោងចង់បានបុត្រគួរតែឈប់ជក់បារីអោយបានយ៉ាងតិចមុន ៣ខែមុនមានផ្ទៃពោះ និងមិនត្រូវស្រូបផ្សែងបារីនោះទេ(Second Hand smoke)។ ទងសុកជាអាយុជីវិតរបស់កូនអ្នក។ នៅពេលដែលអ្នកជក់ ឬស្រូបផ្សែងបារី វាអាចស្រូបចូលទៅក្នុងទារកក្នុងផ្ទៃតាមទងសុក។ ទងសុក ជាអ្នកដឹកជញ្ជូនអុកស៊ីសែន និងអាហារូបត្ថម្ភដើម្បីផ្គត់ផ្គង់ដល់ការលូតលាស់ទារកក្នុងផ្ទៃ។ កាបូនម៉ូណូអ៊ុកស៊ីតក៏ត្រូវបានចូលទៅក្នុងសួតទារកជំនួសអោយអុកស៊ីសែននៅក្នុងឈាមដែរ ដែលវាបណ្ដាលអោយបរិមាណអុកស៊ីសែនដែលត្រូវបញ្ជូនទៅកូនអ្នកថយចុះ។ ផ្សែងបារីក៏ធ្វើអោយមានការប្រែប្រួលទៅលើរូបរាងរបស់ទងសុកទៀតផង ដែលជាហេតុធ្វើអោយបរិមាណការដឹកជញ្ជូនសារជាតិចិញ្ចឹមបានតិច។

ការស្រូបផ្សែងបារីពេលមានផ្ទៃពោះបង្កើនហានិភ័យដល់ការលូតលាស់ទារកក្នុងផ្ទៃ រួមទាំង សម្រាលមុនកំណត់ ទារកមិនគ្រប់គីឡូ មាត់ឆែប ឬភ្នែកស្រឡេវ មានប្រព័ន្ធភាពស៊ាំខ្សោយ និងមានជំងឺធាត់នៅវ័យកុមារភាព។ ការជក់បារីក្នុងកំឡុងពេលមានផ្ទៃពោះ និងបន្ទាប់ពីសម្រាលក៏ធ្វើអោយទារកសម្រាលមកប្រឈមនឹងការស្លាប់ភ្លាមៗដែរ Sudden infant death syndrome (SIDS)។ Nicotine ដែលមានក្នុងបារីក៏ជះឥទ្ធិពលដល់ការលូតលាស់ខួរក្បាល និងសួតរបស់ទារកផងដែរ។

អ្វីជាជម្រើសដែលមានសុវត្ថិភាពបំផុតសម្រាប់ស្ត្រី?

បញ្ឍប់ការជក់បារី ឬ នៅកន្លែងដែលគ្មានផ្សែងបារីគឺជាវីធីដែលល្អបំផុតដើម្បីការពារកសុខភាពអ្នក និងការលូតលាស់របស់កូនអ្នកជៀសវាងស្រូបផ្សែងបារីដោយមិនដឹងខ្លួន។

ការឈប់ជក់បារីមុនពេលមានផ្ទៃពោះជាការប្រសើរបំផុត តែការបញ្ឃប់នៅពេលណាមួយក៏ដោយក៏ជាឱកាសល្អនៃការចាប់ផ្ដើមការមានសុខភាពល្អដែរ។

ប្រភព៖www.cdc.govwww.quit.org.au

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.