នៅពេលកុមារផ្ដាសាយ តើគួរផ្ដល់អាហារូបត្ថម្ភ និងការថែទាំយ៉ាងដូចម្ដេច?
ជំងឺផ្ដាសាយលើកុមារក៏មិនខុសពីមនុស្សពេញវ័យដែរ វាជាជំងឺលើផ្លូវដង្ហើមមួយប្រភេទដែលឆ្លងរាលដាលតាមរយៈមេរោគវីរុសប្រមាណជា២០០ប្រភេទជាង។ ផ្ដាសាយធំពីរៗ ដែលយើងឱស្សាហ៍ជួបប្រទះជាងគេនោះគឺ ផ្ដាសាយធម្មតា និង
ចឹងបើយើងក្រឡេកពីភាពខុសគ្នានៃជំងឺផ្ដាសាយទាំងពីរ ផ្ដាសាយធំ ផ្ដើមពីអាការៈ ក្ដៅ រងារ ញាក់ (38oC ឡើង) ក្អក ឈឺក ឈឺក្បាល តឹងច្រមុះ និងអស់កំលាំងខ្លាំង។
រីឯ ជំងឺផ្ដាសាយធម្មតាមានសញ្ញាស្រាលជាងនេះ ហើយភាគច្រើនផ្ដើមចេញពីអាការៈតឹងច្រមុះ ហៀរសំបោរ និងមិនសូវក្ដៅសម្រុកដូចគ្រុនផ្ដាសាយធំទេ។
ជំងឺផ្ដាសាយមានរោគសញ្ញាយ៉ាងដូចម្ដេចខ្លះ? រោគសញ្ញាផ្ដាសាយអាចមានភាពខុសគ្នាបន្ដិចបន្ដួចពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត ឫ ពីប្រភេទផ្ដាសាយមួយទៅមួយប្រភេទទៀត។ អ្នកអាចសង្កេតរោគសញ្ញានៃជំងឺផ្ដាសាយតាមរយៈ៖
- តឹងច្រមុះ ហៀរសំបោរ កណ្ដាស់
- ឈឺក ក្អក ឈឺក្បាល ពេលខ្លះអាចក្ដៅខ្លួន
- ឈឺភ្នែក ឫ ភ្នែកឡើងក្រហម
- ហើមកូនកណ្ដុរ (អាចស្ទាបម្ដុំកញ្ចឹងក)
- ពេលខ្លះអាចបាត់ចំណង់អាហារ មានអារម្មណ៍អត់ស្រួលខ្លួន ឫ អាចក្អួត
ឈឺសន្លាក់ សាច់ដុំ ឈឺត្រចៀក និងមួរម៉ៅច្រើន។
របបអាហារមានទំនាក់ទំនងនឹងជំងឺផ្ដាសាយលើទារក និងកុមារដែរ ឫ ទេ?
របបអាហារដែលគាត់ញ៉ាំចូលទៅ អាចមានទំនាក់ទំនងនឹងជំងឺផ្ដាសាយលើទារក និងកុមារ ព្រោះអាហារខ្លះញ៉ាំទៅធ្វើឱ្យគាត់ឆាប់ធូរស្បើយពីជំងឺផ្ដាសាយ ឯ
អាហារសម្រាប់ក្មេងដែលកើតមាននូវជំងឺផ្តាសាយ មានដូចជា៖
- បើគាត់ក្រោម៦ខែ ឱ្យគាត់បៅទឹកដោះម្ដាយឱ្យបានគ្រប់គ្រាន់ (វាផ្ដល់នូវជីវជាតិគ្រប់គ្រាន់)
- ញ៉ាំអាហារឱ្យបានសមស្រប៖ ញ៉ាំអាហារដែលសំបូរដោយបន្លែ ផ្លែឈើ ដូចជា ក្រូច ចេក ស្ត្រប៊ីរី ការ៉ុត ដំឡូង ប៉េងបោះ ដោយវាសំបូរជាតិវីតាមីនស៊ី អុី និងជាតិរ៉ែដទៃទៀតដែលជួយដល់ប្រព័ន្ធការពាររាងកាយ និងជួយឱ្យក្មេងឆាប់ជាសះស្បើយ
- ទឹកសណ្តែក ទឹកផ្លែឈើ៖ ក្មេងដែលកើតផ្តាសាយតែងធុញទ្រាន់អាហារ។ ដូច្នេះ ក្រៅពីស៊ុប គួរឱ្យកូនផឹកទឹកសណ្តែក ទឹកសម្ល ទឹកផ្លែឈើឱ្យច្រើន ដើម្បីកុំឱ្យសម្បោរខាប់ស្អិត និងជួយឱ្យក្មេងស្រស់ស្រាយបាន
- ផឹកទឹកឱ្យច្រើន៖ គួរជាទឹកក្តៅអុណ្ឌៗ ជួយសម្រួលដល់បំពង់ក ជួយស្រូបចំហាយចូលតាមច្រមុះ កាត់បន្ថយការតឹងច្រមុះ។ ពុំគួរផឹកទឹកត្រជាក់ទេ ព្រោះធាតុត្រជាក់នឹងធ្វើឱ្យប្រព័ន្ធការពាររបស់រាងកាយថយចុះ និងបង្កើនស្លេស្ម។
- ស៊ុបមាន់៖ ស៊ុបក្ដៅអុណ្ឌៗ សំបូរដោយជីវជាតិគ្រប់គ្រាន់ នៅពេលក្មេងញ៉ាំចូលទៅ ជួយឱ្យគាត់ដកដង្ហើមស្រួល កាត់បន្ថយការតឹងច្រមុះ និងជួយប្រឆាំងការរលាកដែរ
ដែលធ្វើឱ្យឆាប់ធូរស្បើយពីផ្ដាសាយ លើសពីនេះវាក៏ជួយបំពេញជាតិទឹកថែមទៀតផង។
ប្រភព៖raisingchildren.net.auwww.childrenshospital.orgwww.doliprane.com.kh
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង