ធ្វើយ៉ាងណាបំបាត់បញ្ហាឈឺធ្មេញពេលមានផ្ទៃពោះ?
ធ្វើយ៉ាងណាបំបាត់បញ្ហាឈឺធ្មេញពេលមានផ្ទៃពោះ?

ធ្វើយ៉ាងណាបំបាត់បញ្ហាឈឺធ្មេញពេលមានផ្ទៃពោះ?

ធ្វើយ៉ាងណាបំបាត់បញ្ហាឈឺធ្មេញពេលមានផ្ទៃពោះ?

តើអ្នកដឹងទេថាហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះតែងមានបញ្ហាឈឺធ្មេញ?

បញ្ហាឈឺធ្មេញញឹកញាប់ក៏អាចឈានដល់ការឈឺ ឬខូចអញ្ចាញធ្មេញផងដែរ។ ការឈឺធ្មេញក្នុងពេលមានផ្ទៃពោះនេះបណ្ដាលមកពីបម្រែបម្រួលអរម៉ូន កង្វះជាតិកាល់ស្យូម និងការញ៉ាំអាហារផ្អែមខ្លាំង។

ការដកធ្មេញ ការថត X-Ray ធ្មេញគឺមិនមានសុវត្ថិភាពទេចំពោះស្ត្រីមានផ្ទៃពោះ។

ការឈឺធ្មេញគឺជាការខូចរនាសម្ព័ន្ធនៃធ្មេញដែលយើងហៅថាដង្កូវស៊ីធ្មេញ ឬពុកធ្មេញ។ ហើយការពុកធ្មេញឬខូចធ្មេញបណ្ដាលមកពីបាតេរី Streptococcus mutans ដែលមេរោគនេះកើតពីចំណីអាហារដែលមនុស្សបានញ៉ាំហើយសម្អាតមិនបានត្រឹមត្រូវ។ ដើម្បីជៀសវាងការញ៉ាំថ្នាំ តើស្ត្រីគួរធ្វើដូចម្ដេចនៅពេលឈឺធ្មេញក្នុងពេលមានផ្ទៃពោះ?

១ ផ្កាក្លាំពូគឺជាគ្រឿងទេសម៉្យាងដែលប្រើសម្រាប់ចម្អិនអាហារ។​ វាមានសារជាតិគីមីមួយដែលមានឈ្មោះថា Eugenol ដែលមានប្រសិទ្ធិភាពបំបាត់ការឈឺចាប់ សម្លាប់មេរោគ និងធ្វើអោយស្ពឹក។ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ការព្យាបាលបញ្ហាឈឺធ្មេញផងដែរ។ អ្នកអាចទំពា ឬ បន្តក់ប្រេងផ្កាក្លាំពូនៅចំធ្មេញដែលឈឺរយៈពេល ប្រហែល ២០នាទី។

២ ការស្អំទឹកក្ដៅក៏អាចកាត់បន្ថយភាពឈឺចាប់បានដែរ។ អ្នកអាចយកស្អំទឹកក្ដៅនៅចំកន្លែងធ្មេញដែលឈឺបានដែរ។

៣ ស្ត្រីអាចទំពាស្លឹកត្របែកដើម្បីកាត់បន្ថយភាពឈឺចាប់បាន។ វាមានប្រសិទ្ធិភាពសម្លាប់មេរោគ និងបាក់តេរីបានយ៉ាងល្អ។

៤ គ្រូពេទ្យភាគច្រើនណែនាំអោយខ្ពុរមាត់ជាមួយទឹកអំបិលក្ដៅអ៊ុនៗដើម្បីបំបាត់ភាពឈឺធ្មេញ។ វាល់ទឹក ២៥០មីលីត្រ លាយជាមួយអំបិល ២ស្លាបព្រា(ប្រហែល ៣០ក្រាម) កូរអោយរលាយអស់រួចខ្ពុលរយៈពេល ២០វិនាទី ឬរហូតទាល់តែអ្នកមានអារម្មណ៍ថាប្រៃទើបខ្ជាក់ចេញវិញ។ អ្នកអាចខ្ពុររៀងរាល់ ២ ទៅ ៣ម៉ោងម្ដងរហូតទាល់តែធូរស្បើយ។

៥ សារជាតិ Allicin មាននៅក្នុងមើមខ្ទឹមសមិនទាន់ចម្អិនមានប្រសិទ្ធិភាពសម្លាប់បាក់តេរីដែលបង្កអោយមានជាដង្កូវស៊ីធ្មេញ ឬប្រហោងធ្មេញ។ Allicin នឹងបាត់បង់ ៩៩% តាមរយៈការចម្អិន ឬដាំស្ល។

ខាងលើជដំណោះស្រាយដែលស្ត្រីអាចសាកល្បងបាន នៅពេលមានបញ្ហាឈឺធ្មេញកម្រិតស្រាល។ ការការពារគឺប្រសើរជាងការព្យាបាលជានិច្ច។ ដើម្បីជៀសវាងបញ្ហាឈឺធ្មេញ ស្ត្រីនៅពេលត្រៀមានផ្ទៃពោះ គួរតែ

  • ពិនិត្យសុខភាពមាត់ធ្មេញរាល់ ៦ខែម្ដង
  • ដុសធ្មេញរាល់ពេលញ៉ាំអាហាររួច ឬ ២ដងក្នុងមួយថ្ងៃ
  • ប្រើអំបោះទាកកាកសំណល់ចេញពីធ្មេញជាប្រចាំ

ស្ត្រីគួរជួបជាមួយគ្រូពេទ្យប្រសិនជាសាកល្បងវិធីសាស្ត្រខាងលើហើយនៅតែមិនទាន់ធូរស្បើយ និងត្រូវអោយគ្រូពេទ្យដឹងថាអ្នកកំពុងមានផ្ទៃពោះ។

ប្រភព៖www.nhs.ukparenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.