ធ្វើយ៉ាងណាទើបជួយឱ្យក្មេងឆាប់ចេះនិយាយ
ធ្វើយ៉ាងណាទើបជួយឱ្យក្មេងឆាប់ចេះនិយាយ

ធ្វើយ៉ាងណាទើបជួយឱ្យក្មេងឆាប់ចេះនិយាយ

នៅវ័យទើបកើតដល់៦ខែ

    • បី និងមើលភ្នែកទារកនៅពេលអ្នកនិយាយរកគេ។ ទារកចូលចិត្តមើលមុខ និងចូលចិត្តសម្លេងប៉ាម៉ាក់
    • និយាយអំពីដំណើរការក្នុងបៅ ការប្ដូរខោទឹកនោម និងងូតទឹកឱ្យគេស្ដាប់
    • ច្រៀងឱ្យទារកស្ដាប់ – ជួយដល់ចង្វាក់ និងចំណង់ភាសារបស់ទារក
    • ធ្វើត្រាប់តាមសម្លេងដែលទារកស្រែក វាជួយដល់ការបង្រៀនទារកអំពីការស្ដាប់ និងការទម្លាប់នឹងការសន្ទនា
    • និយាយដូចការច្រៀងចម្រៀងណាមួយ ដែលវាជួយដល់ការចាប់អារម្មណ៍របស់ទារក។

ទារកអាយុ៦ខែដល់១២ខែ

  • ហៅឈ្មោះ​ និងចង្អុលលើអ្វីមួយដែលអ្នក និងទារកអាចឃើញ ដូចជា “នោះឆ្មារហ៎កូន” ។ ការធ្វើបែបនេះជួយឱ្យទារករៀនពីពាក្យ និងចេះធ្វើត្រាប់ ឫ និយាយតាមអ្នក។ នៅពេលដែលទារកកាន់តែធំ អ្នកអាចសង្កត់អត្ថន័យកាន់តែច្បាស់ ដូចជានោះ “ឆ្មារខ្មៅហ៎កូន”
  • ចាប់ផ្ដើមអានសៀវភៅជាមួយកូនអ្នក អ្នកមិនចាំបាច់អានអក្សរទាំងមូលលើទំព័រនោះទេ គ្រាន់តែនិយាយអ្វីដែលអ្នកឃើញលើសៀវភៅ
  • ផ្ដល់ជ័រក្បាលដោះឱ្យទារកជញ្ជក់តែពេលគេងបានហើយ។​ ការឱ្យទារកជញ្ជក់ក្បាលដោះជ័រ អាចធ្វើឱ្យទារកពិបាកចេះនិយាយ។ អាណាព្យាបាលគួរបញ្ឈប់ការជញ្ជក់នេះនៅអាយុ១២ខែ។

កុមារអាយុ១២ខែដល់១៨ខែ

  • ប្រសិនជាក្មេងព្យាយាមនិយាយពាក្យណាមួយតែនិយាយមិនត្រូវ អ្នកអាចនិយាយពាក្យត្រូវដល់គេ។ ឧ. ក្មេចង្អុល និងនិយាយពាក្យឆ្មារថា “ម៉ា” អ្នកអាចតបទៅក្មេងថា​ “បាទ/ចាស នឹងគឺឆ្មារ”។ គួរកុំុំចម្អន់ ឫ ថាឱ្យក្មេងពេលគេនិយាយខុសពាក្យ
  • បង្កើនការចេះពាក្យណាមួយលើកុមារដោយការផ្ដល់ជម្រើសដូចជា “កូនចង់បានប៉ោម ឫ ចេក? ”
  • ឧបករណ៍ក្មេងលេង និងសៀវភៅមានសម្លេងជួយដល់ការចេះនិយាយបានលឿន
  • ច្រៀងបទកូនក្មេង​ និងច្រៀងជាមួយពួកគេដែលវាជួយឱ្យក្មេងឆាប់ចេះនិយាយពាក្យថ្មីៗ។

កុមារអាយុ១៨ខែដល់២៤ខែ

  • និយាយឃ្លាដដែលៗដូចជា ស្បែកជើងកូននៅណា? កូនពាក់ស្បែកជើងពណ៌ខៀវ ឫ ពណ៌ផ្កាឈូក? តោះ! ពាក់ស្បែកជើង….ការនិយាយឃ្លាសាមញ្ញបែបនេះដដែលៗជួយឱ្យកុមារឆាប់ចាប់ពាក្យ និងឆាប់ចេះនិយាយ
  • ប្រើឃ្លាខ្លីៗងាយយល់ដូចជា ពាក់អាវទៅកូន..បិតទ្វារផងកូន…
  • ព្យាយាមសួរសំណួរ “ណាទៅ”…ឱ្យកូនអ្នកចង្អុលទៅ​ ច្រមុះ ភ្នែក ត្រចៀក -ល-
  • កាត់បន្ថយការមើលទូរស័ព្ទ ​ឫ ឧបករណ៍អេឡិចត្រូនិចដទៃទៀត។

កុមារអាយុ២ទៅ ៣ឆ្នាំ

  • បង្រៀនឃ្លាវែងៗ៖ កូនអ្នកអាចចាប់ផ្ដើមនិយាយជាមួយឃ្លាងាយៗចូលគ្នានៅអាយុ២ឆ្នាំ។ អ្នកអាចទម្លាប់និយាយឃ្លាវែងៗចូលគ្នាដូចជា នៅពេលក្មេងនិយាយថាដោះស្បែកជើងចេញ អ្នកអាចនិយាយឃ្លានេះម្ដងទៀត ដូចជា បាទ/ចាស តោះ!យើងដោះស្បែកជើងចេញ
  • បង្កើនចំណាប់អារម្មណ៍ដោយការហៅឈ្មោះក្មេងនៅមុនចាប់ផ្ដើមប្រយោគណាមួយ។ ប្រសិនបើអ្នកសួរគេ សូមទុកពេលឱ្យគេឆ្លើយសំនួរអ្នក។

ប្រភព៖www.nhs.uk

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.