ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងបាន?
ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងបាន?

ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបញ្ហាឈឺឆ្អឹងខ្នងបាន?

៥០ ទៅ ៧០%នៃស្ត្រីមានផ្ទៃពោះតែងឈឺផ្នែកខាងក្រោមនៃចង្កេះ និងតំបន់អាងត្រគាកក្នុងកំឡុងត្រីមាសទី១។ ម៉ាក់ៗខ្លះឈឺរហូតធ្វើការងារមិនបានក៏មានដែរ។ តើវាបណ្ដាលមកពីអ្វី? មានវិធីអ្វីជួយស្ត្រីបានទេ?

ការឈឺឆ្អឹងខ្នងជាអាការមួយដែលកើតមានភាគច្រើនចំពោះស្ត្រីមានផ្ទៃពោះ។ វាបណ្ដាលមកពីកត្តាជាច្រើនរួមមានការឡើងទម្ងន់ ការពាក់ស្បែកជើងខ្ពស់ ការលើករបស់ធ្ងន់ ភាពនឿយហត់ ការប្រែប្រួលអរម៉ូន ។ល។

ជាទូទៅបញ្ហាឈឺឆ្អឹងខ្នងមិនបណ្ដាលអោយមានគ្រោះថ្នាក់ចំពោះកូនក្នុងផ្ទៃនោះទេ គ្រាន់តែធ្វើអោយម៉ាក់ៗមិនស្រួលក្នុងខ្លួន និងធ្វើអ្វីមិនកើត។ ប្រសិនជាស្ត្រីកំពុងមានបញ្ហាបែបនេះ ស្ត្រីអាចសាកល្បងវិធីសាស្ត្រខាងក្រោមបាន

ហាត់ប្រាណ

ការហាត់ប្រាណជាប្រចាំជួយពង្រឹងសាច់ដុំ និងជួយអោយយឺតសរសៃដែលអាចជួយកាត់បន្ថយការឈឺឆ្អឹងខ្នងបាន។ លំហាត់ប្រាណដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះមាន ការដើរ ការហែលទឹក យូហ្គា និងការជិះកង់មាស៊ីន។ ស្ត្រីគួរប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិនថាតើលំហាត់ប្រាណណាមួយដែលសាកសមចំពោះសុខភាពស្ត្រីពេលនេះ។

ងូតទឹកក្ដៅអ៊ុនៗ

សាច់ដុំនឹងរលានៅពេលស្ត្រីបានមុជ ឬស្អំជាមួយទឹកក្ដៅអ៊ុនៗ។ ស្ត្រីអាចប្រើខ្នើយស្អំដែលមានកម្ដៅយកមកស្អំនៅកន្លែងដែលស្ត្រីឈឺចាប់រយៈពេល ១៥ ទៅ ២០នាទី។ តែត្រូវប្រយ័ត្នមិនគួរប្រើកម្ក្ដៅខ្លាំងពេកនោះទេ។ ម្យាងទៀត ស្ត្រីក៏អាចម៉ាស្សានៅខ្នងក៏បានដែរ។ វាជួយបន្ធូរសាច់ដុំខ្នង និងជួយកាតបន្ថយសម្ពាធទៅលើខ្នងស្ត្រីបាន។

គេង

ស្ត្រីគួរសម្រាកអោយបានច្រើន និងគួរគេងផ្អៀងមកខាងឆ្វេងដៃដើម្បីអោយចរន្តឈាមរត់បានស្រួល។ នៅពេលគេង ស្ត្រីអាចដាក់ខ្នើយដើម្បីជួយទ្រពោះ និងទ្រផ្នែកខាងខ្នងរបស់ស្ត្រីបានដើម្បីជួយសម្រាលបន្ទុកទៅលើខ្លួនស្ត្រីបានខ្លះ។ ប្រសិនជាអាច ស្ត្រីអាចរកទិញខ្នើយសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានមុខងារជួយទ្រខ្នង និងពោះបានពេលជាមួយគ្នា។

ភាពស្ត្រេស៍ និងការធុញថប់ក៏បណ្ដាលអោយមានការឈឺឆ្អឹងខ្នងដែរ។ ហេតុនេះស្ត្រីមិនគួររតានតឹងពេកនោះទេ។ សូមចាំថាការឈឺឆ្អឹងខ្នងការជាសញ្ញានៃការជិតសម្រាលកូនឬសម្រាលមុនកំណត់ដែរ។

ស្ត្រីត្រូវដឹងថា ការប្រើប្រាស់ថ្នាំលាប ឬរឹតនៅតំបន់អាងត្រកៀកគឺមិនត្រូវបានណែនាំចំពោះស្ត្រីមានផ្ទៃពោះនោះតេ។ ការប្រើប្រាស់ដោយគ្មានការណែនាំអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ ស្ត្រីគួរប្រឹក្សាជាមួយគ្រូពេទ្យប្រសិនជាស្ត្រីមានការឈឺចាប់លើសពី ២សប្ដាហ៍ ឬឈឺក្នុងត្រីមាសតី៣ព្រោះវាជាសញ្ញានៃការសម្រាលមុនកំណត់។

ប្រភព៖mayoclinic.orglifespan.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.