ទារកអាយុ៣ខែ មានការលូតលាស់លើផ្នែកទាំងនេះ
នៅវ័យ៣ខែ កុមារមានការលូតលាស់ជាច្រើនដូចជា៖
ការរីកចម្រើនលើផ្នែករូបរាងកាយ
- ចេះងើយក្បាលបានខ្ពស់ជាងមុន
- អាចងាកក្បាលរកអ្វីមួយ
- គេងតិចជាងមុន
- អាចទ្រទម្ងន់រាងកាយខ្លួនបានប្រសើរជាងមុន។
ការរីកចម្រើនលើផ្នែកបញ្ញាស្មារតី
- សើចលឺៗជាងមុន
- អាចចំណាំមុខពីចំងាយ
- ចេះធ្វើត្រាប់
- ចេះងាកក្បាល។
ការរីកចម្រើនលើគំហើញ និងសោតវិញ្ញាណ
- ចំណាំមុខបានល្អជាងមុន
- ចាប់អារម្មណ៍សម្លេងអ្វីមួយ
- មើលអ្វីមួយបានឆ្ងាយជាងមុន
ការរីកចម្រើនលើផ្លូវអារម្មណ៍
- ចេះស្រែក ឫ លេងជាមួយអ្នកផ្ទះ
- មើលមិនដាក់ភ្នែកលើអ្នកដែលគេមិនស្គាល់
- ចេះសើច
- ចេះញញឹមដាក់អ្នកជុំវិញខ្លួន។
ការរីកចម្រើនលើជំនាញទំនាក់ទំនង
- អាចញញឹមដាក់មនុស្សដែលគេឧស្សាហ៍ជួប
- មិនសូវយំច្រើនដូចមុន
- ចេះធ្វើត្រាប់តាមអ្នកជុំវិញខ្លួន
- ស្រែក ឫ ហៅអ្នកច្រើនជាងមុន
អ្វីគួរព្រួយបារម្ភ
- ពិបាកចាប់ទាញ ឫ ចាប់កាន់អ្វីមួយ
- មិនសូវចេះស្រែក ឫ ហៅអ្នក
- មិនឆ្លើយតបនឹងសម្លេង និងសកម្មភាពណាមួយ
- ពិបាកក្នុងការងើយក្បាល។
ទារកមានការលូតលាស់ខុសៗគ្នា ក្នុងករណីសង្ស័យពីការលូតលាស់ខុសប្រក្រតីសូមជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖parenting.firstcry.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង