ទារកទើបនឹងកើត ស្បែកឡើងលឿង! ស្វែងយល់ទាំងអស់គ្នា ពីមូលហេតុ និងដំណោះស្រាយ!
ស្បែកទារកឡើងលឿង (ខាន់លឿង) ជាវិបត្តិមួយដែលប៉ាម៉ាក់តែងតែព្រួយបារម្ភ ព្រោះមិនដឹងថា វាអាចបង្កជាបញ្ហាអ្វីដល់សុខភាពទារក ឫ អត់។ វិបត្តិនេះ ជាបញ្ហាដែលឱស្សាហ៍ឃើញកើតមានលើទារកតូចៗ ពិសេសទារកទើបនឹងកើតថ្មីថ្មោង ដែលភាគច្រើនកម្របង្កជាបញ្ហាធ្ងន់ធ្ងរ និងងាយបាត់ទៅវិញ។
អ្វីទៅជាវិបត្តិខាន់លឿងលើទារកទើបនឹងកើត?
វិបត្តិខាន់លឿង ជាវិបត្តិដែលស្បែកទារកប្រែក្លាយជាពណ៌លឿងទុំ (ឫ ពណ៌រមៀត) ដែលវាបណ្ដាលពីការប្រមូលផ្ដុំនៃសារជាតិក្នុងរាងកាយដែលមានឈ្មោះថា “ប៊ីលីរ៉ូប៊ីន” ។ នៅពេលដែលកោសិកាគ្រាប់ឈាមបំបែកខ្លួន វាបញ្ចេញនូវជាតិប៊ីលីរ៉ូប៊ីន ហើយថ្លើមធ្វើការបញ្ចេញចោល។ តែចំពោះទារកទើបនឹងកើត ថ្លើមមិនទាន់លូតលាស់ពេញលេញ ទាំងស្រុងដែលធ្វើឱ្យ ថ្លើមធ្វើការបញ្ចេញនូវជាតិប៊ីលីរ៉ូប៊ីននេះ បានយឺត។
ស្ទើរតែពាក់កណ្ដាលនៃទារកទើបនឹងកើត មានបញ្ហាស្បែកឡើងលឿង ដែលវាជាបញ្ហាធម្មតា ព្រមទាំងអាចបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ សប្ដាហ៍ក្រោយទារកកើត។
មូលហេតុដែលធ្វើឱ្យស្បែកក្មេងឡើងលឿង
- បង្កដោយមេរោគបាក់តេរី ឫ មេរោគវីរុស
- ទារកកើតមុនខែកំណត់ (មុខ 37 សប្ដាហ៍)
- បញ្ហាឈាម ដូចជាកោសិកាគ្រាប់ឈាមមួយចំនួនចុះតូច និងស្ដើង (spherocytosis) កោសិកាគ្រាប់ឈាមក្រហមមានភាពមិនប្រក្រតី
- ប្រភេទឈាមម្ដាយ និងកូនមិនត្រូវគ្នា
- មិនទទួលបានទឹកដោះម្ដាយ ឫ ទឹកដោះគោគ្រប់គ្រាន់ដើម្បីបញ្ចេញជាតិប៊ីលីរ៉ូប៊ីដែលលើស
- បញ្ហាថ្លើម។
សញ្ញានៃស្បែកទារកឡើងលឿង
- ស្បែក និងភ្នែកឡើងលឿង
- ផ្ដើមលឿងពីមុខ រហូតដល់ទ្រូង ដៃ និងជើង (ជាតិប៊ីលីរ៉ូប៊ីនកើនឡើងក្នុងរាងកាយ)
- ទារកឧស្សាហ៍ងងុយគេង ឫ ពិបាកដាស់
- ពិបាកជញ្ជក់ និងអាចស្រកទំងន់
- ករណីកម្រ លាមកទារកប្រែទៅជាពណ៌សាច់ឡេ ឫ ពណ៌ខ្សាច់
- ទឹកនោមប្រែជាពណ៌លឿងចាស់។
ដំណោះស្រាយ៖
- បំបៅទឹកដោះម្ដាយ ឫ ទឹកដោះគោឱ្យបានគ្រប់គ្រាន់ ជួយដល់ការបញ្ចេញជាតិប៊ីលីរ៉ូប៊ីពីរាងកាយក្មេង
- ព្យាបាលដោយប្រើពន្លឺ UV (phototherapy) ដូចជា light therapy, specifically blue-green light (ដែលជួយដល់ការបំបែកជាតិប៊ីលីរ៉ូប៊ីនបានល្អប្រសើរ)
ក្នុងករណីលោកប៉ាអ្នកម៉ាក់សង្ស័យ ឫ សង្កេតឃើញសញ្ញាណាមួយគួរឱ្យកត់សម្គាល់ សូមនាំទារកទៅជួបគ្រូពេទ្យជំនាញ។
ប្រភព៖www.parents.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង