ថែសុខភាពបែបណាចំពោះម៉ាក់ៗមានផ្ទៃពោះនៅវ័យលើសពី ៣០ឆ្នាំ
អ្នកជំនាញមានប្រសាសន៍ថា ពេលវេលាដ៏ល្អបំផុតដើម្បីមានផ្ទៃពោះគឺនៅអាយុចន្លោះពី 20 ឆ្នាំ ដល់អាយុ 30 ឆ្នាំ។ នៅចន្លោះអាយុនេះគឺជួយអោយអ្នក និងកូនអ្នកមានសុខភាពល្អ។ ការមានកូននៅវ័យលើសពី ៣០ឆ្នាំអាចបង្កើនហានិភ័យរលូត លូតលាស់មិនប្រក្រតី លើសសម្ពាធឈាម ទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ពិបាកសម្រាល និងផលវិបាកជាច្រើនទៀត។
ពុំមានវីធីសាស្ត្រអ្វីដែលអាចជួយអ្នកបានទេ តែប្រសិនជាអ្នកមានផ្ទៃពោះនៅវ័យនេះ អ្នកគួរតែ
- បញ្ឍប់ការប្រើប្រាស់សារជាតិមិនល្អសម្រាប់សុខភាពបង្កកំណើតអោយបាន ២ ទៅ ៣ខែមុនពេលមានផ្ទៃពោះដូចជា ស្រា បារី ឬគ្រឿងញៀនផ្សេងៗ។ ទាំងនេះគឺធ្វើអោយទាំងស្ត្រី និងបុរសពិបាកក្នុងការមានបុត្រដោយជោគជ័យណាស់។
- អ្នកដឹងទេ ថាបញ្ហាលើសគីឡូក៏បណ្ដាលអោយពិបាកក្នុងការមានបុត្រដែរ។ ហេតុនេះ ស្ត្រីគួររក្សាសន្ទស្សន៍ម៉ាស់រាងកាយអោយស្ថិតនៅចន្លោះដែលមានសុខភាពល្អនោះគឺចន្លោះពី 5 ទៅ 24.9។
រូបមន្តគណនាសន្ទស្សន៍ម៉ាស់រាងកាយ = ទំងន់(Kg)[កំពស់(m)]2
- ប្រសិនជាអ្នកគណនាឃើញថាមានសន្ទស្សន៍ម៉ាស់រាងកាយលើសពី 9 នោះអ្នកគួរតែត្រៀមខ្លួនក្នុងការសម្រកទម្ងន់។ ស្ត្រីដែលធាត់ហើយចង់បានបុត្រ គួរធ្វើការហាត់ប្រាណដោយសារតែការលើសគីឡូក៏ជាមូហេតុធ្វើអោយស្ត្រីពិបាកក្នុងការមានកូនដែរ។ ក្នុងពេលមានផ្ទៃពោះ ស្ត្រីគួរបន្តការហាត់ប្រាណបែបស្រាលៗដើម្បីជួយកាត់បន្ថយផលវិបាកនានាក្នុងពេលមានផ្ទៃពោះដូចជាហើមដៃ ហើមជើង ទល់លាមក និងចុកចង្កេះជាដើម។
- ទន្ទឹមនឹងនេះ អ្នកគួរបរិភោគអាហារអោយបានត្រឹមត្រូវដើម្បីអោយរាងកាយទទួលបានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ដូចជាបន្លែ ផ្លែឈើ ត្រី សាច់ជាដើម។ ការញ៉ាំវីតាមីនក៏មានសារៈសំខាន់ដែរដើម្បីបំពេញជីវជាតិដែលខ្វះខាតពីរបបអាហារពិសេសទៅលើអាស៊ីតហ្វូឡិច កាល់ស្យូម វីតាមីនក្រុម B និងសារជាតិចិញ្ចឹមដទៃទៀត។
- អ្នកគួរតាមដានសុខភាពអោយបានជាប្រចាំ។ អ្នកជំនាញបានណែនាំអោយស្ត្រីដែលត្រៀមមានបុត្រគួរតែប្រឹក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីប្រាកដថារាងកាយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការមានផ្ទៃពោះ។ ដោយសារវាអាចមានហានិភ័យនៃការលូត ទារកលូតលាស់មិនប្រក្រតី(Down’s syndrome) និងភាពមិនប្រក្រតីផ្សេងៗក្នុងកំឡុងពេលមានផ្ទៃពោះ។
- រាងកាយអ្នកនៅក្នុងវ័យនេះមានភាពនឿយហត់ខ្លាំង។ ហេតុនេះ អ្នកគួរសម្រាកអោយបានគ្រប់គ្រាន់ និងមិនត្រូវមានភាពស្មុកស្មាញច្រើនពេកទេ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង