តើអ្នកកំពុងឈឺបំពង់កមែនទេ?
ឡុងពេលមានផ្ទៃពោះ រាងកាយស្ត្រីមានប្រព័ន្ធការពាររាងកាយខ្សោយ។ ហេតុនេះ មិនមែនមានតែអ្នកទេដែលកំពុងមានបញ្ហាឈឺបំពង់កក្នុងពេលមានផ្ទៃពោះ។ វាមិនមែនជារឿងងាយទេក្នុងការរកវិធីសាស្ត្រដើម្បីកាត់បន្ថយក្នុងដំណាក់កាលមានផ្ទៃពោះនេះ។ តើវាបណ្ដាលមកពីអ្វី? អាចកាត់បន្ថយបញ្ហាឈឺនេះបានដូចម្ដេចខ្លះ?
តើការឈឺបំពង់កជាអ្វី?
វាគឺជាការបង្ករោគដោយបាក់តេរីនៅបំពង់ក និងអាមីដាល់(Amydal)។ បាក់តេរីដែលបង្កអោយមានការរលាក និងហើមនេះឈ្មោះថា Streptococcal។ ពេលខ្លះវាបង្កអោយមានលក្ខណះធ្ងន់ធ្ងរ និងខ្លះទៀតស្រួចស្រាវ។ តែក៏មានពេលខ្លះបង្កមកពីអាឡាក់ស៊ីផងដែរ។
តើវារោគសញ្ញាដូចម្ដេចខ្លះ?
ម៉ាក់ៗកំពុងមានផ្ទៃពោះនឹងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន និងអាចមានរោគសញ្ញាក្នុងចំណោមខាងក្រោមដូចជា
- ឈឺបំពង់ក ឈឺក្បាល
- ក្រហម និងហើមលើអាមីដាល់
- មានច្រាំងនៅលើបំពង់ក ឬលើអាមីដាល់
- អស់កម្លាំង គ្រុណក្ដៅ ក្អក ចង្អោរ
- បែកញើសខ្លាំង ពិបាកដកដង្ហើម
តើគួរព្យាបាលយ៉ាងដូចម្ដេច?
ការប្រើប្រាស់ថ្នាំចំពោះស្ត្រីមានផ្ទៃពោះគឺទាមទារការពិគ្រោះជាមួយវេជ្ជបណ្ឌិតអោយបានហ្មត់ចត់។ ទន្ទឹមនឹងនេះ ស្ត្រីអាចកាត់បន្ថយភាពឈឺចាប់បានតាមរយៈវិធីខាងក្រោម
១ អ្នកអាចញ៉ាំក្រូចឆ្មាជាមួយទឹកឃ្មុំដើម្បីជួយអោយស្រឡះបំពងករ សម្លាប់បាតេរី និងកម្ចាត់ស្លេស្ម។
២ ស្ត្រីអាចដាំទឹកក្ដៅ ឬនៅក្នុងបន្ទប់ស្ទីមដើម្បីស្រូបយកចំហាយរបស់ទឹកក្ដៅ។ ការធ្វើបែបនេះគឺជួយរំលាយស្លេស្មនៅបំពង់ក និងជួយអោយស្រ្តីឆាប់ធូរស្បើយ។ ប្រសិនជាស្ត្រីប្រើម៉ាស៊ីនសម្រាប់ឆ្ពុងច្រមុះ គឺត្រូវប្រាកដថាវាស្អាត និងមិនមានមេរោគ។
៣ រមៀតមានប្រសិទ្ធិភាពប្រឆាំងទៅនឹងការក្អក។ ស្ត្រីអាចប្រើរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយអំបិល ១ស្លាបព្រាកាហ្វេហើយយកវាមកខ្ពុលមាត់អោយបានញឹកញាប់ដើម្បីកាត់បន្ថយការឈឺចាប់។
៤ ខ្ពុរមាត់ជាមួយតែ Chamomile ។ វាមានប្រសិទ្ធិភាពជួយបំបាត់ការហើម និងឈឺចាប់បំពងករ។
៥ ស្ត្រីអាចដាំទឹកខ្ញី លាយជាមួយទឹកឃ្មុំ១ស្លាបព្រា ឬជីអង្កាមទៀតក៏បានដែរ។ វាជួយប្រឆាំងនិងការបង្ករោគក្នុងមាត់ដោយសារបាក់តេរី និងផ្សិត។ វាក៏ជួយកាត់បន្ថយការឈឺចាប់ និងការហើមដោយសារឈឺកនេះបានដែរ។ ទឹកឃ្មុំមានប្រសិទ្ធិភាពកាន់តែល្អនៅពេលលាយជាមួយទឹកក្ដៅ។
សូមញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកក្នុងរាងកាយ។ ជាតិទឹកគ្រប់គ្រាន់ក៏ចូលរួមចំណែកក្នុងការកាត់បន្ថយការបង្ករោគក្នុងពេលមានផ្ទៃពោះដែរ។ ម៉ាក់ក៏គួរញ៉ាំអាហារដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយដូចជាបន្លែ ផ្លែឈើ សាច់ ទឹកស៊ុប ទឹកដោះគោ ធញ្ញជាតិ។ល។ ម្យាងទៀត ម៉ាក់គួរសម្អាតដៃអោយបានញឹកញាប់មុនពេលញ៉ាំអាហារ និងពាក់ម៉ាស់ពេលនៅទីសារធារណៈ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង