ដោះស្រាយបញ្ហាទល់លាមលពេលមានផ្ទៃពោះ
ដោះស្រាយបញ្ហាទល់លាមលពេលមានផ្ទៃពោះ

ដោះស្រាយបញ្ហាទល់លាមលពេលមានផ្ទៃពោះ

ស្ត្រីមានផ្ទៃពោះ ៣នាក់ក្នុងចំណោម ៤នាក់បត់ជើងតិចជាង ៣ដងក្នុងមួយសប្ដាហ៍ព្រមទាំងមានលាមករឹង។ បញ្ហានេះបណ្ដាលមកពីការកើនឡើងកម្រិតអរម៉ូន Progesterone ដែលបណ្ដាលអោយស្ត្រីមានបញ្ហាទល់លាមក។ កត្តាផ្សេងទៀតបណ្ដាលមកពីទំហំពោះកាន់តែធំសង្កត់លើពោះវៀន និងពុំសូវមានសកម្មភាពរាងកាយ។ ស្ត្រីគួរដឹងថាបញ្ហានេះអាចកាត់បន្ថយបានតាមរយៈការផ្លាស់ប្ដូររបៀបរស់នៅប្រចាំថ្ងៃក៏ដូចជាទម្លាប់របស់ស្ត្រីផងដែរ។ តើគួរដោះស្រាយដូចម្ដេចចំពោះបញ្ហានេះ?

ការញ៉ាំអាហារសរសៃអាចជួយកាត់បន្ថយបញ្ហាទល់លាមក។ វាថែមទាំងផ្ដល់អោយស្ត្រីនូវវីតាមីន និងសារជាតិប្រឆាំងអ៊ុកស៊ីតកម្មក្នុងរាងកាយ។ ស្ត្រីអាចសាកល្បងទទួលបានជាតិសរសៃ ២៥ ទៅ ៣០ក្រាមជាប្រចាំថ្ងៃ។ ប្រភពអាហារសម្បូរជាតិសរសៃមានបន្លែ ផ្លែឈើ សណ្ដែក និងផលិតផលមានបន្ថែមជាតិសរសៃ។

កង្វះជាតិទឹកក៏បណ្ដាលអោយស្ត្រីមានបញ្ហាទល់លាមកដែរ។ ការញ៉ាំទឹកបានគ្រប់គ្រាន់គឺជួយកាត់បន្ថយបញ្ហានេះបាន។ ជាតិទឹកជួយរុញច្រានលាមកចេញមកក្រៅ និងកាត់បន្ថយបញ្ហាក្ដៀន។ ស្ត្រីគួរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។

សកម្មភាពរាងកាយក៏ចូលរួមចំណែកកាត់បន្ថយបញ្ហាទល់លាមកដែរ។ ស្ត្រីគួរធ្វើការហាត់ប្រាណអោយបាន ២០ ទៅ​ ៣០នាទី ឬ ៣ដងក្នុងមួយសប្ដាហ៍ដើម្បីជួយរំញោចពោះវៀនអោយមានចលនា។ លំហាត់ប្រាណដែលស្ត្រីអាចធ្វើបានមាន ការដើរ រាំ ជិះកងម៉ាស៊ីន យូហ្គា ហែលទឹក។ល។

ទន្ទឹមនឹងនេះ ការញ៉ាំអាហារូបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះដែលមានបន្ថែមជាតិPrebiotics(FOS) គឺអាចជួយកាត់បន្ថយបញ្ហាទល់លាមកក្នុងពេលមានផ្ទៃពោះបាន។

ជារួមដំណោះស្រាយខាងលើអាចជួយបងប្អូនស្រ្តីក្នុងការកាត់បន្ថយ ឬបញ្ចៀសបញ្ហាទល់លាមកបាន។ ក្នុងករណីមានការទល់លាមកធ្ងន់ធ្ងរ ឬធ្វើអោយស្ត្រីមានផលរំខានខ្លាំង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

សូមចាំថាការប្រើប្រាស់ឳសថដោយខ្លួនឯងពុំមានសុវត្ថិភាពសម្រាប់គភ៌ក្នុងផ្ទៃទេ។

ប្រភព៖verywellfamily.comhealthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.