ញ៉ាំអ្វីដើម្បីអោយកូនកើតមកឆ្លាតវ័យ?
ជាធម្មជាតិរបស់ប៉ាម៉ាក់គឺមានបំណង់ប្រាថ្នាចង់បានបុត្រដែលមានសុខភាពល្អ និងមានភាពឆ្លាតវៃ។ ភាពឈ្លាសវៃរបស់កូនមានទំនាក់ទំនង់នឹងកត្តាជាច្រើនដូចជា ហ្សែនប៉ាម៉ាក់ ការហ្វឹកហាត់ អាហារូបត្ថម្ភ និងមជ្ឃដ្ឋានជុំវិញ។ តាមពិត ខួរក្បាលរបស់ក្មេងលូតលាស់តាំងពីក្នុងពោះម្ដាយមកម្លេះ។ ក្នុងនោះ អាហារមួយចំនួនដែលម៉ាក់ៗញ៉ាំទៅជួយដល់ការលូតលាស់ខួរក្បាលកូនអោយបានប្រសើររួមមាន
ត្រី ជាតិ Omega 3 នៅក្នុងសាច់ត្រីជួយដល់ការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ។ ខួរក្បាលទារកលូតលាស់តាំងពីត្រីមាសទី ៣នៃការមានផ្ទៃពោះ។ ត្រីដែលមានផ្ទុក Omega 3 មានដូចជា ត្រីសាម៉ុន ត្រីធូណា Sardine និងត្រីHerring ។ អ្នកគួរញ៉ាំត្រីឆ្អិនអោយបាន ២ ទៅ ៣ដងក្នុងមួយសប្ដាហ៍។
បន្លែបៃតង បន្លែបៃតងសម្បូរដោយវីតាមីនក្រុម B និងជាតិរ៉ែដែលជួយការការរីកលូតលាស់របស់ខួរក្បាលទារកក្នុងផ្ទៃ។
ស្ពៃ ប្រូខូលី ទំពាំងបារាំង មានផ្ទុកហ្វូឡិចអាស៊ីតដែលជួយការពារដល់ការលូតលាស់ខួរក្បាលរបស់កូនអ្នក។ ចំពោះទារក វាកាត់បន្ថយហានិភ័យពីជម្ងឺពកឆ្អឹងខ្នង ឆែបមាត់ និងជម្ងឺបម្រុងក្រឡាភ្លើងរបស់ម្ដាយ។
ស៊ុត ស៊ុតឆ្អិនគឺល្អបំផុតសម្រាប់សុខភាពស្ត្រីក្នុងពេលមានផ្ទៃពោះ។ ផ្នែកក្រហមរបស់ស៊ុតមានអាស៊ីតខ្លាញ់ដែលល្អ និងជាតិកូលីន(Choline) ដែលជួយដល់ការរីកលូតលាស់ខួរក្បាលរបស់ទារកបានល្អ និងពង្រឹងការចងចាំបានល្អនៅពេលគេធំឡើង។
ធញ្ញជាតិ ស្ត្រីមានផ្ទៃពោះអាចញ៉ាំធញ្ញជាតិជាប្រភេទអាហារសម្រន់។ វាមានផ្ទុកម៉ាញេស្យូម ស័ង្កសី វីតាមីន E ប្រូតេអ៊ីន និង Omega 3។ ប្រភេទធញ្ញជាតិមានដូចជាគ្រាប់អាល់ម៉ុន គ្រាប់ឈូករ័ត្ន គ្រាប់ស្វាយច័ន្ទី គ្រាប់ល្ពៅ។ល។
សណ្ដែក ជាតិដែកមាននាទីសំខាន់ក្នុងការដឹកជញ្ជូនអ៊ុកស៊ីហ្សែនទៅកាន់កោសិកានៅក្នុងងខួរក្បាល។ សណ្ដែកមានផ្ទុកជាតិដែកក្នុងបរិមាណមួយដែលល្អចំពោះស្ត្រីមានផ្ទៃពោះ។
ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ ទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះត្រូវបានផលិតឡើងជាពិសេសសម្រាប់ជួយគាំទ្រដល់សុខភាពស្ត្រីក្នុងពេលមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។ កង្វះសារជាតិចិញ្ចឹមអាចធ្វើអោយទារកលូតលាស់យឺត និងប៉ះពាល់ដល់ការសមត្ថភាពការរៀនសូត្ររបស់គេទៅថ្ងៃមុខ។
ស្ត្រីគួរជ្រើសរើសទឹកដោះគោដែលមានជាតិ DHA Taurine Choline និងជាតិដែកគ្រប់គ្រាន់។
អាហារខាងលើសុទ្ធតែជាប្រភពល្អនៃសារជាតិចិញ្ចឹមសម្រាប់សុខភាពស្ត្រីព្រមទាំងការលូតលាស់កូនក្នុងផ្ទៃ។ ស្ត្រីគួរចម្អិនអោយបានល្អ និងលាងទឹកអោយបានស្អាតមុនពេលទទួលទានដើម្បីជៀសផុតពីការចម្លងនៃបាក់តេរី និងបារ៉ាស៊ីត។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង