ជាំមុខកំណើតកូន បណ្ដាលមកពីអ្វី?
ជាំមុខកំណើតកូន បណ្ដាលមកពីអ្វី?

ជាំមុខកំណើតកូន បណ្ដាលមកពីអ្វី?

មិនមាននរណាម្នាក់ដែលមានអារម្មណ៍សប្បាយចិត្តនោះតេ ប្រសិនជាស្បែកមុខមានស្នាជាំ។ ជាទូទៅ វាកើត មាននៅលើថ្ងាស់ ថ្ពាល់ ចង្កា និងចុងច្រមុះ។ តើអ្វីដែលបង្កអោយមានស្នាមជាំនេះ?

ស្នាមជាំមិនបណ្ដាលអោយស្ត្រីមានការឈឺចាប់ រមាស់ ឬបញ្ហាអ្វីផ្សេងទេ។ វាបណ្ដាលមកពីកោសិកាស្បែកផលិតជាតិ មេឡានីន ច្រើនលើសលប។ មេឡានីន ជាជាតិពណ៍ដែលផ្ដល់ពណ៍នៅលើស្បែក ភ្នែក សក់។ មនុស្សដែលមានសម្បុរស្រអែមមានន័យថាគាត់មានបរិមាណជាតិមេឡានីនច្រើន។ ផ្ទុយទៅវិញ អ្នកដែលមានសម្បុរស្បែកស គឺមានជាតិមេឡានីនតិច។ ចំពោះស្ត្រីមានផ្ទៃពោះដែលមានបញ្ហាស្នាជាំគឺអាចបណ្ដាលមកពីកត្តាជម្រុញមួយចំនួនដូចជា

  • សម្បុរស្បែក អ្នកដែលមានសម្បុរខ្មៅ ឬស្រអែមគឺងាយនឹងមានបញ្ហាស្បែកមុខជាំពេលមានផ្ទៃពោះជាងអ្នកដែលមានសម្បុរស្បែកស
  • អរម៉ូន បញ្ហាជាំកើតមានដោយសារតែការកើនឡើងកម្រិតអរម៉ូនភេទស្ត្រី estrogen ។ ហេតុនេះហើយបានជាស្ត្រីមានបញ្ហាជាំច្រើនជាងបុរស។ ក្រពេញទីរ៉ូអ៊ីតជាអ្នកគ្រប់គ្រងដល់ការបញ្ចេញអរម៉ូន។ ប្រសិនជាអ្នកមានបញ្ហាក្រពេញទីរ៉ូអ៊ីត អ្នកក៏មានហានិភ័យប្រឈមនឹងជាំមុខផងដែរដោយសារតែការបញ្ចេញអរម៉ូនមិនបានត្រឹមត្រូវ។
  • ការមានផ្ទៃពោះ នេះជាហេតុផលមួយដែលបណ្ដាលអោយមានស្នាមជាំពេលមានផ្ទៃពោះដែលហៅថា” ជាំកំណើតកូន “។ ៧០% នៃស្ត្រីមានផ្ទៃពោះមានបញ្ហាជាំស្បែកមុខនៅត្រីមាសទី ២ ឬ ទី ៣ដោយសារតែមានការកើនឡើងកម្រិតអរម៉ូន estrogen និងprogesterone។
  • កម្ដៅថ្ងៃ ស្ត្រីដែលត្រូវកម្ដៅថ្ងៃយូរពេកគឺបណ្ដាលអោយមានបញ្ហាជាំស្បែកមុខ។ កម្ដៅព្រះអាទិត្យ UV គឺធ្វើអោយកោសិកា Melanocytes បង្កើតជាតិមេឡានីនកាន់តែខ្ពស់។
  • ហ្សែន ការព្យាបាលស្បែកមុខតាមLaser បកស្បែកមុខ ការប្រើថ្នាំពន្យារកំណើត ប្រើប្រាស់ថ្នាំអរម៉ូន ថ្នាំប្រកាច់ និងថ្នាំ Tetracycline គឺសុទ្ធតែងាយបង្កអោយមានបញ្ហាស្បែកមុខជាំ។

ចំពោះស្នាមជាំនេះ គ្រូពេទ្យមិនណែនាំអោយព្យាបាលក្នុងកំឡុងពេលមានផ្ទៃពោះនោះទេ ដោយសារតែវាអាចនឹងបាត់ទៅវិញក្រោយសម្រាល។ ម្យាងទៀត ថ្នាំដែលព្យាបាលគឺមិនមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។

វិធីដែលល្អបំផុតគឺផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃគឺអាចជួយអ្នកបានខ្លះ។

នៅកន្លែងម្លប់

អ្នកដឹងហើយថា កម្ដៅថ្ងៃក៏ជាកត្តាមួយដែលបណ្ដាលអោយមានបញ្ហាជាំស្បែកមុខដែរ ហេតុនេះជាការប្រសើរបំផុតគឺជៀសពីកម្ដៅពន្លឺព្រះអាទិត្យ។ នៅពេលចេញក្រៅអ្នកគួរលាបឡេការពារ

ប្រភព៖www.healthline.comwww.todaysparent.comwww.verywellhealth.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.