ជាតិ DHA មានសារៈសំខាន់បែបណាលើកុមារ?
ជាតិ DHA មានសារៈសំខាន់បែបណាលើកុមារ?

ជាតិ DHA មានសារៈសំខាន់បែបណាលើកុមារ?

ម៉ាក់ប៉ាប្រហែលជាធ្លាប់លឺហើយថា ជាតិ DHA ជួយដល់ការលូតលាស់លើខួរក្បាល និងបញ្ញាស្មារតីរបស់ទារក និងកុមារ។ ប៉ុន្ដែថាតើ អ្វីទៅជាជាតិ DHA? ក្រៅពីការជួយដល់ការលូតលាស់ខួរក្បាល DHAមានអត្ថប្រយោជន៍អ្វីផ្សេងទៀតដែរឫទេ? ម៉ាក់ប៉ាអាចផ្ដល់ជាតិDHAដល់កូនតូចៗពីប្រភពអ្វីខ្លះ?

ជាតិ DHA មកពីពាក្យពេញថា Docosahexaenoic acid ជាអាស៊ីតខ្លាញ់ដែលមានខ្សែចង្វាក់វែង សំយោគចេញពី អូមេហ្គា៣ ដែលត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ជួយដល់ការលូតលាស់ខួរក្បាល ពិសេសជួយដល់មុខងារប្រព័ន្ធប្រសាទ ផ្នែកបញ្ញាស្មារតី អាកប្បកិរិយាក្នុងការសិក្សា និងជួយដល់សុខភាពភ្នែករបស់ក្មេងថែមទៀតផង។ ជាតិ DHA សំបូរក្នុងចំណីអាហារធម្មជាតិ ដូចជាត្រី (ប្រភេទសំបូរអាស៊ីតខ្លាញ់ ឧ. ត្រីសាល់ម៉ុន ត្រីធូណា) សារ៉ាយសមុទ្រ ទឹកដោះម្ដាយ ឫ រូបមន្តទឹកដោះគោម្សៅ និងអាហារបំប៉នមួយចំនួនទៀត។ ចុះជាតិ DHAមានសារៈសំខាន់បែបណាដែរចំពោះក្មេងតូចៗ?

ជម្រុញការលូតលាស់ខួរក្បាល

ក្រោយទារកកើត ការលូតលាស់ខួរក្បាលមានភាពឆាប់រហ័សណាស់ ពិសេសអំឡុងពេល២ឆ្នាំដំបូង ទំហំនៃខួរក្បាលក្មេងលូតលាស់បានប្រមាណជាបីភាគបួននៃខួរក្បាលមនុស្សពេញវ័យ។ ក្នុងមួយឆ្នាំដំបូង ខួរក្បាលក្មេងលូតលាស់បានរហូតដល់ 175% នឹងនៅឆ្នាំទី២ បាន 18%បន្ថែម និងសល់ 21% ទៀត លូតលាស់នៅអាយុ២ឆ្នាំឡើងរហូតដល់ធំពេញវ័យ ហើយការលូតលាស់ទាំងនោះ ភាគច្រើនបានមកពីជាតិ DHA។ ជាតិ DHA នៅក្នុងខួរក្បាលនេះ ចាំបាច់ក្នុងការជួយដល់ការអភិវឌ្ឍផ្នែកបញ្ញាស្មារតី ផ្លូវអារម្មណ៍ សង្គម និងអាកប្បកិរិយារបស់ក្មេង។ តាមការសិក្សាដែលបានចេញផ្សាយដោយទស្សនាវដ្ដី អេពីដេមីសាស្រ្ត និងសុខភាពសាកលលោកបានបង្ហាញថា ក្មេងដែលទទួលបានជាតិ DHA គ្រប់គ្រាន់ មានភាពវ័យឆ្លាតខាងផ្នែកបញ្ញាស្មារតី ភាសា ចលនា និងពត៌មាន ជាងក្មេងដែលមិនសូវទទួលបានជីវជាតិនេះគ្រប់គ្រាន់។ អ្នកជំនាញក៏បានបន្ថែមទៀតថា ក្មេងអាយុចន្លោះ ៧ ទៅ ៩ឆ្នាំ មានការអភិវឌ្ឍលើការសិក្សា ការចងចាំ និងអាកប្បកិរិយា ក្រោយពីការញ៉ាំបានគ្រប់គ្រាន់នូវជាតិ DHA 600 mg ជារៀងរាល់ថ្ងៃ។

ជម្រុញការលូតលាស់ភ្នែក

ការទទួលបានជាតិ DHA គ្រប់គ្រាន់ក៏ជួយដល់ការមើលឃើញបានល្អលើក្មេងតូចៗដែរ ដោយជាតិ DHAប្រមាណជា 60% ស្ថិតក្នុងរ៉េទីនដែលជួយដល់ការលូតលាស់នៃមុខងារភ្នែក។ ក្មេងដែលបៅទឹកដោះម្ដាយ ដែលទទួលបានជីវជាតិនេះគ្រប់គ្រាន់ ច្រើនតែមើលឃើញបានល្អប្រសើរជាងក្មេងដែលមិនបៅទឹកដោះម្ដាយ។

លោកប៉ាអ្នកម៉ាក់ទទួលជ្រាបទេថា ទឹកដោះគោម្សៅ NutriGold ក៏មានផ្ដល់នូវជាតិ DHA ដល់កូនៗជាទីស្រលាញ់របស់លោកប៉ាអ្នកម៉ាក់ដែរ ពិសេស NutriGold សេរីថ្មីមានបន្ថែមជាតិ DHA រហូតដល់ 6 ដងលើស NutriGold សេរីចាស់ ដែលសមស្របតាមការណែនាំរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភរបស់អង្គការសុខភាពពិភពលោក និងសហគមអឺុរ៉ុប។

ប្រភព៖blog.bioticsresearch.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.