ជាតិដែកផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់កូនលោកអ្នក!!
ជាតិដែកផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់កូនលោកអ្នក!!

ជាតិដែកផ្ដល់នូវគុណប្រយោជន៍ជាច្រើនដល់កូនលោកអ្នក!!

ជាតិដែកជាអ្វី?

ជាតិដែកជាសារជាតិចិញ្ចឹមមួយប្រភេទដែលទៅជួយរាងកាយទារក និងកុមារក្នុងការបង្កើតនូវហេម៉ូគ្លូប៊ីន។ ហេម៉ូគ្លូប៊ីនជាប្រូតេអុីនដែលមានវត្តមានក្នុងកោសិកាគ្រាប់ឈាមក្រហម វាដើរតួនាទីក្នុងការចែកចាយនូវអុនស៊ីហ្សែនពីសួតទៅកាន់សរីរាង្គផ្សេងៗក្នុងរាងកាយ។ ជាតិដែកក៏មានតួនាទីក្នុងការបង្កើត myoglobin ដែលជាប្រូតេអុីនដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់សាច់ដុំដែរ។

ជាតិដែកមានក្នុងអាហារដូចជាបន្លែ ផ្លែឈើ និងសាច់សត្វ។

ហេតុអ្វីជាតិដែកមានសារៈសំខាន់សម្រាប់ទារក និងកុមារ?

ទារក និងកុមារត្រូវការជាតិដែកដើម្បីបង្កើតកោសិកាគ្រាប់ឈាមក្រហម ក្នុងករណីដែលរាងកាយមិនមានកោសិកាគ្រាប់ឈាមក្រហមគ្រប់គ្រាន់ រាងកាយប្រឈមនឹងកង្វះអុកស៊ីហ្សែន។

លោកអ្នកដឹងទេ! កង្វះជាតិដែកក៏អាចប៉ះពាល់ដល់ការលូតលាស់ ការសិក្សា និងអាកប្បកិរិយារបស់កុមារដែរ

កុមារដែលខ្វះជាតិដែកប្រឈមនឹងជំងឺស្លេកស្លាំងដែលធ្វើឱ្យក្មេង ខ្សោយ អស់កម្លាំង និងឧស្សាហ៍ឈឺ។

រោគសញ្ញានៃជំងឺស្លេកស្លាំងបណ្ដាលមកពីការទទួលបានជាតិដែកមិនគ្រប់គ្រាន់៖

  • ស្បែកស្លេកស្លាំង
  • ត្រជាក់ចុងដៃចុងជើង
  • ការលូតលាស់យឺតយ៉ាវ
  • មិនសូវញ៉ាំអាហារ
  • អាកប្បកិរិយាខុសប្រក្រតី
  • ឈឺញឹកញាប់
  • វិបិត្តលើការញ៉ាំ ឫ Pica (ឃ្លានតែរបស់មិនមែនជាអាហារ ឧ.ឃ្លានញ៉ាំទឹកកក ដី សម្រាមជាដើម)

បរិមាណជាតិដែកដែលកុមារគួរទទួលបាន

  • កុមារអាយុ ១ ទៅ ៣ឆ្នាំ ត្រូវការជាតិដែកប្រមាណជា 7mg ក្នុងមួយថ្ងៃ។

ក្រុមគ្រូពេទ្យឯកទេសរោគកុមារតែងលើកទឹកចិត្តឱ្យអាណាព្យាបាលនាំទារក​ និងកុមារអាយុចន្លោះពី៦ខែ ទៅ ១៨ខែ ព្រមទាំងកុមារដែលមានរោគសញ្ញានៃជំងឺស្លេកស្លាំងទៅឆែកសុខភាពលើកម្រិតជាតិដែកក្នុងរាងកាយ។

អាហារដែលសម្បូរជាតិដែក

  • សាច់គោ
  • សាច់ជ្រូក
  • សាច់មាន់
  • បង្គារ
  • ត្រីសាល់ម៉ុន
  • ស៊ុត
  • ត្រីធូណា

បន្លែ និងផ្លែឈើដែលសម្បូរជាតិដែក៖

  • ផ្លែព្រូន និងទឹកព្រូន
  • ពពួកក្រុមសណ្ដែក
  • បន្លែស្លឹកពណ៌បៃតងចាស់ ។ល។

*ក្នុងម្សៅទឹកដោះគោ NutriGold ក៏បានផ្ដល់នូវជាតិដែកស្របតាមការណែនាំរបស់អ្នកជំនាញដែលជាជម្រើសដល់ល្អសម្រាប់កូនលោកអ្នក។

ប្រភព៖www.whattoexpect.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.