ឆែកសុខភាពមុនរៀបការ៖ ជាអ្វីដែលគូស្វាមីមិនគួរមើលរំលង
រៀបការមានកូនជារឿងធម្មជាតិនៃមនុស្សជាតិស្ទើរគ្រប់រូប។ ដើម្បីមានកូនប្រកបដោយសុខភាពល្អ គូស្វាមីគួរធ្វើការឆែកសុខភាពតាំងពីមុនពេលរៀបការ/យកកូន។ ការឆែកសុខភាពមុនពេលមានគក៌ជួយឱ្យគូស្វាមីអាចដឹងពីជំងឺ និងវិបត្តិជាច្រើនដូចជា ជំងឺតំណរពូជ ជំងឺរ៉ាំរ៉ៃ និងជំងឺឆ្លងជាដើម។
តេស្ដអ្វីខ្លះដែលលោកអ្នកគួរឆែកមុនពេលរៀបការ/យកកូន?
- ការវាយតម្លៃលើសុខភាពទូទៅ
ការពិនិត្យសុខភាពទូទៅជួយឱ្យអ្នកអាចដឹងពីសុខភាពទូទៅរបស់អ្នក និងដៃគូអ្នក។ ការពិនិត្យសុខភាពទូទៅនេះរួមមាន ទំងន់ កម្ពស់ សម្ពាធឈាម ផ្លូវដង្ហើម ប្រព័ន្ធឈាម-បេះដូង សុដន់ និងពិនិត្យសរីរាង្គក្នុងពោះ។
- ពិនិត្យឈាម
ការពិនិត្យនេះរួមមាន៖
- ពិនិត្យក្រុមឈាម
- វិបត្តិស្លេកស្លាំង
- ជំងឺរលាកថ្លើម
- ទឹកនោមផ្អែម លើសសម្ពាធឈាម វិបត្តិក្រពេញទីរ៉ូអុីត (មានជំងឺទាំងអស់នេះ អាចបង្កឱ្យស្រ្តីនិងទារកក្នុងផ្ទៃប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ និងឈានដល់ការបាត់បង់អាយុជីវិត)
- ជំងឺតណរពូជ ដូចជាជំងឺ thalassemia–វិបត្តិលើប្រព័ន្ធឈាមដែលធ្វើឱ្យរាងកាយផលិតហេម៉ូគ្លូប៊ីន មិនបានគ្រប់គ្រាន់ ឫ ហេម៉ូគ្លូប៊ីនខុសប្រក្រតី។ វិបត្តិនេះអាចតរដល់កូនក្នុងផ្ទៃ ករណីប៉ាម៉ាក់មានផ្ទុកជំងឺនេះ។
- ពិនិត្យលើប្រព័ន្ធបន្តពូជស្រ្តី
ការពិនិត្យលើប្រព័ន្ធបន្តពូជស្រ្តីអាចឱ្យស្រ្តីដឹងអំពីលក្ខខណ្ឌសុខភាពមួយចំនួនដូចជា៖
- ពិនិត្យលើដុំសាច់ស្បូន (មានដុំសាច់ស្បូនអាចបង្កឱ្យស្រ្តីប្រឈមនឹងអត្រាគ្មានកូន)
- អេកូស្បូនជួយឱ្យអ្នកដឹងអំពីទ្រង់ទ្រាយស្បូន មាត់ស្បូន ទ្វារមាស ដៃស្បូន និងក្រពេញអូវ៉ារី (ករណីមានបញ្ហាអាចធ្វើឱ្យស្រ្តីពិបាកមានកូន)។
ប្រភព៖www.bangkokhospital.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង