ចំណាំទុក! នេះជាសញ្ញានៃការមានផ្ទៃពោះ
ចំណាំទុក! នេះជាសញ្ញានៃការមានផ្ទៃពោះ

ចំណាំទុក! នេះជាសញ្ញានៃការមានផ្ទៃពោះ

តើអ្នកកំពុងសង្ស័យថាខ្លួនមានផ្ទៃពោះមែនដែរឬទេ?  ស្ត្រីអាចដឹងបានតាមរយៈការធ្វើតេស្តទឹកនោម។ តើមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាអ្នកពិតជាមានផ្ទៃពោះពិតប្រាកដមែន?

ការធ្វើតេស្ដភ្លាមៗ ក៏អាចចេញសញ្ញាអវិជ្ជមានដែរ។ ហេតុនេះ ស្ត្រីអាចសម្គាល់សញ្ញាគួបផ្សំផ្សេងទៀតមានដូចជា

.   សុដន់តឹងណែន និងឡើងធំ

ការកើនឡើង កម្រិតអរម៉ូនអឺសស្ត្រូហ្សែន ក្នុងរយៈពេល ២ ទៅ ៣សប្ដាហ៍ដំបូង នៃការមានផ្ទៃពោះបណ្ដាលអោយស្ត្រីមានការឡើងសុដន់ និងពេលខ្លះមានការឈឺចាប់ទៀតផង។  វានឹង ធូរស្រាលទៅវិញនៅពេល៣ ទៅ ៤សប្ដាហ៍នៃការមានផ្ទៃពោះ។

.    ចុងសុដន់ឡើងខ្មៅ

នៅប្រហែលសប្ដាហ៍ទី ១១ នៃការមានផ្ទៃពោះ សុដន់ និងចុងសុដន់ស្ត្រីមាន ការប្រែពណ៍ទៅជាខ្មៅស្រអាប់និងឡើងធំជាងមុន។

.  ចង្អោរ

ចាប់ពីខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីអាចមានការក្អួតចង្អោរទាំងពេលយប់ និងពេលថ្ងៃ។ តែក៏មានស្ត្រីមួយចំនួន ក្អួតចង្អោរតែក្នុងត្រីមាសទី១ទេ។ មិនមានការសិក្សា ច្បាស់លាស់ បញ្ចាក់ពីមូលហេតុទេ តែគេអាចសន្មត់បានដោយសារតែការកើនឡើងកម្រិតអរម៉ូន hCG Estrogen និង Progesterone។

.   ឆាប់មានប្រតិកម្ម

ក្នុងត្រីមាសដំបូងនៃមានផ្ទៃពោះដំបូង ស្ត្រីភាគច្រើនតែងឆាប់ មានប្រតិកម្មទៅលើក្លិនមួយចំនួនដូចជាក្លិនទឹកអប់ ក្លិនអាហារ និងក្លិនខ្លួនជាដើម។ ទាំងនេះក៏ជាមូលហេតុបណ្ដាលអោយស្ត្រីមានការក្អួរចង្អោរដែរ។

.    ហើមពោះ និងទល់លាមក

ការផ្លាស់ប្ដូរអរម៉ូន ក្នុងពេលមានផ្ទៃពោះធ្វើ អោយចលនាពោះវៀនស្ត្រីយឺតជាងមុន ដែលបណ្ដាលអោយស្ត្រីមានបញ្ហាហើមពោះ និងទល់លាមក។

.    នោមញឹក

ស្ត្រីច្រើន មានការនោមញឹក នៅពីរសប្ដាហ៍ដំបូងនៃការមានផ្ទៃពោះ។ បញ្ហាអរម៉ូន hCG ធ្វើអោយមានលំហូរឈាម ជាច្រើនទៅកាន់តម្រង់នោម។ ពេលនោះតម្រង់នោម ចាប់ផ្ដើមធ្វើការដោយបញ្ចេញកាកសំណល់ចេញមកក្រៅនោះគឺទឹកនោម។

.   ឆាប់ហត់ និងអស់កម្លាំង

ស្ត្រីអាចឆាប់ហត់ ងងុយគេង និងអស់កម្លាំងជាងមុននៅសប្ដាហ៍ទី ៤ ឬ ទី៥នៃការមានផ្ទៃពោះ។

ស្ត្រីអាច មានសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំង ៧ខាងលើ។ ក្រោយពីធ្វើ តេស្តទឹកនោមរួច ស្ត្រីគួរទៅជួបគ្រូពេទ្យ ដើម្បីអេកូមើលពីទីតាំងរបស់កូន និងតាមដានការលូតលាស់កូន ក្នុងផ្ទៃជាប្រចាំ។

 

ប្រភព៖mayoclinic.orghealthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.