ចេះតែផ្ដាសាយពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងណា?
ចេះតែផ្ដាសាយពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងណា?

ចេះតែផ្ដាសាយពេលមានផ្ទៃពោះ តើគួរធ្វើយ៉ាងណា?

ក្នុងកំឡុងពេលមានផ្ទៃពោះ ស្ត្រីតែងមានជម្ងឺផ្ដាសាយដោយសារប្រព័ន្ធការពាររាងកាយខ្សោយ។ ហេតុនេះហើយបានជាស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងការពារជម្ងឺផ្ដាសាយក្នុងពេលមានផ្ទៃពោះ។ វាមិនត្រឹមតែជួយស្ត្រីបានប៉ុណ្ណោះទេ គឺថែមទាំងជួយប្រព័ន្ធភាពស៊ាំទារកបានរយៈពេល ៦ខែក្រោយសម្រាលទៀតផង។ តើស្ត្រីមានអាការៈអ្វីខ្លះ?

ផ្ដាសាយក្នុងពេលមានផ្ទៃពោះមានអាការៈក៏មិនខុសពីមនុស្សទូទៅដែរដូចជា ក្ដៅខ្លួន តឹងច្រមុះ កណ្ដាស់ អស់កម្លាំង ក្អកស្ងួត ហៀរសម្បោរជាដើម។ ជម្ងឺនេះបង្កឡើងដោយវីរុស។ ហេតុនេះវាងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតតាមខ្យល់អាកាស និងជាទូទៅវាមានរយៈពេល ១០ ទៅ ១៤ថ្ងៃ។

ក្នុងពេលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំត្រូវមានកម្រិត។ ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវអាចបណ្ដាលអោយមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ហេតុនេះ ស្ត្រីអាចអនុវត្តន៍វិធីសាស្ត្រខាងក្រោមបាន

.ការសម្រាក ស្ត្រីគួរគេងអោយបានច្រើនពេលមានអាការៈឈឺក្បាល ឬអស់កម្លាំងពេលផ្ដាសាយនេះ។ ការគេងបាន ៧ ទៅ ៩ម៉ោងក្នុងមួយថ្ងៃក៏ជួយក្នុងការបង្កើនប្រព័ន្ធការពាររាងកាយស្ត្រីដែរ។

.ហាត់ប្រាណ ប្រសិនបើស្ត្រីមិនមានបញ្ហាក្អក ឬក្ដៅខ្លួនទេ ស្ត្រីអាចធ្វើការហាត់ប្រាណបែបស្រាលៗដើម្បីបញ្ចេញញើស និងឆាប់បានធូរស្បើយ។ ការហាត់ប្រាណក៏ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយដែរ។ វាជួយប្រឆាំងនឹងការបង្ករោគ និងជួយអោយចរន្តឈាមហូរបានល្អក្នុងរាងកាយ។

.អាហារ ស្ត្រីអាចញ៉ាំអាហារមិនសូវបានទេក្នុងកំឡុងពេលនេះ។ ប៉ុន្តែ ការញ៉ាំបន្លែបៃតងគឺជាប្រភពនៃវីតាមីន C វីតាមីន E និងជីវជាតិពង្រឹងប្រព័ន្ធការពាររាងកាយជាច្រើនមុខទៀត។ ហេតុនេះ ស្ត្រីគួរព្យាយាមញ៉ាំតាមដែលអាចធ្វើទៅបាន។

.វីតាមីន C ជាវិធីសាស្ត្រធម្មជាតិក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយអោយបានរឹងមាំ។ ប្រភពផ្ដល់វីតាមីន C មានផ្លែត្របែក ក្រូច គីវី ស្វាយ ប៉េងប៉ោះ ប្រូខូលី។ល។

.ជាតិទឹក ក្ដៅខ្លួន កណ្ដាស់ និងតឹងច្រមុះអាចធ្វើអោយជាតិទឹកក្នុងរាងកាយអ្នកថយចុះ។ ស្ត្រីគួរញ៉ាំទឹកក្ដៅឩណ្ឌៗអោយបានច្រើន ឬហុតស៊ុបក្ដៅៗដើម្បីជួយកាត់បន្ថយការតឹងច្រមុះ និងកណ្ដាស់បាន។

.ប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធ ឬ​ផលិត​ខ្យល់ (ភាគច្រើនមាន​ក្នុង​បន្ទប់​ម៉ាស្សា) ក្នុងបន្ទប់គេងរបស់អ្នកអាចថប់ និងមិនមានខ្យល់ចេញចូល។ អ្នកអាចប្រើ​ឧបករណ៍​ចម្រោះ​ខ្យល់​បរិសុទ្ធហើយបន្ថែមក្លិនស្លឹកគ្រៃ ឬក្រូចឆ្មាដើម្បីងាយស្រួលដកដង្ហើម។

ពេលផ្ដាសាយគឺអាចមានស្លេស្មនៅក្នុងច្រមុះ ឬបំពង់ខ្យល់។ ដូចនេះ ស្ត្រីអាចប្រើសេរ៉ូមប្រៃ ឬ ស្ព្រេស៍ដើម្បីលាងសម្អាតបាន។ ការខ្ពុរមាត់ជាមួយទឹកអំបិលក៏អាចជួយកាត់បន្ថយអាការៈឈឺបំពង់កបានដែរ។

ម៉្យាងទៀត ស្ត្រីអាចញ៉ាំទឹកឃ្មុំ ក្រូចឆ្មាមួយចំណិតលាយជាមួយទឹកក្ដៅឩណ្ឌៗអាចជួយកាត់បន្ថយការក្អកបានមួយកម្រិត។

បើស្ត្រីបានសាកល្បងវិធីសាស្ត្រខាងលើអស់ហើយនៅតែមិនបានធូរស្បើយ សូមកុំប្រើប្រាស់ថ្នាំផ្ដេសផ្ដាស់គឺត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បីធ្វើការព្យាបាលកុំអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។

ប្រភព៖whattoexpect.comverywellhealth.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.