ចឹងសោះ! បានជាអ្នកមានផ្ទៃពោះតែងតែឈឺក្បាល
ចឹងសោះ! បានជាអ្នកមានផ្ទៃពោះតែងតែឈឺក្បាល

ចឹងសោះ! បានជាអ្នកមានផ្ទៃពោះតែងតែឈឺក្បាល

តើអ្នកយល់យ៉ាងណាដែរចំពោះអាការៈឈឺក្បាលក្នុងពេលមានផ្ទៃពោះ? ការឈឺក្បាល ឬឈឺផ្នែកផ្សេងទៀតនៃរាងកាយក្នុងពេលមានផ្ទៃពោះត្រូវបានចាត់ទុកថាជារឿងធម្មតាទៅហើយ។ តើវាបណ្ដាលមកពីអ្វី?

នៅត្រីមាសដំបូង បញ្ហាឈឺក្បាលញឹកញាប់គឺបណ្ដាលមកពីមានការកើនឡើងអរម៉ូន និងបរិមាណឈាម។ ការឈឺក្បាលនឹងកាន់តែធ្ងន់ធ្ងរទៀតដោយសារកត្តាមួយចំនួនដូចជា ភាពតានតឹង ការឈរ ឬអង្គុយមិនមាត្រឹមត្រូវ ។
ក្នុងនោះដែរក៏មានមូលហេតុជាច្រើនទៀតដែលបណ្ដាលអោយស្ត្រីមានអាការៈឈឺក្បាលផងដែរ ក្នុងនោះមានសម្រាកមិនគ្រប់គ្រាន់ ថយចុះជាតិស្ករ មិនសូវញ៉ាំទឹក ផ្ដាច់កាហ្វេ និងភាពស្ត្រេស៍។

ម៉្យាងទៀត ស្ត្រីដែលតែងមានបញ្ហាឈឺក្បាលមុនពេលមានផ្ទៃពោះ នោះនៅពេលមានផ្ទៃពោះ ក៏អាចងាយនឹងជួបអាការៈឈឺក្បាលដែរ។ នៅត្រីមាសតី ៣ គឺភាគច្រើនបណ្ដាលមកពីការគេង ឬអង្គុយមិនបានត្រឹមត្រូវ លើសសម្ពាធឈាម និងការលើសទម្ងន់។

តើស្ត្រីអាចកាតបន្ថយបញ្ហាឈឺក្បាលយ៉ាងដូចម្ដេចខ្លះ?
ក្នុងពេលមានផ្ទៃពោះ ការញ៉ាំថ្នាំមួយចំនួនគឺមិនត្រូវបានណែនាំទេ ដោយសារតែអាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ មានតែ ប៉ារ៉ាសេតាម៉ុលមួយមុខដែលស្ត្រីអាចញ៉ាំបានជាបណ្ដោះអាសន្ន។

មិនមានវិធីសាស្ត្រដើម្បីការពារបាន ១០០%ទេ តែស្ត្រីអាចសាកល្បងវិធីសាស្ត្រខាងក្រោម ដូចជា

  1. ស្អំកន្សែងត្រជាក់ ឬ ក្ដៅអ៊ុនៗអោយបាន ១០នាទី ។ អ្នកអាចស្អំនៅលើក្បាល ឬ កអោយបាន ១០នាទី។ វាអាចជួយកាត់បន្ថយអាការៈឈឺក្បាលតាមរយៈបន្ធូរសាច់ដុំ។ ស្ត្រីក៏អាចម៉ាស្សាត្រង់ ក និងស្មាដើម្បីជួយអោយឈាមដើរបានល្អ និងកាត់បន្ថយភាពតានតឹង។
  2. ការហាត់ប្រាណបែបស្រាលៗបានទៀងទាត់ដូចជា ហែលទឹក ដើរ យូហ្គា ជិះកង់គឺជួយកាត់បន្ថយបញ្ហាឈឺក្បាលក្នុងពេលមានផ្ទៃពោះបាន។ នៅពេលហាត់ប្រាណរាងកាយបានបញ្ចេញជាតិ endorphins ដែលជាសារជាតិកាត់បន្ថយភាពឈឺចាប់តាមបែបធម្មជាតិ។ ការហាត់ប្រាណទាំងនេះគឺជួយកាត់បន្ថយភាពតានតឹង និងអោយគេងលក់ស្រួល។
  3. មានការសិក្សាមួយបង្ហាញថា ការសម្រាកបានគ្រប់គ្រាន់គឺជួយប្រឆាំងទៅនឹងអាការៈឈឺក្បាល។ ៨១% នៃស្ត្រីមានផ្ទៃពោះដែលមានការឈឺក្បាល តែបានសម្រាកគ្រប់គ្រាន់គឺអាចជួយអោយបញ្ហាឈឺក្បាលជាសៈស្បើយបាន បើប្រើធៀបទៅអ្នកមិនមានពេលសម្រាក។
  4. អ្នកគួរដឹងនូវអាហារមួយចំនួនដែលជួយកាត់បន្ថយអាការៈឈឺក្បាលរបស់អ្នកបាន ក្នុងនោះមាន បន្លែបៃតង ផ្លែឈើ ត្រីសាល់ម៉ុន តែខ្ញី អាហារមានជាតិសូដ្យូមទាប និងគ្រាប់ធញ្ញជាតិ។ ទន្ទឹមនឹងនេះ ស្ត្រីគួរជៀសវាងអាហារមួយចំនួនដែលធ្វើអោយអាការៈឈឺក្បាលកាន់តែធ្ងន់ធ្ងរដូចជា សូកូឡា ភេសជ្ជៈមានជាតិអាល់កុល យ៉ាអ៊ួ ត្រីប្រឡាក់ ឬត្រីឆ្អើរ កាហ្វេ ស្ករសិប្បនិមិត្ត​(Aspatame) និងអាហារដែលមានជាតិMSG (monosodium glutamate) និង nitrates(មាននៅក្នុងហតដក ប៉ាត់តេ សាច់ក្រក់។ល។)។

ប្រសិនជាស្ត្រីមានអាការៈឈឺក្បាល ស្រវាំងភ្នែក ឬហើមដៃ ហើមជើងដំណាលគ្នា សូមប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ព្រោះវាអាចជាសញ្ញានៃជម្ងឺបម្រុងក្រឡាភ្លើងក្នុងពេលមានផ្ទៃពោះពិសេសនៅពាក់កណ្ដាលត្រីមាសតី ២នៃការមានផ្ទៃពោះ។

សូមចាំថាការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាមិនមានសុវត្ថិភាពចំពោះសុខភាពស្ត្រីក្នុងពេលមានផ្ទៃពោះទេ។

ប្រភព៖www.webmd.comamericanpregnancy.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.