ចាប់ផ្ដើមពរពោះដំបូងៗដឹងអត់ថាពីមួយសប្ដាហ៍ទៅមួយសប្ដាហស្រ្តីមានបម្រែបបម្រួលអ្វីខ្លះ?
ចាប់ផ្ដើមពរពោះដំបូងៗដឹងអត់ថាពីមួយសប្ដាហ៍ទៅមួយសប្ដាហស្រ្តីមានបម្រែបបម្រួលអ្វីខ្លះ?

ចាប់ផ្ដើមពរពោះដំបូងៗដឹងអត់ថាពីមួយសប្ដាហ៍ទៅមួយសប្ដាហស្រ្តីមានបម្រែបបម្រួលអ្វីខ្លះ?

តាមគ្រូពេទ្យជំនាញបានបង្ហាញឱ្យដឹងថា ការរាប់ចំនួនសប្ដាហ៍នៃការមានផ្ទៃពោះគឺ​រាប់ចាប់តាំងពីថ្ងៃទី១នៃរដូវចុងក្រោយរបស់ស្រ្តី (មិនមែនរាប់ពីថ្ងៃទីមួយនៃការបង្កកំណើតនោះទេ)។ ដូចនេះពេលស្រ្តីមានគក៌បួនសប្ដាហ៍ មានន័យថារយៈពេលនៃការបង្កកំណើតទើបតែបានពីរសប្ដាហ៍នោះទេ។
ជាទូទៅការមានផ្ទៃពោះមានរយៈពេលពី ៣៧ ទៅ ៤២ សប្ដាហ៍ដែលជាមធ្យមគឺ ៤០ សប្ដាហ៍ (រាប់ពីថ្ងៃទី១នៃការមករដូវចុងក្រោយគេបង្អស់)។ ក្នុងករណីស្រ្តីមិនច្បាស់ពីថ្ងៃនៃការមករដូវចុងក្រោយ ស្រ្តីអាចដឹងពីអាយុគក៌តាមរយៈការធ្វើអេកូអំឡុងពេលមានផ្ទៃពោះដំបូងៗ។

ក្នុងអំឡុងពេលប៉ុន្មានសប្ដាហ៍ដំបូង ពាក្យថាគក៌ ត្រូវបានគេហៅដោយពាក្យមួយទៀតថា អំប៊្រីយ៉ុង។ ចាប់ពី៨សប្ដាហ៍ឡើងទើបពេទ្យដូរហៅថាជា គក៌ វិញ។

សប្ដាហ៍ទី៣

  • ស៊ុតដែលបង្កកំណើតរួច (រវាងមេជីវិតស្រ្តីនិងបុរស) ធ្វើដំណើរចេញយឺតៗពីដៃស្បូនទៅកាន់តួស្បូន
  • ស៊ុតនោះបម្លែងខ្លួនជាអំប្រ៊ីយ៉ុងរួចភ្ជាប់ខ្លួនជាមួយសាច់នៃតួស្បូន

សប្ដាហ៍ទី៤

  • ទំហំនៃអំប្រ៊ីយ៉ុង(គក៌)ប្រហែលជា 5mm
  • ផ្នែកខាងក្រៅនៃអំប្រ៊ីយ៉ុងចាប់ផ្ដើមរីកទ្រវែងដូចមើមរុក្ខជាតិ ដើម្បីទៅតភ្ជាប់ជាមួយប្រព័ន្ធឈាមរបស់ម្ដាយ
  • ផ្នែកខាងក្នុងនៃអំប្រ៊ីយ៉ុងបម្លែងជាពីរស្រទាប់ រួចបីស្រទាប់ ដែលស្រទាប់នីមួយៗប្រែជាសរីរាង្គផ្សេងៗគ្នានៃរាងកាយទារក៖
    • ស្រទាប់ទី១នៃអំប្រ៊ីយ៉ុងប្រែក្លាយជា ខួរក្បាល ប្រព័ន្ធប្រសាទ ស្បែក ភ្នែកនិងត្រចៀក
    • ស្រទាប់ទី២នៃអំប្រ៊ីយ៉ុងប្រែក្លាយជា សួត ក្រពះនិងពោះវៀន
    • ស្រទាប់ទី២នៃអំប្រ៊ីយ៉ុងប្រែក្លាយជា បេះដូង ឈាម សាច់ដុំ និងឆ្អឹង

សប្ដាហ៍ទី៥

  • សប្ដាហ៍ទី៥ជាសប្ដាហ៍ដែលស្រ្តីបាត់រដូវ (ភាគច្រើននៅសប្ដាហ៍ទី៥នេះ ទើបស្រ្តីសម្គាល់ថាខ្លួនមានផ្ទៃពោះ)
  • នៅសប្ដាហ៍នេះប្រព័ន្ធប្រសាទនៃគក៌កំពុងចាប់ផ្ដើមលូតលាស់
  • បំពង់ប្រសាទ ខួរក្បាល និងខួរឆ្អឹងកងខ្នងត្រូវបានបង្កើតក្នុងសប្ដាហ៍នេះ
  • ក្នុងករណីស្រ្តីមានផ្ទៃពោះមិនបានញ៉ាំអាស៊ីតហ្វូលិកគ្រប់គ្រាន់ ឫ មានបញ្ហាណាមួយដែលធ្វើឱ្យបំពង់ប្រសាទនោះបិតមិនជិត វាអាចបង្កឱ្យទារកមានវិបត្តិពកឆ្អឹងកងខ្នង (neural tube defect)
  • បេះដូងទារកក៏ចាប់ផ្ដើមលូតលាស់ដែរ ហើយគក៌ចាប់ផ្ដើមមានសរសៃឈាមដែលសរសៃឈាមនេះតភ្ជាប់ទៅនឹងម្ដាយ ភាគច្រើនយើងស្គាល់ថាជាទងសុក។

 

សប្ដាហ៍ទី៦

  • ដុំតូចមួយដែលយើងឃើញក្នុងអេក្រង់អេកូ ជាបេះដូងរបស់ទារក និងក្បាលទារក
  • បេះដូងទារកចាប់ផ្ដើមលោតដែលយើងអាចលឺនិងឃើញតាមរយៈការធ្វើអេកូ
  • ក្រហូងតូចមួយនៃក្បាលរបស់ទារកនឹងប្រែក្លាយជាត្រចៀក និងភ្នែករបស់ទារក
  • ឆ្អឹង និងសាច់ដុំទារកចាប់ផ្ដើមលូតលាស់
  • ដៃនិងជើងទារកក៏ចាប់ផ្ដើមមាន
  • នៅសប្ដាហ៍ទី៧នេះ គក៌លូតបានប្រវែង 10mm (ពីក្បាលដល់ជើង) ។

សប្ដាហ៍ទី៦

  • ទម្រង់មុខទារកចាប់ផ្ដើមកាន់តែឃើញមាន
  • ភ្នែកទារកកាន់តែឃើញច្បាស់ ហើយអាចមានពណ៌នៅក្នុងកែវភ្នែកនោះ
  • គក៌ចាប់ផ្ដើមមានមាត់ និងអណ្ដាត
  • ក្នុងសប្ដាហ៍នេះ ដៃជើង ម្រាមដៃជើង ចាប់ផ្ដើមលូតលាស់
  • បេះដូង ខួរក្បាល សួត តម្រងនោម ថ្លើម និងពោះវៀនក៏ចាប់ផ្ដើមលូតលាស់
  • នៅសប្ដាហ៍ទី៩ គក៌លូតលាស់បានប្រមាណជា 22mm

សប្ដាហ៍ទី១០១៤

  • នៅសប្ដាហ៍ទី១២ គក៌ចាប់ផ្ដើមលូតលាស់ពេញលេញ
  • គក៌មានគ្រប់អវៈយវៈ ដូចជាសាច់ដុំ សរសៃពួរ ឆ្អឹង និងសរីរាង្គភេទ
  • ពីសប្ដាហ៍នេះទៅ គក៌ចាប់ផ្ដើមកាន់តែលូតលាស់ទៅៗ
  • ទារកអាចកម្រើកបាន គ្រាន់តែស្រ្តីមិនទាន់មានអារម្មណ៍ដឹង
  • នៅសប្ដាហ៍ទី១៤​ ចង្វាក់បេះដូងទារកចាប់ផ្ដើមលោតកាន់តែខ្លាំង និងញាប់ (ញាប់ជាងមនុស្សពេញវ័យពីរដង)
  • នៅសប្ដាហ៍ទី១៤ ទារកលូតលាស់បាន 85mm
  • ស្រ្តីខ្ទាតពោះខ្លាំងជាងមុន។

សប្ដាហ៍ទី១៥២២

  • ជារយៈពេលដែលគក៌លូតលាស់ខ្លាំងជាងពេលណាៗទាំងអស់។​ រាងកាយទារកលូតវែងដែលលោកប៉ាអ្នកម៉ាក់អាចមើលឃើញមុខ សក់ ចិញ្ចើម និងរោមភ្នែកបានច្បាស់
  • ចន្លោះសប្ដាហ៍នេះ ស្រ្តីអាចមានអារម្មណ៍ដឹងថាទារកកម្រើកលើកដំបូង (តែបើកូនទី២ ទារកអាចកម្រើកលឿនជាងនេះ អាចតាំងពីសប្ដាហ៍ទី១៦-១៨)
  • អារម្មណ៍ទារកកម្រើកដំបូងៗគឺដូចមានអ្វីលោតញាប់ៗក្នុងពោះ ឫ ឃ្លីងឃ្លោងក្នុងពោះ ឫ អារម្មណ៍ដូចពិបាករំលាយអាហារ
  • បន្ទាប់មក ស្រ្តីអាចដឹងច្បាស់ពីការកម្រើករបស់ទារក និងពេលដែលទារកធាក់ (ឃើញដានជើង ឫ ដៃលើពោះ)។

សប្ដាហ៍ទី២៣៣០

  • ទារកកម្រើកញឹកញាប់ និងអាចឆ្លើយតបទៅនឹងសម្លេងក៏ដូចជាការស្ទាប
  • សម្លេងលឺអាចធ្វើឱ្យទារកធាក់ ឫ កម្រើក
  • គក៌អាចចេះលេបទឹកភ្លោះតិចតួច និងបន្ទោរបង់នូវទឹកនោមចេញតាមទឹកភ្លោះនោះ
  • ទារកអាចចេះត្អើកក្នុងពោះ (ម្ដាយអាចដឹងថាគក៌ត្អើកបាន)
  • ទារកអាចគេងនិងក្រោកទៅតាមម៉ោងរបស់គេ
  • ម៉ោងម្ដាយសម្រាកអាចខុសគ្នាពីម៉ោងគក៌សម្រាក ដូចជាស្រ្តីគេងពេលយប់ ទារកដឹងខ្លួននិងធាក់ទារកពេលយប់
  • ចង្វាក់បេះដូងទារកអាចលឺតាមរយៈស្ដេតូស្កូប និងក្រោយមកទៀតអាចលឺតាមការដាក់ត្រចៀកជាប់ពោះ
  • ក្នុងសប្ដាហ៍នេះ រាងកាយទារកអាចប្រលាក់ទៅដោយពណ៌ស រលោងៗ (vernix) ដែលសារធាតុនេះជួយការពារទារកពីបញ្ហាផ្សេងៗ។​ គ្រីមពណ៌សៗនេះនឹងបាត់ទៅវិញនៅសប្ដាហ៍ចុងក្រោយនៃការមានផ្ទៃពោះ
  • ចាប់ពីសប្ដាហ៍ទី២៤ទៅ គក៌អាចមានអត្រារស់ ក្នុងករណីសម្រាលមុនខែ (បើសម្រាលមុន២៤សប្ដាហ៍អាចមិនមានសង្ឃឹមរស់ ព្រោះសួតនិងសរីរាង្គសំខាន់ផ្សេងៗមិនទាន់លូតលាស់ពេញលេញ)
  • នៅសប្ដាហ៍ទី២៦ ទារកអាចបើកភ្នែកជាលើកដំបូង ភ្នែកទារកពណ៌ខៀវ ឫ ខៀវចាស់
  • នៅសប្ដាហ៍ទី ៣០ ទំហំទារកបានប្រមាណជា 33cm ។

សប្ដាហ៍ទី៣១៤០

  • ទារកនៅតែបន្ដលូតលាស់
  • ស្បែកដែលធ្លាប់ជ្រីវជ្រួញប្រែក្លាយជារលោងជាងមុន
  • គ្រីមពណ៌សៗ (vernix) និងរោម (lanugo) លើស្បែកអាចរលប់បាត់ជាងមុន
  • នៅសប្ដាហ៍ទី៣២ ទារកបែរក្បាលមកក្រោម និងត្រៀមខ្លួនសម្រាប់ការសម្រាល (តែក៏មានករណីខ្លះ ក្បាលទារកអត់បង្វិលរហូតដល់ថ្ងៃសម្រាលដែរ)។

ឯកសារយោងៈ

NHS, the pregnancy book, your complete guide to a healthy pregnancy, labour, childbirth and thee first weeks with your new baby.

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.