
ងាយៗ!!ដោះស្រាយបញ្ហាចាញ់កូន
នៅពេលចាប់ផ្ដើមមានផ្ទៃពោះ បងប្អូនស្ត្រីភាគច្រើនតែងមានបញ្ហាចាញ់កូន។ បញ្ហានេះបណ្ដាលមកពីការកើនឡើងកម្រិតអរម៉ូនអឺសស្ត្រូហ្សែននៅរយៈពេលពីរ ទៅបីសប្ដាហ៍តំបូងនៃការមានផ្ទៃពោះដែលជាមូលហេតុចំបង។កត្តាផ្សេងៗទៀតរួមមាន ស្ត្រីដែលមានកូនភ្លោះ ភាពនឿយហត់ បញ្ហាស្ត្រស៍ និងការធ្វើដំណើរផ្លូវឆ្ងាយជាដើម។
ចំពោះសញ្ញានៃការចាញ់កូនរួមមាន ក្អួតចង្អោរ អស់កម្លាំង បាត់ចំណង់អាហារ និងមានប្រែប្រួលទៅលើអារម្មណ៍ឆាប់ខឹងជាមុនផងដែរ។ ស្ត្រីអាចមានការចាញ់កូននេះនៅសប្ដាហ៍ទី ៦នៃការមានផ្ទៃពោះ ឬអាចយឺតជាងនេះបន្តិចទៅតាមសុខភាពស្ត្រី។
ប្រសិនបើស្ត្រីកំពុងជួបប្រទះនឹងអាការទាំងនេះ ស្ត្រីអាចសាកល្បងវិធីសាស្ត្រខាងក្រោមនេះបាន
- ការញ៉ាំអាហារ ការញ៉ាំអាហារក៏ជួយកាត់បន្ថយបញ្ហាចាញ់កូនបានដែរ។ ស្ត្រីគួរជ្រើសរើសអាហារណាដែលមានប្រូតេអ៊ីនខ្ពស់ ជាតិខ្លាញ់ទាប ងាយស្រួលក្នុងការរំលាយ តែគួរជៀសវាងអាហារហឹរ និងសាច់ជាប់ខ្លាញ់ផងដែរ។ ចំពោះអាហារដែលងាយរំលាយមានផ្លែចេក ទឹកផ្លែឈើ បាយ ស៊ុត តំឡូង ធុញ្ញជាតិ។ល។
- អាហារសម្រន់ ស្ត្រីគួរទទួលទានអាហារសម្រន់អោយបានញឹកញាប់បន្ទាប់ពីអាហារចម្បងទាំងបីពេល។ ការញ៉ាំអាហារញឹកបែបនេះមិនធ្វើអោយក្រពះស្ត្រីមានអារម្មណ៍ថាពេញពេកទេ។ ប្រសិនជាស្ត្រីមិនមានអាហារក្នុងក្រពះ ឬពោះទទេគឺធ្វើអោយស្ត្រីមានការចង្អោរកាន់តែខ្លាំង។
- ទឹកខ្ងី ជាជម្រើសមួយដែលល្អចំពោះស្ត្រីដែលមានអាការចាញ់កូន។ ស្ត្រីអាចទទួលទាន ៩៥០ម.ល ក្នុងមួយថ្ងៃ។ ក្លិនខ្ងីអាចជួយកាត់បន្ថយការចាញ់កូនរបស់ស្ត្រីបាន។
- វីតាមីនចម្រុះ វាពិតជាមានសារៈសំខាន់ណាស់ដែលស្ត្រីគ្រប់រូបគួរទទួលទានវីតាមីនចម្រុះពិសេសស្ត្រីដែលមានការចាញ់កូននេះតែម្ដង។ វីតាមីនចម្រុះអាចមានទម្រង់ជាប្រភេទគ្រាប់ ឬប្រភេទទឹកដោះគោម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះទេ។
- ស្ត្រីមិនគួរនៅជិតអាហារដែលមានក្លិនខ្លាំង និងក្លិនទឹកអប់ជាដើមព្រោះទាំងនេះអាចធ្វើអោយការចង្អោរកាន់តែខ្លាំងក្លាជាងមុន។
លើសពីនេះ ការស្រូបខ្យល់អាកាសក៏ធ្វើអោយស្ត្រីមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយបញ្ហាចាញ់កូនបានដែរ។ ហើយប្រសិនបើអាការចាញ់ធ្ងន់ធ្ងររហូតញ៉ាំអាហារមិនបាន និងសម្រាកមិនបាននោះស្ត្រីគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង