គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះញ៉ាំអាហារទាំងនេះ
គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះញ៉ាំអាហារទាំងនេះ

គ្រោះថ្នាក់ណាស់! បើស្ត្រីមានផ្ទៃពោះញ៉ាំអាហារទាំងនេះ

ការ​បរិភោគ​អាហារ​ឱ្យបាន​​ត្រឹមត្រូវក្នុង​ពេល​​មាន​ផ្ទៃពោះ​ពិត​ជា​​សំខាន់​ណាស់​ ប៉ុន្តែ​បើ​ទទួល​ទាន​អាហារ​ខុស វា​អាច​ផ្ដល់​គុណវិបត្តិ​ដល់​មាតា​​​និង​ទារកក្នុង​ផ្ទៃ។

ក្នុងពេលមានផ្ទៃពោះ ការបរិភោគអាហារជារឿងសំខាន់ដើម្បីអោយស្ត្រីទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការលូតលាស់របស់ទារកក្នុងផ្ទៃ។ តែការបរិភោគអាហារមិនបានត្រឹមត្រូវមួយចំនួនគឺធ្វើអោយប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃទៅវិញ។

មានអាហារជាច្រើនដែលស្ត្រីមិនគួរទទួលទាន

  • ត្រីមានជាតិបារត ម៉ាក់ៗដែលបានញ៉ាំអាហារមានជាតិបារតគឺធ្វើអោយមានការប៉ះពាល់ដល់ការលូតលាស់នៃប្រព័ន្ធភាពស៊ាំ ប្រព័ន្ធប្រសាទ និងតម្រង់នោម។ ត្រីដែលមានជាតិបារតខ្ពស់មាន ត្រីឆ្លាម ត្រីដាវ ត្រី King Mackerel ត្រីធូណាជាដើម។
  • សាច់ឆៅ និង សាច់កែឆ្នៃ(Processed Meat) សាច់ដែលចម្អិនមិនបានល្អ ឬឆៅងាយធ្វើអោយស្ត្រីឆ្លងបាក់តេរី ឬប៉ារ៉ាស៊ីតជាច្រើនដូចជា Toxoplasma coliListeria, and Salmonella។ ស្ត្រីគួរចម្អិនសាច់កែឆ្នែមុនពេលញ៉ាំដើម្បីជៀសវាងការឆ្លងរោគ។ សាច់កែឆ្នៃមានដូចជាសាច់ក្រក់ ហតដក ប៉ាត់តេ ប្រហិត-ល-។
  • ស៊ុតឆៅ វាមានផ្ទុកមេរោគ Salmonella ដែលធ្វើអោយស្ត្រីរាគ ក្អួត គ្រុនក្ដៅ និងចុកពោះ។ ករណីធ្ងន់ធ្ងរអាចបណ្ដាលអោយស្ត្រីរលូតកូន ឬកូនស្លាប់ក្នុងពោះ។
  • ថ្លើមសត្វ មិនត្រូវបានណែនាំចំពោះស្ត្រីមានផ្ទៃពោះនោះទេ ពិសេសនៅត្រីមាសទី ១ ព្រោះវាមានផ្ទុកវីតាមីន អេ ក្នុងបរិមាណខ្ពស់ដែលបណ្ដាលអោយទារកលូតលាស់មិនប្រក្រតី។
  • ជាតិកាហ្វេអ៊ីន ការញ៉ាំអាហារមានជាតិកាហ្វេអ៊ីនលើសពី 200mgក្នុង ១ថ្ងៃអាចបណ្ដាលអោយទារករលូតនិងសម្រាលមកមិនគ្រប់គីឡូ។ ភេសជ្ជៈមានជាតិកាហ្វេអ៊ីនរួមមានកាហ្វេ តែ ភេសជ្ជៈកំប៉ុង កាកាវជាដើម។
  • សណ្ដែកបណ្ដុះស្រស់ ស្ត្រីគួរញ៉ាំនៅពេលចម្អិនវាបានត្រឹមត្រូវ ព្រោះវាអាចមានផ្ទុកមេរោគ Salmonella។
  • បន្លែ និងផ្លែឈើ Toxoplasmaដែលមាននៅក្នុងបន្លែ និងផ្លែឈើអាចធ្វើអោយទារកពិការភ្នែក ឬវិបត្តិទៅលើផ្នែកប្រាជ្ញាស្មារតីនៅពេលអនាគត។ ហេតុនេះស្ត្រីគួរលាងសម្អាត និងចិតសម្បកចេញជាមុនសិនមុនពេលញ៉ាំ។
  • គ្រឿងស្រវឹង មិនមានបរិមាណគ្រឿងស្រវឹងណាដែលមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះទេព្រោះវាអាចបណ្ដាលអោយទារករលូត ឬស្លាប់ក្នុងផ្ទៃ។ ប្រសិនស្ត្រីទទួលទានក្នុងបរិមាណតិចតួចវាក៏អាចបណ្ដាលអោយមានផលប៉ះពាល់ដល់ផ្នែកប្រាជ្ញាស្មារតីរបស់ទារក។

ប្រភព៖www.healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.