គ្រោះថ្នាក់ណាស់! ទាំងនេះជាសញ្ញាអាសន្នក្រោយសម្រាលកូនរួច
គ្រោះថ្នាក់ណាស់! ទាំងនេះជាសញ្ញាអាសន្នក្រោយសម្រាលកូនរួច

គ្រោះថ្នាក់ណាស់! ទាំងនេះជាសញ្ញាអាសន្នក្រោយសម្រាលកូនរួច

ក្រោយសម្រាលស្រ្តីសម្រាលកូនរួច រាងកាយមានការប្រែប្រួលជាច្រើនដែលត្រូវការពេលវេលាយូរក្នុងការត្រឡប់មកធម្មតាវិញ។ ពិតណាស់! នៅក្រោយសម្រាលរួច ស្រ្តីអាចនឹងមានអារម្មណ៍មិនស្រួលខ្លួន ឈឺខ្លួន និងអស់កម្លាំង។ តែមានស្រ្តីមួយចំនួនទៀតអាចប្រឈមនឹងផលវិបាកជាច្រើនដែលបញ្ហាខ្លះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

អត្ថបទនេះ នឹងជម្រាបជូនអ្នកនូវសញ្ញាគ្រោះថ្នាក់ដែលអាចកើតមានលើស្រ្តីនៅក្រោយសម្រាលរួចថ្មីៗ៖

  • ផ្នែកនៅតំបន់វះកាត់លើពោះ ឫ ទ្វារមាស ឡើងក្រហម ឈឺ និងងាយជាសះស្បើយ ឫ កាន់តែធ្ងន់ធ្ងរ ឫ មានធ្លាក់ស
  • នោមមកក្រហាយ ឫ ឈឺ ហើយចុកនៅចង្កេះផ្នែកខាងក្រោម ឫ ផ្នែកចំហៀង ឫ នោមញឹកញាប់
  • ក្ដៅខ្លួនលើសពី 38 °C (មានឆ្លងមេរោគណាមួយ)
  • ញាក់ ឫ មានអារម្មណ៍ថារងារ
  • មានដុំក្នុងសុដន់ដែលបង្កឱ្យឈឺខ្លាំង ឫ ឡើងក្រហមៗលើសុដន់
  • ធ្លាក់សដែលធុំក្លិនឆ្អាប
  • ដង្ហក់ ឫ ដង្ហើមលោតញាប់
  • ជីបចរលោតញាប់
  • ធ្លាក់ឈាមច្រើនជាងឈឺរដូវ
  • បែកញើសស្អិតខ្លាំង
  • ពិបាកចិត្ត ឫ តានតឹងខ្លាំងលើសពី១០ថ្ងៃក្រោយសម្រាល
  • វង្វេង ណែនទ្រូង ស្រវាំងភ្នែក វិលមុខ ក្អក។ល។

F បើមានសញ្ញាទាំងអស់នេះ សូមប្រញាប់ទៅជួបពេទ្យជាបន្ទាន់។

ប្រភព៖www.marchofdimes.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.