គុណប្រយោជន៍នៃការផ្ដល់អាហារបន្ថែមលើទារកអាយុ 6 ខែឡើង
ឈានចូលដល់វ័យ៦ខែ ជាពេលវេលាមួយដែលអាណាព្យាបាលត្រូវចាប់ផ្ដើមបន្ស៊ាំនូវការផ្ដល់អាហារបន្ថែមពីលើទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមិនអាចបំពេញនូវតម្រូវការអាហាររូបត្ថម្ភសំខាន់ៗ បានគ្រប់គ្រាន់ដល់ទារកនៅអាយុ៦ខែឡើងឡើយ ដែលដូចនេះហើយទើបគេណែនាំឱ្យអាណាព្យាបាលធ្វើការផ្ដល់នូវអាហារបន្ថែមដល់ទារក នៅវ័យ៦ខែឡើង។
តាមការកំណត់របស់អង្គការសុខភាពពិភពលោក អាហារបន្ថែមគឺជាអាហារដែលមានលក្ខណៈ រឹង ឫ ខាប់ជាងទឹកដោះម្ដាយ និងត្រូវបានផ្ដល់ជាចម្បងពីលើទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមិនអាចផ្ដល់នូវសារជាតិចិញ្ចឹម គ្រប់គ្រាន់ដល់ទារកឡើយ ពិសេសលើ ជាតិស័ង្កសី ជាតិដែក និងថាមពលជាដើម ដែលជាហេតុតម្រូវឱ្យអាណាព្យាបាល គួរងាកមកធ្វើការផ្ដល់អាហារបន្ថែមជូនពួកគាត់។ ទោះជាយ៉ាងណា ទឹកដោះម្ដាយនៅតែមានសារជាតិចិញ្ចឹមសំខាន់ៗសម្រាប់ការរីកលូតលាស់របស់ទារក និងកុមារ ដូច្នេះហើយម៉ាក់ៗគួរបន្តបំបៅក្មេងរហូតដល់អាយុពីរឆ្នាំ ឫ លើស។
សារៈសំខាន់នៃការផ្ដល់អាហារបន្ថែមបានទាន់ពេលវេលានៅវ័យ 6 ខែនេះ គឺជួយកាត់បន្ថយការប្រឈម៖
- ជំងឺស្លេកស្លាំង
- ការពារនូវកង្វះជាតិដែក ជាតិសង្ក័សី និង កង្វះអាហារូបត្ថម្ភផ្សេងទៀត
- ហើយវាក៏ជួយដល់ការលូតលាស់បានត្រឹមត្រូវនូវផ្នែកបញ្ញា និងស្មារតីរបស់ក្មេង។
នៅប្រទេសកម្ពុជាយើង ជាទូទៅ អាហារបន្ថែមសំដៅជាចម្បងលើបបរខាប់គ្រប់គ្រឿង ហើយវាក៏អាចជា បន្លែ ឫ ផ្លែឈើដែលយើងកិនរួច ឫ បបរកំប៉ុង ជាដើម។ អាហារបន្ថែមគួរតែជាអាហារចម្រុះមុខដែលស្ថិតនៅក្នុងអាហារទាំងបីក្រុម ដូចជា អាហារថាមពល ដែលជួយឱ្យទារក និងកុមារមានថាមពលច្រើន និងមានដូចជា បបរ គុយទាវ បាយ មី ដំឡូង ប្រេងឆា។ល។ ទីពីរគឺអាហារសាងសង់ដែលមានដូចជា ត្រី សាច់ ស៊ុត ថ្លើម សណ្ដែកសៀង តៅហ៊ូរ -ល- ដែលជួយឱ្យរាងកាយកុមារលូតលាស់ និងរឹងមាំ។ ចុងក្រោយគឺអាហារការពារ ដែលមានដូចជា បន្លែ ផ្លែឈើ ដែលវាដំណើរការជាមួយអាហារថាមពល និងអាហារសាងសង់ ជួយឱ្យក្មេងលូតលាស់ និងការពារក្មេងពីជំងឺផ្សេងៗ។
ការផ្ដល់អាហារបន្ថែមមុនអាយុ៦ខែងាយធ្វើឱ្យក្មេង ស្លាក់អាហារ មិនទទួលបានថាមពល ឫ មិនទទួលបានអាហារូបត្ថម្ភត្រឹមត្រូវ និងងាយប្រឈមនឹងជំងឺធាត់។ រីឯការផ្ដល់អាហារបន្ថែមយឺតពេក (ក្រោយ៦ខែ) ទារកងាយប្រឈមនឹងការលូតលាស់យឺត កង្វះជាតិដែក និងមិនចូលចិត្តញ៉ាំអាហារបន្ថែម។
មូលហេតុដែលអ្នកជំនាញណែនាំឱ្យទារកញ៉ាំអាហារបន្ថែមនូវវ័យ៦ខែនេះ ព្រោះប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពាររាងកាយក្មេងមានសភាពរឹងមាំជាងមុន ដែលអាចទប់ទល់នឹងអាហារដែលងាយបង្កអាឡែកហ្ស៊ី (ស៊ុត សណ្ដែក…) មិនធ្វើឱ្យក្មេងងាយប្រឈមនឹងជំងឺរាគរូស និង ជំងឺឆ្លងផ្សេងៗទៀត។
ប្រភព៖who.intcamnut.weebly.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង