គន្លឹះថែទាំការរោលខោទឹកនោមលើទារក និងកុមារ
អ្វីទៅជាការរោលខោទឹកនោម?
ការរោលខោទឹកនោមជាការឡើងក្រហមលើស្បែកគូថ និងតំបន់អវៈយវៈភេទរបស់ទារក តែជាសំណាងល្អវាមានភាពងាយស្រួលក្នុងការព្យាបាល។
រោគសញ្ញានៃការរោលខោទឹកនោម
- ឡើងផ្ទាំងពណ៌ក្រហមលើស្បែកគូថ កំភ្លៅ និងតំបន់អវៈយវៈភេទ
- ជួនកាលឡើងជាស្នាមក្រហមតូចៗ ឫ កន្ទួលរមាស់
- យំ រករឿង មួរម៉ៅ ពេលអ្នកប៉ះ ឫ សម្អាតតំបន់រោលនោះ
- ក្នុងករណីធ្ងន់ធ្ងរ វាអាចឡើងជាដុំពងទឹក (blisters) ឫ ឡើងផ្ទាំងក្ដាំងពណ៌ក្រហម (pimples)
- ប្រសិនជាការរោលនេះមានការឆ្លងមេរោគ វាអាចធ្វើឱ្យស្បែកទារកឡើងក្រហមព្រឿងៗ និងហើម
- អាចឆ្លងទៅតំបន់ផ្សេងៗក្រៅពីតំបន់ខោទឹកនោម។
មូលហេតុបង្កឱ្យទារករោលខោទឹកនោម
- លាមក និងទឹកនោម៖ ខានប្ដូរខោទឹកនោមទារកយូរម៉ោង (មានផ្ទុកលាមក និងទឹកនោមប៉ះស្បែកយូរ) អាចធ្វើឱ្យស្បែកទារកងាយឡើងរោល។ ការជុះឫ រាកញឹកញាប់ក៏អាចធ្វើឱ្យស្បែកទារកឡើងរោលដែរ
- ការកកិត៖ ស្បែកកកិតជាមួយខោទឹកនោមយូរ (ពិសេសស្លៀកខោរលុងពេក ឫ តឹងពេក)អាចធ្វើឱ្យស្បែកទារកងាយរោល
- ឆ្លងមេរោគផ្សិត៖ មេរោគផ្សិតលូតលាស់លឿននៅកន្លែងមានសំណើម និងក្ដៅឧណ្ហៗ ដែលតំបន់ស្លៀកខោទឹកនោមជាតំបន់ងាយឆ្លងមេរោគផ្សិតនេះ
- អាលែកហ្ស៊ី៖ សាប៊ូដុំ សាប៊ូបោកខោអាវ ទឹកក្រអូប ខោទឹកនោមបោកបាន កន្សែងជូតទារក ឫ ឡេលាបខ្លួន សុទ្ធតែអាចធ្វើឱ្យស្បែកទារកអាលែកហ្ស៊ី។ តាមដានស្បែកទារកឱ្យបានជាប់លាប់។ បញ្ឈប់ការប្រើប្រាស់ផលិតផលណាដែលបង្កឱ្យស្បែកទារកឡើងរោល
- អាហារថ្មីៗ៖ ការផ្លាស់ប្ដូររបបអាហារទារក និងកុមារអាចធ្វើឱ្យមានការផ្លាស់ប្ដូរលើការជុះរបស់ក្មេង។ សូមតាមដានលើការផ្ដល់អាហារ ករណីញ៉ាំអាហាររួច ធ្វើឱ្យស្បែកតំបន់គូថទារកឡើងរោល សូមបញ្ឈប់ការផ្ដល់អាហារប្រភេទនោះ។ ស្បែកទារកបៅទឹកដោះម្ដាយក៏អាចរោលជាមួយអាហារណាមួយដែលម្ដាយញ៉ាំចូលទៅដែរ។
អ្នកអាចការពារទារកកុំឱ្យរោលខោទឹកនោមបានទេ?
ពិតណាស់! អ្នកអាចការពារនិងកាត់បន្ថយទារក កុំឱ្យមានបញ្ហារោលខោទឹកនោមបាន៖
- តាមដានខោទឹកនោមទារកជាប្រចាំ ករណីខោទឹកនោមឡើងសើម ឫ មានលាមកសូមធ្វើការផ្លាស់ប្ដូរ
- ទុកពេលឱ្យស្បែកទារកស្ងួតសិន សឹមធ្វើការផ្លាស់ប្ដូរខោទឹកនោម
3.ជ្រើសរើសខោទឹកនោមដែលរលុងបន្តិច ដើម្បីឱ្យមានខ្យល់ចេញចូលតំបន់ស្បែកគូថទារក
4.លាងសម្អាតដៃមុន និងក្រោយផ្លាស់ប្ដូរខោទឹកនោម ដើម្បីការពារការឆ្លងមេរោគលើស្បែក
5.ទារកមួយចំនួនងាយឡើងរោល អ្នកអាចលាបគ្រីមដើម្បីការពារការរោលខោទឹកនោមនេះ។ ជ្រើសរើសផលិតផលការពាររោលដែលមានជាតិ Zinc Oxide ឫ petroleum ដែលសាកសមជាមួយស្បែកទារក
6.បញ្ចៀសការប្រើម្សៅលាបលើស្បែក ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់សួតទារក
7.បញ្ចៀសការប្រើកន្សែងសើមដែលមានជាតិអាល់កុល(alcohol) ឫ ជាតិក្លិន(fragrance)ដែលធ្វើឱ្យប៉ះពាល់ដល់ស្បែកទារក
8.ជូតសម្អាតស្បែកទារកជាមួយទឹកក្ដៅឧណ្ហៗ ឫ សាប៊ូក្មេង
9.ផ្អាកស្លៀកខោទឹកនោមឱ្យទារកមួយរយៈ ដើម្បីឱ្យស្បែកមានឱកាសស្ងួត និងប៉ះខ្យល់
10.លាបឡេព្យាបាលរោលស្បែកមុនស្លៀកខោទឹកនោមថ្មី
11.កុំប្រើឡេ ឫ គ្រីមដែលមានជា boric acid, camphor, phenol, methyl salicylate ឫពពួក benzoin tincture សារជាតិគីមីទាំងនេះអាចប៉ះពាល់ដល់ស្បែកក្មេង
12.ប្រសិនជារោលខោទឹកនោមបង្កដោយមេរោគផ្សិត សូមនាំទារកទៅជួបជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
ប្រភព៖familydoctor.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង