គន្លឹះកាត់បន្ថយភ្លេចភ្លាំងច្រើនក្នុងពេលមានគក៌
គន្លឹះកាត់បន្ថយភ្លេចភ្លាំងច្រើនក្នុងពេលមានគក៌

គន្លឹះកាត់បន្ថយភ្លេចភ្លាំងច្រើនក្នុងពេលមានគក៌

ស្រ្តីមានគក៌ចាប់ផ្ដើមប្រឈមនឹងការភ្លេចភ្លាំងច្រើនក្នុងអំឡុងពេលមានគក៌។ ការភ្លេចភ្លាំងនេះអាចមានការពាក់ព័ន្ធនឹងបញ្ហាជាច្រើនដូចជាការបារម្ភលើការមានផ្ទៃពោះដំបូងៗ ការចាញ់កូន និងការគេងមិនលក់ក្នុងអំឡុងពេលមានគក៌នេះ។

សញ្ញាគួរព្រួយបារម្ភអមជាមួយការភ្លេចភ្លាំង

  • មានអារម្មណ៍កើតទុក្ខ
  • អស់អារម្មណ៍លើអ្វីដែលស្រ្តីធ្លាប់ចូលចិត្ត
  • មានអារម្មណ៍ថាខ្លួនបរាជ័យ ឫ មានកំហុសអ្វីមួយ
  • ពិបាកគេង និងឧស្សាហ៍ភ្ញាក់ពេលយប់
  • គេងច្រើន និងមានអារម្មណ៍អស់កម្លាំងខ្លាំង។

សូមកុំភ្លេចបញ្ជាក់ពីសុខភាពផ្លូវចិត្តអំឡុងពេលពិនិត្យផ្ទៃពោះ។ គ្រូពេទ្យជំនាញនឹងផ្ដល់ការពិគ្រោះ ដំណោះស្រាយ និងការតាមដានបន្ថែមអំឡុងពេលស្រ្តីភ្លេចភ្លាំង ឫ មានជំងឺផ្លូវចិត្ត។

ដំណោះស្រាយ

  • រក្សាវត្ថុដែលអ្នកត្រូវការជិតដៃ ឫ នៅទីតាំងដដែល ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក
  • កត់ត្រានូវការណាត់ជួបក្នុងទូរស័ព្ទ ឫ ប្រតិទិន
  • កត់ចំណាំនូវអ្វីដែលអ្នកត្រូវធ្វើប្រចាំថ្ងៃដែលជួយបញ្ចៀសការភ្លេចភ្លាំងពេលក្រោយ
  • ងូតទឹកយូរ (បន្ធូរអារម្មណ៍តានតឹង)
  • ចេញដើរកម្សាន្ត
  • ញ៉ាំអាហារជាមួយដៃគូរ
  • សម្រាកឱ្យបានគ្រប់គ្រាន់ ឫ​ ស្ដាប់ភ្លេងជំនួយក្នុងពេលមានគក៌
  • ស្នើរសុំជំនួយពីគ្រួសារ ឫ មិត្តភក្ដិ។

សូមកុំដាក់សម្ពាធលើខ្លួនអ្នកពេក បញ្ហានេះវានឹងបាត់ទៅវិញក្នុងអំឡុងពេលមួយរយៈក្រោយ តែក្នុងករណីវានៅតែបន្ត ឫ អ្នករងផលប៉ះពាល់ខ្លាំងពីការភ្លេចភ្លាំងនេះ សូមជួយពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

ប្រភព៖www.babycentre.co.uk

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.