ខ្មាស់គេណាស់!!! ចេះតែដើរខ្យល់ពេលមានផ្ទៃពោះ
ហេតុអ្វីបានជាស្ត្រីមានផ្ទៃពោះចេះដើរខ្យល់(ផោម)ញឹកពេលមានផ្ទៃពោះ? អរម៉ូន Progesterone ជាមូលហេតុចម្បងដែលធ្វើអោយស្ត្រីដើរខ្យល់ញឹក។ ការកើនឡើងនូវអរម៉ូននេះធ្វើអោយការរំលាយអាហារដើរយឺតជាងមុនជាហេតុធ្វើអោយហើមពោះ ភើ និងទល់ខ្យល់។ ម៉្យាងទៀត ការសង្កត់នៃស្បូនទៅលើពោះវៀន របបអាហារ និងជាតិដែកក៏បណ្ដាលអោយចលនការនៃការរំលាយអាហារដើរយឺតដែរ។
ងាយៗ ៤យ៉ាង ! ជួយស្ត្រីដើម្បីកាត់បន្ថយកាត់បន្ថយភាពគួរអោយខ្មាស់នេះបាន
១ ញ៉ាំទឹក
ស្ត្រីគួរញ៉ាំទឹកអោយបាន ២ ទៅ ៣លីត្រក្នុងមួយថ្ងៃ។ ការញ៉ាំទឹកបានគ្រប់គ្រាន់គឺជួយកាត់បន្ថយបញ្ហាពិបាករំលាយអាហារ និងទល់លាមក។ តែស្ត្រីគួរជៀសវាងភេសជ្ជៈកំប៉ុងព្រោះវាបណ្ដាលអោយមានការបញ្ចេញខ្យល់ និងហើមពោះកាន់តែខ្លាំង។
២ ធ្វើចលនា
ស្ត្រីគួរធ្វើចលនា និងហាត់ប្រាណជាប្រចាំអោយបាន ១៥ ទៅ ៣០នាទីក្នុងមួយថ្ងៃ។ ការហាត់ប្រាណមិនត្រឹមតែជួយអោយអ្នកមានអារម្មណ៍ស្រស់ថ្លាប៉ុណ្ណោះទេ តែវាថែមទាំងជួយកាត់បន្ថយបញ្ហាទល់លាមក និងបង្កើនការរំលាយអាហារ។ សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យទៅលើលំហាត់ប្រាណដែលសាកសមចំពោះអ្នក។
៣ ជៀសវាងអាហារមួយចំនួន
បន្លែមួយចំនួនបង្កើនការផលិតជាតិហ្គាសក្នុងពោះវៀនមាន ស្ពៃក្ដោប ប្រូខូលី ដំឡូង ទំពាំងបារាំង។ល។ ប្រសិនជាស្ត្រីកំពុងមានការហើមពោះ ឬដើរខ្យល់ខ្លាំង ស្ត្រីអាចកាត់បន្ថយញ៉ាំបន្លែទាំងនេះមួយរយៈរហូតទាល់តែបានធូរស្បើយ។
៤ ញ៉ាំអាហារមានជាតិសរសៃ(Fiber)
ការញ៉ាំផ្លែឈើ និងបន្លែបៃតងដែលមានជាតិសរសៃអាចបណ្ដាលមានការដើរខ្យល់កាន់តែញឹកជាមុន។ ទល់លាមកក៏ជាមូលហេតុបណ្ដាលអោយស្ត្រីមានអាការហើមពោះ និងដើរខ្យល់ដែរ។ ហេតុនេះការញ៉ាំអាហារសរសៃជួយកាត់បន្ថយបញ្ហាទល់លាមក និងការហើមពោះបាន។
សូមចាំថា ការបញ្ចេញខ្យល់ញឹកញាប់មិនបណ្ដាលអោយប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃទេ។ ទោះជាយ៉ាងណាក៏ដោយស្ត្រីមិនគួរជៀសវាងការញ៉ាំបន្លែដែលបណ្ដាលអោយមានការហើមពោះ និងផោមនេះញឹកញាប់ទេ ព្រោះវាអាចធ្វើអោយមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ដូចនេះហើយស្ត្រីមានផ្ទៃពោះមិនគួរមានការព្រួយបារម្ភអំពីបញ្ហាបញ្ចេញខ្យល់នេះពេកទេ។
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង