កំពូលផ្លែឈើ ដែលស្រ្តីមានគក៌មិនគួរមើលរំលង

កំពូលផ្លែឈើ ដែលស្រ្តីមានគក៌មិនគួរមើលរំលង

ផ្លែឈើជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃដែលស្រ្តីមានគក៌គួរទទួលទានជាចាំបាច់។ ផ្លែឈើសម្បូរទៅដល់ជីវជាតិសំខាន់ៗដូចជា វីតាមីន រ៉ែ សារជាតិប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។

ខាងក្រោមនេះ ជាប្រភេទផ្លែឈើដែលស្រ្តីអាចទទួលទានដោយសុវត្ថិភាព៖

1.ផ្លែប៉ោម

ផ្លែប៉ោមមានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើនដូចជា ជាតិសរសៃ វីតាមីនអេ វីតាមីនស៊ី និងប៉ូតាស្យូម។ មានការសិក្សាមួយចំនួនបានឱ្យដឹងថា អ្នកម្ដាយដែលញ៉ាំផ្លែប៉ោមទៀងទាត់ក្នុងពេលមានផ្ទៃពោះ អាចជួយទប់ស្កាត់ទារកពីវិបត្តិអាលែកហ្ស៊ី និងជំងឺហឺតថែមទៀតផង។

2.ក្រូច

  • បង្ការជំងឺត្រអកលើទារក
  • សម្បូរជាតិទឹក ជួយទប់ស្កាត់ម្ដាយពីកង្វះជាតិទឹក
  • ហ្វូឡាត៖ ជួយបង្កើតខួរឆ្អឹងខ្នង និងខួរក្បាល
  • វីតាមីនស៊ី៖ ជាសារជាតិប្រឆាំងអុកស៊ីតកម្ម និងជួយឱ្យរាងកាយម្ដាយបឺតស្រូបជាតិដែកបានល្អ

3.ចេក

ចេកជាផ្លែឈើដែលសម្បូរនូវជាតិប៉ូតាស្យូម វីតាមីនB6 វីតាមីន C និងជាតិសរសៃ។ ជាតិសរសៃក្នុងផ្លែចេកជួយការពារម្ដាយពីវិបត្តិទល់លាមក ហើយជាតិវីតាមីនB6 ជួយកាត់បន្ថយការចាញ់កូន និងការក្អួតចង្អោរ។

4.ផ្លែប៊ឺរ

ផ្លែប៊ីរសម្បូរនូវជីវជាតិដ៏សម្បូរបែបដូចជា៖

  • Vitamin B, C and K
  • ជាតិសរសៃ
  • ម៉ាញ៉េស្យូម
  • ប៉ូតាស្យូម
  • ជាតិដែក
  • កូលីន
  • ហ្វូឡាត– ផ្លែប៊ឺរសម្បូរហ្វូឡាតបើធៀបនឹងផ្លែឈើដទៃទៀត

ជារួមការញ៉ាំផ្លែប៊ឺរបានគ្រប់គ្រាន់ ជួយកាត់បន្ថយ៖

  • រមួលក្រពើដែលបណ្ដាលមកពីម្ដាយខ្វះជាតិប៉ូតាស្យូម និងម៉ាញេស្យូមក្នុងរាងកាយ
  • កាត់បន្ថយក្អួត ចង្អោរ
  • កាត់បន្ថយចុកពោះ និងជួយដល់ការលូតលាស់កោសិកាប្រសាទ។

5.ពពួកប៊ឺរី

  • ស្ករ
  • vitamin C
  • folate
  • fiber
  • flavonoids
  • anthocyanins។

សូមធ្វើការលាងសម្អាតផ្លែឈើឱ្យបានស្អាតល្អមុននឹងធ្វើការទទួលទាន។ នៅលើសម្បកផ្លែឈើអាចមានប្រលាក់ដី ឫ ថ្នាំសម្លាប់មេរោគ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងគក៌។

References: Medical News TodayAmerican Pregnancy,NHSHealthlineOnly My HealthHealthline, LifecellHopkins MedicineHealthline

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.