កំពូលផ្លែឈើ ដែលស្រ្តីមានគក៌មិនគួរមើលរំលង
ផ្លែឈើជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃដែលស្រ្តីមានគក៌គួរទទួលទានជាចាំបាច់។ ផ្លែឈើសម្បូរទៅដល់ជីវជាតិសំខាន់ៗដូចជា វីតាមីន រ៉ែ សារជាតិប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។
ខាងក្រោមនេះ ជាប្រភេទផ្លែឈើដែលស្រ្តីអាចទទួលទានដោយសុវត្ថិភាព៖
1.ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកនូវសារជាតិចិញ្ចឹមជាច្រើនដូចជា ជាតិសរសៃ វីតាមីនអេ វីតាមីនស៊ី និងប៉ូតាស្យូម។ មានការសិក្សាមួយចំនួនបានឱ្យដឹងថា អ្នកម្ដាយដែលញ៉ាំផ្លែប៉ោមទៀងទាត់ក្នុងពេលមានផ្ទៃពោះ អាចជួយទប់ស្កាត់ទារកពីវិបត្តិអាលែកហ្ស៊ី និងជំងឺហឺតថែមទៀតផង។
2.ក្រូច
- បង្ការជំងឺត្រអកលើទារក
- សម្បូរជាតិទឹក ជួយទប់ស្កាត់ម្ដាយពីកង្វះជាតិទឹក
- ហ្វូឡាត៖ ជួយបង្កើតខួរឆ្អឹងខ្នង និងខួរក្បាល
- វីតាមីនស៊ី៖ ជាសារជាតិប្រឆាំងអុកស៊ីតកម្ម និងជួយឱ្យរាងកាយម្ដាយបឺតស្រូបជាតិដែកបានល្អ
3.ចេក
ចេកជាផ្លែឈើដែលសម្បូរនូវជាតិប៉ូតាស្យូម វីតាមីនB6 វីតាមីន C និងជាតិសរសៃ។ ជាតិសរសៃក្នុងផ្លែចេកជួយការពារម្ដាយពីវិបត្តិទល់លាមក ហើយជាតិវីតាមីនB6 ជួយកាត់បន្ថយការចាញ់កូន និងការក្អួតចង្អោរ។
4.ផ្លែប៊ឺរ
ផ្លែប៊ីរសម្បូរនូវជីវជាតិដ៏សម្បូរបែប
- Vitamin B, C and K
- ជាតិសរសៃ
- ម៉ាញ៉េស្យូម
- ប៉ូតាស្យូម
- ជាតិដែក
- កូលីន
- ហ្វូឡាត– ផ្លែប៊ឺរសម្បូរហ្វូឡាតបើធៀបនឹងផ្លែឈើដទៃទៀត
ជារួមការញ៉ាំផ្លែប៊ឺរបានគ្រប់គ្រាន់ ជួយកាត់បន្ថយ៖
- រមួលក្រពើដែលបណ្ដាលមកពីម្ដាយខ្វះជាតិប៉ូតាស្យូម និងម៉ាញេស្យូមក្នុងរាងកាយ
- កាត់បន្ថយក្អួត ចង្អោរ
- កាត់បន្ថយចុកពោះ និងជួយដល់ការលូតលាស់កោសិកាប្រសាទ។
5.ពពួកប៊ឺរី
- ស្ករ
- vitamin C
- folate
- fiber
- flavonoids
- anthocyanins។
សូមធ្វើការលាងសម្អាតផ្លែឈើឱ្យបានស្អាតល្អមុននឹងធ្វើការទទួលទាន។ នៅលើសម្បកផ្លែឈើអាចមានប្រលាក់ដី ឫ ថ្នាំសម្លាប់មេរោគ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពម្ដាយ និងគក៌។
References: Medical News Today, American Pregnancy,NHS, Healthline, Only My Health, Healthline, Lifecell, Hopkins Medicine, Healthline
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង