កូនតូចបត់ជើងធំរាងទឹកៗ អាចមានបញ្ហាអ្វីទេ?
ប្រសិនជាទារកជុះញឹកញាប់ជាងធម្មតា ហើយលាមកទឹកៗខុសពីធម្មតា ទារកអាចនឹងមានបញ្ហារាករូស។
មានមូលហេតុជាច្រើនបង្កឱ្យទារករាករូស ដែលភាគច្រើនបង្កដោយ៖
- វីរុស៖ ភាគច្រើនបង្កដោយវីរុសឈ្មោះ Rotavirus (អាចការពារវីរុសប្រភេទនេះតាមរយៈការបន្តក់វ៉ាក់សាំងការពារមេរោគ Rotavirus)
- បាក់តេរី៖ ដូចជា Salmonella, Campylobacter or Shigella សុទ្ធតែជាមេរោគបង្កឱ្យក្មេងរាករូស
- ញ៉ាំទឹកផ្លែឈើ ឫ ភេសជ្ជៈផ្អែមច្រើនពេក
- កង្វះអនាម័យ
- វិបត្តិជាតិស្ករឡាក់តូស (Lactose Intolerance)៖ ធ្វើឱ្យក្មេងរាក ឈឺពោះ ហើមពោះជាដើម។ ក្នុងករណីក្មេងទើបតែជាសះស្បើយពីរលាកពោះវៀនហើយនៅតែបន្ដរាក វាបណ្ដាលមកពីវិបត្តិ Lactose Intolerance។ គ្រូពេទ្យអាចនឹងណែនាំឱ្យប្រើទឹកដោះគោបំបាត់រាក (Lactose-free milk) មួយរយៈសិន។ សូមកុំបារម្ភ វិបត្តិនេះនឹងបាត់ទៅវិញនៅប៉ុន្មានថ្ងៃ ឫ ប៉ុន្មានសប្ដាហ៍ក្រោយ ដែលក្រោយពេលគាត់ជាសះស្បើយគាត់អាចញ៉ាំទឹកដោះម្ដាយ ឫ ទឹកដោះគោធម្មតាបាន។
ក្នុងករណីដែលក្មេងរាកដោយសារមេរោគ វាអាចបង្កឱ្យក្មេងមានអាការៈផ្សេងទៀតដូចជា ក្ដៅខ្លួន ឈឺពោះ មិនសូវញ៉ាំឫបៅ និងក្អួតជាដើម។ ជាទូទៅការរាកអាចមានរយៈពេល២ទៅ៤ថ្ងៃ ឫ បន្តរហូតដល់២សប្ដាហ៍ក៏អាចថាបាន។
លោកប៉ាអ្នកម៉ាក់អាចធ្វើអ្វីបាន?
ផ្ដល់ជាតិទឹកឱ្យបានគ្រប់គ្រាន់។ រាកអាចធ្វើឱ្យក្មេងបាត់បង់ជាតិទឹកពីក្នុងរាងកាយ ដែលវាបណ្ដាលមកពីទារកមិនញ៉ាំទឹកនិងអេឡិចត្រូលីត្របានគ្រប់គ្រាន់ ដើម្បីទៅបង្គ្រប់ការបាត់បង់ជាតិទឹកដោយសារការរាកនិងក្អួត សូមបន្តផ្ដល់ទឹកដោះ ឫ ជាតិទឹកដល់ទារកឱ្យបានគ្រប់គ្រាន។
គ្រូពេទ្យអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើទឹកអូរ៉ាលីត្រដើម្បីទៅបំពេញជាតិទឹក និងជាតិអេឡិចត្រូលីត្រដែលបាត់បង់នោះ និង/ឫ អមជាមួយការប្រើប្រាស់ឱសថបំបាត់រាក។
សូមកុំឱ្យថ្នាំបំបាត់រាកដល់ទារកដោយចិត្តឯង។
ពេលណាគួរប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញ?
ក្នុងករណីដែលក្មេងលេចឡើងនូវរោគសញ្ញាទាំងនេះ សូមប្រញាប់នាំក្មេងទៅជួបគ្រូពេទ្យជាបន្ទាន់៖
មានសញ្ញាបាត់បង់ជាតិទឹកក្នុងរាងកាយ
-
-
-
- ស្ងួតស្បែក ស្ងួតមាត់ និងអណ្ដាត
- មិនសូវនោម
- យំគ្មានទឹកភ្នែក
- បង្ហើយក្បាលក្មេងឡើងទន់ខុសធម្មតា
-
-
សញ្ញារាកធ្ងន់ធ្ងរ
-
-
-
- ក្អួតចេញពណ៌បៃតង
- លាមកសុទ្ធតែសម្បោរ ឫ ឈាម
- ឈឺចុកពោះខ្លាំង
- ហើមពោះ
- ត្រជាក់ដៃជើង បែកញើសខុសធម្មតា
- ដកដង្ហើមញាប់ខុសធម្មតា ឫ ពិបាកដកដង្ហើម
- ក្ដៅខ្លួន (លើសពី 38 អង្សារសេឡើង)
- ល្ហិតល្ហៃ ឫ មិនព្រមក្រោក។
-
-
វិធីបង្ការក្មេងពីវិបត្តិរាករូស
- មានអនាម័យជាប់ជាប្រចាំ
- ឧស្សាហ៍លាងដៃ
- លាងសម្អាតដបឱ្យបានល្អ
- រក្សាទឹកដោះនៅកន្លែងស្អាតល្អ
- ហាមទុកទឹកដោះគោឆុងរួចលើសពី២ម៉ោងដល់ទារកបៅ
- ស្រុះ ឫ ចំហុយដបឱ្យបានស្អាតល្អ
- បញ្ចៀសការផ្ដល់អាហារឆៅដល់ក្មេង។
ប្រភព៖www.healthhub.sg
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង