កូនខ្លាចសាលា ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន!
កូនខ្លាចសាលា ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន!

កូនខ្លាចសាលា ធ្វើយ៉ាងណាទើបអាចដោះស្រាយបាន!

ខ្លាចសាលា ឫ មិនចង់ទៅសាលាជាបញ្ហាដែលងាយនឹងកើតមានឡើងលើក្មេងតូចៗដែលទើបនឹងចាប់ផ្ដើមចូលរៀនដំបូង ឫ លើកុមារដែលរងភាពអវិជ្ជមានណាមួយក្នុងសាលាដែលធ្វើឱ្យពួកគេមានមិនចង់ទៅសាលា និងមានអារម្មណ៍ថាភ័យរាល់ពេលទៅសាលាម្ដងៗ។

សញ្ញាបង្ហាញថាក្មេងខ្លាចសាលា៖

  • ក្មេងរអ៊ូពីសញ្ញាផ្សេងដូចជា ឈឺក្បាល ឈឺពោះមុនទៅសាលាម្ដងៗ តែបាត់ឈឺពេលបាននៅផ្ទះ
  • ក្មេងមិនចង់ចាកចេញពីអ្នកផ្ទះដោយសារមានបញ្ហាដូចជា៖
    • សាលាថ្មី
    • ទើបផ្លាស់ប្ដូរទីលំនៅ
    • ទើបមានប្អូន
    • អ្នកផ្ទះឈឺ
    • ប៉ាម៉ាក់ចែកផ្លូវគ្នាជាដើម។

កត្តាអ្វីខ្លះ ធ្វើឱ្យក្មេងមិនចូលចិត្តសាលា?

  • កុមារតូចៗទៅរៀនលើកដំបូង
  • មិនចង់ចាកចេញពីម៉ាក់ប៉ា
  • មានអ្នកវាយធ្វើបាប ឫ បង្ដុះបង្អាប់នៅសាលា (អាចជាមិត្តភក្ដិ ឫ គ្រូ)
  • មិនទាន់ស្គាល់សាលា ឫ សាលាមើលទៅគួរឱ្យខ្លាច
  • រៀនខ្សោយ ឫ រៀនមិនពូកែ
  • ឧស្សាហ៍ដូរសាលា
  • ស្ដាយអ្វីមួយនៅផ្ទះ។

គន្លឹះជួយសម្រួលការមិនចូលចិត្តសាលារបស់កុមារ

ក្មេងនីមួយៗមានអត្តចរិកមិនដូចគ្នាទេ អាណាព្យាបាលអាចសាកល្បងគន្លឹះកាត់បន្ថយការខ្លាចសាលាដូចខាងក្រោម៖

  • រកហេតុផលដែលធ្វើឱ្យក្មេងមិនចង់ទៅរៀន (នៅនឹកតុក្តតា ឫ សត្វចិញ្ចឹម) អាណាព្យាបាលអាចដាក់តុក្កតា ឫ អ្វីដែលក្មេងស្រលាញ់តាមខ្លួនដើម្បីឱ្យកុមារស្ងប់ចិត្ត និងចង់ទៅសាលា
  • លួង និងដោះស្រាយលើមូលហេតុដែលធ្វើឱ្យក្មេងមិនចង់ទៅសាលា
  • សាកល្បងប្ដូរសាលា ឫ ថ្នាក់រៀនក៏អាចជួយបន្ថយអារម្មណ៍ខ្លាចសាលាដែរ
  • ជជែកជាមួយខាងសាលាលើមូលហេតុដែលក្មេងខ្លាចសាលានោះ។

ប្រភព៖raisingchildren.net.auwww.stanfordchildrens.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.