កូនខ្ញុំជុះមកលាមករាវទឹកៗ តើគាត់មានបញ្ហាអ្វីទេ?
ការផ្លាស់ប្ដូរខោទឹកនោមកូនជាច្រើនដងក្នុងមួយថ្ងៃ ជាអ្វីដែលអាណាព្យាបាលអាចកត់ចំណាំលើសុខភាពប្រព័ន្ធរំលាយអាហាររបស់កូន។ នៅពេលដែលអាណាព្យាបាលសង្កេតឃើញ៖
- លាមកកូនរាវខុសពីធម្មតា
- បរិមាណលាមកច្រើនខុសពីធម្មតា
- ឫ ជុះញឹកញាប់រហូតដល់១២ដងក្នុងមួយថ្ងៃ
- អាចមានក្ដៅខ្លួន
- លាមកអាចមានឈាម ឫ សម្បោរ
- ក្អួត ឫ ចង្អោរ
- នោះអាចជាសញ្ញានៃការរាករូស។
មានហេតុផលជាច្រើនដែលអាចបង្កឱ្យកុមារមានបញ្ហារាករូស ដូចជា៖
- ឆ្លងមេរោគចូលក្នុងប្រព័ន្ធរំលាយអាហារ
- ដុះធ្មេញ (ទឹកមាត់ចេញច្រើន)
- ប្រតិកម្មជាមួយទឹកដោះ ជាដើម។
វិធីសាស្រ្តក្នុងការថែទាំក្មេងមានបញ្ហារាករូស
- ឧស្សាហ៍ផ្លាស់ប្ដូរខោទឹកនោម
- លាបគ្រីមព្យាបាល/ការពារ រោលខោទឹកនោម
- ទុកឱ្យគូថក្មេងស្ងួតសិនសឹមស្លៀកខោទឹកនោម
- ក្នុងករណីដែលកុមារញ៉ាំទឹកដោះគោហើយរាក អ្នកអាចប្ដូរមកទឹកដោះគោបំបាត់់រាក (Lactose Free Formula) សិន រហូតដល់លែងរាកសឹមប្ដូរឱ្យញ៉ាំទឹកដោះគោធម្មតាវិញ។
ប្រសិនជាអ្នកសង្កេតឃើញក្មេងជុះមកលាមករាវខ្លាំង កូនអាចបាត់បង់ជាតិទឹកច្រើន។
សញ្ញាដែលបង្ហាញថាក្មេងបាត់បង់ជាតិទឹកច្រើន
- ស្ងួតភ្នែក និងយំគ្មានទឹកភ្នែក
- ល្ហិតល្ហៃ
- មួរម៉ៅច្រើន
- ខូងភ្នែក
- ប្រហើយក្បាយផត
សូមបំបៅទឹកដោះ និងជាតិទឹកឱ្យបានគ្រប់គ្រាន់ និងញឹកញាប់។
ក្នុងករណីដែលអ្នកសង្ស័យ និងមិនច្បាស់ពីរោគសញ្ញាសូមនាំក្មេងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖www.healthychildren.org
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង