កូនខ្ញុំចេះតែស្រែកយំពេលយប់ញឹកញាប់៖ តើគួរធ្វើយ៉ាងណា?
ហេតុអ្វីកូនខ្ញុំស្រែកយំពេលយប់?
ការគេងមានសារៈសំខាន់ខ្លាំងសម្រាប់ការលូតលាស់ប្រចាំថ្ងៃ ដោយវាជួយឱ្យខួរក្បាលក្មេងដំណើរការនូវព័ត៌មានថ្មីៗ។ តាមការសិក្សាបានបង្ហាញថា ក្មេងដែលគេងបានគ្រប់គ្រាន់ជួយដល់ការលូតលាស់ផ្នែកបញ្ញាស្មារតី និងផ្លូវអាម្មណ៍របស់ពួកគេ។
ចុះហេតុផលអ្វីខ្លះ ដែលធ្វើឱ្យក្មេងពិបាកគេង និងឱស្សាហ៍ស្រែកយំពេលគេងម្ដងៗ?
ក្មេងយំយប់ អាចដោយសារ៖
ឈឺ
- មានជម្ងឺផ្ដាសាយ
- រលាកត្រជៀក
- រងារ
- ដុះធ្មេញ
- ពិបាករំលាយអាហារ
- ក្ដៅខ្លួន ឫ បញ្ហាផ្សេងទៀត
ដែលហេតុផលទាំងនេះហើយ អាចធ្វើឱ្យក្មេងពិបាកគេង និងយំយប់ញឹកញាប់។
រងារពេក ក្ដៅពេក ឫ រមាស់
ការជ្រើសរើសសម្លៀកបំពាក់ពេលយប់បានត្រឹមត្រូវ ជួយឱ្យក្មេងគេងបានស្កប់ស្កល់ និងមិនរករឿងពេលយប់។ សូមរក្សាសីតុណ្ហភាពបន្ទប់ឱ្យនៅត្រជាក់ល្មម និងមានភាពងងឹត។ សូមជ្រើសរើសសម្លៀកបំពាក់គេងយប់ ផ្អែកតាមចំណង់ចំណូលចិត្តក្មេង។ ក្មេងមួយចំនួនចូលចិត្តខោអាវគេងយប់បែបកក់ក្ដៅ តែក៏មានមួយចំនួនទៀតចូលចិត្តខោអាវគេងយប់បែបរលុងៗដូចជាអាវយឺត និងខោទ្រនាប់ជាដើម។
ខ្លាចងងឹត
ប្រសិនជាអាណាព្យាបាលចាប់ផ្ដើមសង្កេតឃើញក្មេងខ្លាចភាពងងឹត សូមធ្វើការប្រើប្រាស់អំពូលដែលមានពន្លឺរឹមៗ ឫ បើកទ្វារបន្ដិចដើម្បីឱ្យមានពន្លឺជះចូលក្នុងបន្ទប់។
ខ្លាចអ្វីមួយ
ក្មេងអាចនឹងឃើញអ្វីប្លែកៗតាមរយៈការលេងទូរស័ព្ទ ឫ ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដូចជា រឿងខ្មោច បិសាច សម្លេងដែលគួរឱ្យរន្ធត់ និងភាពងងឹតជាដើម។
ចង់លេង
ក្មេងមានការលូតលាស់លឿនឥតឧបមា ដែលធ្វើឱ្យក្មេងមួយចំនួនវិវត្តន៍ជាចូលចិត្តលេង ឫ ឆ្ងល់ពីអ្វីមួយ (ឧ. ស្វែងយល់ពីឧបករណ៍លេងដែលពួកគេមាន)។
ហេតុផលនេះ អាចជាកត្តាដែលធ្វើឱ្យគេមិនសូវងងុយគេងពេលយប់ និងយំរករឿងពេលអាណាព្យាបាលបបួលគេងម្ដងៗ។ ការស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ពួកគេអាចជួយជម្រុញដល់ចំណង់គេងរបស់ក្មេង។
អាណាព្យាបាលអាចសាកសួរយោបល់លើ ការនិទានរឿងមួយនេះ ឫ មួយនោះ? ឫ កូនចង់ស្លៀកខោអាវគេងយប់ពណ៌ខៀវ ឫ ពណ៌ស្វាយ? ដែលនេះអាចជម្រុញដល់ចំណង់នៃការគេងរបស់ពួកគេ។
ដំណោះស្រាយ
- រៀបចំបន្ទប់គេងឱ្យមានផាសុកភាព និងមានសុវត្ថិភាព៖ មិនក្ដៅពេក ឫ ត្រជាក់ពេក និងប្រើអំពូលភ្លើងបែបមានពន្លឺស្រាលដែលជម្រុញឱ្យក្មេងងងុយគេង និងចង់គេង។
រួចរាល់មុនពេលចូលគេង
- សូមប្រាកដថាក្មេងបានចូលបន្ទប់ទឹករួចរាល់
- ញ៉ាំទឹករួច (បរិមាណសមល្មម)
- ស្ដាប់រឿងនិទានរួច
- និងមានតុក្កតាដែលគេស្រលាញ់នៅជិតខ្លួនគេ។
កំណត់ការស្នើរសុំពីក្មេង
- សូមប្រាកដថា អ្វីដែលគេចង់បាន អ្នកបានធ្វើឱ្យគេរួចរាល់មុនពេលចូលគេង
- ប្រសិនក្មេងនៅបន្តស្នើរសុំអ្វីមួយ និងមិនព្រមចូលគេ ម៉ាក់ប៉ាអាចលួងគេ និងសន្យាថាយើងអាចធ្វើវាពេលកូនក្រោកពីគេង
បញ្ចៀសការលេងឧបករណ៍អេឡិចត្រូនិចមុនគេង (អាចលេងមួយ ឫ ពីរម៉ោងមុនគេង)
ក្មេងមានសកម្មភាពរាងកាយគ្រប់គ្រាន់ ជួយឱ្យក្មេងឆាប់គេងពេលយប់ និងមិនយំរករឿង។
ក្នុងករណីដែលក្មេងនៅតែបន្តយំយប់ក្នុងរយៈពេលយូរ អាណាព្យាបាលគួរនាំក្មេងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
ប្រភព៖www.healthline.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង