កូនក្នុងផ្ទៃខ្វះគីឡូ អាចសាកល្បងវិធីសាស្ត្រទាំងនេះបាន!
កូនក្នុងផ្ទៃខ្វះគីឡូ អាចសាកល្បងវិធីសាស្ត្រទាំងនេះបាន!

កូនក្នុងផ្ទៃខ្វះគីឡូ អាចសាកល្បងវិធីសាស្ត្រទាំងនេះបាន!

ក្បួនទាំងនេះ ជួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ និងឡើងគីឡូបានត្រឹមត្រូវ៖

1.  ទទួលទានរបបអាហារដែលសម្បូរជីវជាតិ និងមានតុល្យភាព

របបអាហារដើរតួនាទីយ៉ាងសំខាន់លើសុខភាពម្ដាយ និងទារកក្នុងផ្ទៃ។ ស្រ្តីមានគក៌គួរទទួលទានបន្លែផ្លែឈើស្រស់ៗ គ្រាប់ធញ្ញជាតិ​ សាច់គោ និងសាច់មាន់ ដើម្បីជម្រុញដល់ការឡើងគីឡូរបស់ទារកក្នុងផ្ទៃ។

2.   បន្ថែមគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមក្នុងរបបអាហារ

របបអាហារដែលមានតុល្យភាពជារបបអាហារដែលរួមបញ្ចូលនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀម។ សូមព្យាយាមញ៉ាំគ្រាប់អាល់ម៉ុន គ្រាប់វ៉លណាត់ សណ្ដែកដី និងផ្លែឈើក្រៀមដទៃទៀតដែលអាចរកបាននៅតាមបណ្ដាផ្សារ ឫ ហាងផ្សេងៗ។

3.   វីតាមីនសម្រាប់ស្រ្តីមានគក៌

ស្រ្តីមានគក៌គួរញ៉ាំវីតាមីនចម្រុះ ឫ រូបមន្តទឹកដោះគោម្សៅសម្រាប់ស្រ្តីមានគក៌ដើម្បីជំនួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ។ ស្រ្តីគួរញ៉ាំជាប្រចាំថ្ងៃស្របតាមការណែនាំរបស់គ្រូពេទ្យជំនាញ។

4.   ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់

ការញ៉ាំទឹកបានគ្រប់គ្រាន់មានសារៈសំខាន់ណាស់សម្រាប់ស្រ្តីមានផ្ទៃពោះ។ កង្វះជាតិទឹកក្នុងរាងកាយអាចបង្កឱ្យស្ត្រីប្រឈមនឹងផលវិបាកជាច្រើនក្នុងពេលពរពោះ និងសម្រាល។ ក្រៅពីទឹកសាប ស្រ្តីក៏អាចញ៉ាំទឹកផ្លែឈើ ទឹកដូង ទឹកបន្លែកិន ឫ ច្របាច់ជាដើម។

5.   សម្រាកឱ្យបានគ្រប់គ្រាន់

សូមព្យាយាមគេងឱ្យបានយ៉ាងហោច៨ម៉ោងក្នុងមួយថ្ងៃ។ ការគេងបានគ្រប់គ្រាន់ក៏ចូលរួមចំណែកជួយឱ្យទារកក្នុងផ្ទៃលូតលាស់បានល្អ និងឡើងគីឡូត្រឹមត្រូវដែរ។

6.   សូមកុំដាក់សម្ពាធលើខ្លួនឯង និងគិតវិជ្ជមាន

ការថែទាំសុខភាពផ្លូវកាយតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ។ សុខភាពផ្លូវចិត្តក៏មានសារៈសំខាន់សម្រាប់ស្រ្តីមានផ្ទៃពោះដែរ។ ស្រ្តេស និងជំងឺថប់អារម្មណ៍អាចប៉ះពាល់ដល់ការលូតលាស់ទារកក្នុងផ្ទៃ។ លើសពីនេះជំងឺផ្លូវចិត្តអាចធ្វើឱ្យស្រ្តីញ៉ាំលើសកំនត់ ញ៉ាំតិចជាងធម្មតា​ ញ៉ាំម្ហូបដែលប៉ះពាល់សុខភាព ដែលទាំងអស់នេះអាចប៉ះពាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃបាន។

ប្រភព៖parenting.firstcry.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.