កុំលាបប្រេងកូឡា ប្រេងរឹត បើមិនចង់ឱ្យកូនជួបរឿងនេះ!
កុំលាបប្រេងកូឡា ប្រេងរឹត បើមិនចង់ឱ្យកូនជួបរឿងនេះ!

កុំលាបប្រេងកូឡា ប្រេងរឹត បើមិនចង់ឱ្យកូនជួបរឿងនេះ!

លោកប៉ាអ្នកម៉ាក់ទទួលជ្រាបទេថា! ប្រេងកូឡា និងប្រេងខ្យល់ មានផ្ទុកនូវសារធាតុផ្ដល់ក្លិនដូចជា Camphor, Menthol និង Eucalyptus ដែលងាយធ្វើឱ្យពុល និងប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗ សូម្បីត្រឹមតែការហិតក៏ដោយ។ នៅប្រទេសកម្ពុជាយើង ម៉ាក់ប៉ាមួយចំនួននិយមប្រើប្រាស់ប្រេងកូឡា ប្រេងខ្យល់លាបលើស្បែកក្មេងតូចៗ និងមួយចំនួនទៀតលាបលើបង្ហើយទារកតូចៗ ដោយពួកគាត់មានជំនឿថា ប្រេងកូឡានេះជួយបង្ហើយទារក ឱ្យឆាប់រឹងមាំ ទារកងាយស្រួលក្នុងការដកដង្ហើម បាត់ឈឺពោះ បាត់រាគរូស និងបាត់កន្ទួលរមាស់ជាដើម។ ជាក់ស្ដែងទៅ ហេតុផលនេះផ្ទុយស្រឡះពីការបកស្រាយរបស់អ្នកជំនាញ។

ផលប៉ះពាល់អ្វីខ្លះពីការលាបប្រេងកូឡា និងប្រេងខ្យល់លើទារក និងកុមារតូចៗ?

តាមអ្នកស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ជាតិ Camphor ដែលមានក្នុងប្រេងកូឡា ត្រូវបានគេស្គាល់ថាជាសារធាតុដែលអាចធ្វើឱ្យប៉ះពាល់សុខភាពលើក្មេងតូចៗ (ពិសេសក្មេងក្រោម៥ឆ្នាំ) អាចធ្វើឱ្យមានរោគសញ្ញាពីមធ្យម ទៅ ធ្ងន់ ដូចជា៖

  • ប្រកាច់
  • ល្ហិតល្ហៃ
  • ខូចសរសៃប្រសាទ (ខូចខាតផ្នែកណាមួយនៃខួរឆ្អឹងខ្នង និងសរសៃប្រសាទ)
  • ចង្អោរធ្ងន់ធ្ងរ ក្អួត
  • រោល និងឡើងក្រម៉រលើក្បាលក្មេងដែលបង្កឱ្យមានជំងឺសើរស្បែកជាដើម។​

សារធាតុដទៃទៀតក្នុងប្រេងកូឡា និងប្រេងខ្យល់ដូចជា ជាតិ Menthol ក៏ជាប្រភេទសារធាតុដែលប៉ះពាល់ដល់សុខភាពទារក និងកុមារតូចៗដែរ ពិសេសអាចបង្កផលប៉ះពាល់ដែលអាចឈានដល់ពិការភាព និងការបាត់បង់អាយុជីវិតថែមទៀតផង។

វិធីសាស្រ្តកាត់បន្ថយ និងបញ្ចៀសការប្រើប្រាស់ប្រេងកូឡា និងប្រេងខ្យល់លើកុមារតូចៗ

  • ចុកពោះ ហើមពោះ រាគរូស ភាគច្រើនកើតឡើងពីកង្វះអនាម័យ និងទំលាប់មិនសមស្របមួយចំនួនរបស់អាណាព្យាបាល
  • កាត់បន្ថយការចុកពោះ ហើមពោះ រាគរូសលើកុមារតូចៗ តាមរយៈ៖
    • ធ្វើការម៉ាស្សាថ្នមៗលើពោះក្មេងជាប្រចាំ
    • រុញជើងក្មេងទៅមុខទៅក្រោយ
    • រក្សាអនាម័យស្អាត
    • ការបំបៅទារកក្នុងបរិមាណសមស្របតាមវ័យរបស់ទារក និងកុមារ -ល-
    • ដែលសុទ្ធសឹងជួយដល់ការកាត់បន្ថយរោគសញ្ញា និងអាការៈមិនស្រួលខ្លួនរបស់ទារក និងកុមារ
  • ទារក និងកុមារដែលមានបញ្ហាលើផ្លូវដង្ហើម ម៉ាក់ប៉ាអាចកាត់បន្ថយរោគសញ្ញាតាមរយៈ ៖
    • ងូតទឹកក្ដៅអុណ្ឌៗ ដែលជួយកាត់បន្ថយការឈឺចាប់មួយចំនួន នឹងបញ្ហាតឹងច្រមុះ
    • ស្លៀកសំលៀកបំពាក់ឱ្យបានជិតៗ
    • បន្តក់សេរ៉ូមប្រៃក្នុងច្រមុះទារកថ្នមៗ (មួយ ទៅ ពីរ ដំណក់ ដើម្បីកាត់បន្ថយអាការៈតឹងច្រមុះ)
    • ប្រើប្រាស់ម៉ាស៊ីនផ្ដល់សំណើមក្នុងបន្ទប់ក្មេង (ខ្យល់កង្ហារ​ និងខ្យល់ម៉ាស៊ីនត្រជាក់ ជាប្រភេទខ្យល់ស្ងួត ងាយធ្វើឱ្យប្រព័ន្ធដង្ហើមក្មេងស្ងួត និងប្រឈមជំងឺផ្ដាសាយ)
    • លាបវ៉ាសេលីនជុំវិញច្រមុះក្មេង ដើម្បីកាត់បន្ថយការស្ងួត និងក្រៀមជុំវិញច្រមុះក្មេង (បណ្ដាលពីសំបោរ និងទឹកមាត់ក្មេង)
  • ជាទូទៅបង្ហើយទារកនឹងឡើងរឹង ព្រមទាំងបិតទៅវិញ នៅចន្លោះ៩ ទៅ ១៨ខែ (បង្ហើយខាងមុខ) និង ១ ទៅ ២ខែក្រោយកើត លើបង្ហើយផ្នែកខាងក្រោយតាមធម្មជាតិរបស់ក្មេង
  • ដូចនេះសូមកុំលាប ឫ ប្រើរបស់មិនចាំបាច់លើបង្ហើយក្មេងឱ្យសោះ។

ប្រភព៖academic.oup.comkidshealth.orgmedlineplus.gov

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.