កាត់បន្ថយទារកត្អើកញឹកញាប់ជាមួយគន្លឹះទាំងនេះ!!
មូលហេតុបង្កឱ្យក្មេងត្អើកញឹកញាប់
- លេបខ្យល់ច្រើន៖ ក្មេងបៅទឹកដោះអស់ហើយប៉ុន្ដែនៅជញ្ជក់ក្បាលដោះ/ដបលេង ដែលធ្វើឱ្យក្មេងលេបខ្យល់ច្រើនចូលក្នុងប្រព័ន្ធរំលាយអាហារ
- បៅច្រើនពេក ឫ បៅញាប់ពេក
- មានវិបត្តិលើសាច់ដុំកក្រពះបិតមិនជិតល្អ (GERD)
- ក្មេងសប្បាយពេក ឫ ភ័យពេក
កត្តាទាំងនេះហើយ ធ្វើឱ្យមានការរុញច្រានលើសាច់ដុំសន្ទះទ្រូងក្មេងដែលធ្វើឱ្យសាច់ដុំកន្ត្រាក់ ហើយបំពង់សម្លេងបិតភ្លាមៗ (រាងកាយអត់អាចបញ្ជាបាន)។ ចឹងនៅពេលក្មេងលេបខ្យល់ច្រើន ខ្យល់ដែលលើសនឹងបុកឡើងមកខាងក្រៅ ប៉ះនឹងបំពង់កក្មេងដែលកំពុងបិតនោះ ធ្វើឱ្យលេចសម្លេងត្អើកឡើង។
ជាទូទៅការបៅ ឫ បញ្ហាក្រពះ មិនមែនសុទ្ធតែធ្វើឱ្យក្មេងត្អើកទេ ការត្អើកអាចកើតដោយគ្មានមូលហេតុក៏អាចថាបាន។
ទារកត្អើកញឹកញាប់ អាចប៉ះពាល់ដល់សុខភាពទេ?
- ការត្អើកលើទារកតូចៗជាបញ្ហាធម្មតាដែលយើងសង្កេតឃើញកើតមានញឹកញាប់លើទារក ពិសេសទារកអាយុក្រោមមួយឆ្នាំ
- ភាគច្រើន មិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពទារកទេ
- តែក្នុងករណី អាណាព្យាបាលសង្កេតឃើញ៖
-
- ទារកត្អើកញឹកញាប់ខ្លាំង និងមិនស្រួលខ្លួន
- ជាកុមារអាយុ១ឆ្នាំឡើងហើយត្អើកញឹកញាប់
- បង្កដោយជំងឺដូចជា វិបត្តិសាច់ដុំកក្រពះបិតមិនជិតល្អ (GERD)
- ដែលក្នុងករណីទាំងនេះ អាណាព្យាបាលគួរនាំក្មេងទៅជួបពិគ្រោះ ឫ ឆែកសុខភាពជាមួយគ្រូពេទ្យជំនាញ ឱ្យបានទាន់ពេលវេលា។
-
ដំណោះស្រាយកាត់បន្ថយការក្អែរ
- ម៉ាស្សាខ្នងទារកជារាងរង្វង់ថ្នមៗដើម្បីកាត់បន្ថយខ្យល់ក្នុងពោះ និងបញ្ហាត្អើក
- បើទារកត្អើកក្នុងពេលបៅសូមបញ្ឈប់ការបំបៅ និងទុកពេលឱ្យទារកភើរខ្យល់ចេញមកខាងក្រៅ
- ឱ្យទារកបៅក្បាលដោះជ័រ ដោយចលនានៃការជញ្ជក់ជួយកាត់បន្ថយការត្អើកលើទារក
- ព្យាយាមកុំបំបៅទារកពេលគាត់យំ ឫ ទុករហូតដល់ទារកយំឃ្លាន បានធ្វើការបំបៅគាត់
- ក្រោយបៅ សូមកុំឱ្យទារកមានសកម្មភាពខ្លាំងក្លា(សើច ឫ វារច្រើន)
- រក្សាទារកក្នុងទម្រង់បញ្ឈរ ២០ ទៅ ៣០នាទី ក្រោយបៅ ឫ ញ៉ាំអាហារ។
ប្រភព៖www.healthline.com
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង