ករណីបែបណា ដែលម៉ាក់ប៉ាគួរផ្ដល់វីតាមីនបន្ថែមដល់កុមារតូចៗ?
ករណីបែបណា ដែលម៉ាក់ប៉ាគួរផ្ដល់វីតាមីនបន្ថែមដល់កុមារតូចៗ?

ករណីបែបណា ដែលម៉ាក់ប៉ាគួរផ្ដល់វីតាមីនបន្ថែមដល់កុមារតូចៗ?

កុមារដែលមានសុខភាពល្អ និងលូតលាស់បានត្រឹមត្រូវ ពួកគាត់មិនបាច់ញ៉ាំវីតាមីនបន្ថែមនោះទេ។ អាហារប្រចាំថ្ងៃរបស់ពួកគេ ជាប្រភពក្នុងការផ្ដល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់លើតម្រូវការប្រចាំថ្ងៃ។ អាហារប្រចាំថ្ងៃដូចជា បបរខាប់គ្រប់គ្រឿង អាហារធញ្ញជាតិ ទឹកដោះគោ ទឹកក្រូចច្របាច់ -ល- សុទ្ធសឹងតែផ្ដល់នូវអាហារូបត្ថម្ភសំខាន់ៗដល់រាងកាយក្មេង ពិសេសពពួកវីតាមីនក្រុម B វីតាមីន D ជាតិកាល់ស្យូម និងជាតិដែកជាដើម ដែលដូចនេះហើយ ក្មេងៗអាចនឹងទទួលបាននូវអាហារូបត្ថម្ភជាងអ្វីដែលប៉ាម៉ាក់នឹកស្មានដល់។ ក្រៅពីនេះ វីតាមីនចម្រុះក៏អាចផ្ដល់នូវផលប៉ះពាល់មួយចំនួនដល់ក្មេង ក្នុងករណីដែលលើសជាតិវីតាមីន និងជាតិរ៉ែលើក្មេងតូចៗ។ ក្នុងករណីលោកប៉ាអ្នកម៉ាក់មិនប្រាកដចិត្ត លោកប៉ាអ្នកម៉ាក់អាចពិគ្រោះជាមួយនឹងលោកគ្រូអ្នកគ្រូពេទ្យ ថាតើវីតាមីនបែបណាទើបសមស្របនឹងផ្ដល់ឱ្យទារក និងកុមារ។

វីតាមីនចម្រុះផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះក្មេងដែលមាន៖

  • ការលូតលាស់រាងកាយយឺត
  • មានជំងឺរ៉ាំរ៉ៃ (ឧ.ជំងឺទឹកនោមផ្អែមប្រភេទទីមួយ ជំងឺប្រហោងបេះដូង) ឫ ក្មេងដែលមានប្រតិកម្មអាលែកហ្ស៊ីជាមួយចំណីអាហារ
  • មិនសូវញ៉ាំ ពោះវៀនមានបញ្ហា ដែលគួរត្រូវបានផ្ដល់ជីវជាតិបន្ថែមដល់ពួកគេ
  • ឧស្សាហ៍ រាគ ក្ដៀន ដែលប៉ះពាល់ដល់ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់
  • ក្មេងដែលញ៉ាំអាហារមិនសមស្រប ដូចជាក្មេងដែលញ៉ាំបួសជាដើម

ក្មេងក្នុងដំណាក់កាលកំពុងលូតលាស់ ជាពិសេសក្មេងដែលមិនសូវញ៉ាំអាហារ ពេលខ្លះពួកគេអាចនឹងទទួលបាននូវ ជាតិដែក វីតាមីន B12, A និង C មិនគ្រប់គ្រាន់ទេ។

  • ជាតិដែក៖ ជួយដល់ការបង្កើតគ្រាប់ឈាមក្រហម ជួយដល់ការលូតលាស់ និងក្មេងទទួលបានសុខភាពល្អ  (ពេលខ្វះធ្វើឱ្យគ្រាប់ឈាមក្រហមរបស់ក្មេងចុះទាប ស្លេកស្លាំង និងមិនអាចដឹកជញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ ​និងសាច់ដុំ ដែលធ្វើឱ្យក្មេងគាត់មានជំងឺស្លេកស្លាំង)
  • វីតាមីន B12៖  ជួយការពារជំងឺស្លេកស្លាំង និងទ្រទ្រង់មុខងារប្រព័ន្ធប្រសាទ
  • វីតាមីន A និងវិតាមីន C៖ ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យភ្នែកមើលឃើញច្បាស់ និងជួយឱ្យស្បែកមានសុខភាពល្អ

សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញមុនបន្ថែមសារជាតិ ឬ វីតាមីនអ្វីមួយដល់កូនអ្នក។

ប្រភព៖www.mayoclinic.org

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.