7 វិធីជួយកាត់បន្ថយក្មេងពីការមើលទូរស័ព្ទក្នុងអំឡុងពេលញ៉ាំអាហារ!
1/សូមព្យាយាមចំណាយពេលញ៉ាំអាហារជាមួយកូនអ្នក – ក្មេងៗចូលចិត្តការចំណាយពេលជាមួយប៉ាម៉ាក់
2/បញ្ចៀសការដាក់សម្ពាធលើទារក ឫ កុមារ ក្នុងអំឡុងពេលញ៉ាំអាហារ ជំនួសដោយការបង្កើតភាពរីករាយក្នុងអំឡុងពេលញ៉ាំអាហារដូចជា ញញឹម ជជែក បើកចម្រៀងស្រាលៗ ដែលជួយបង្កើនបរិយាកាសឱ្យកាន់តែរីករាយ និងជួយដល់ការញ៉ាំរបស់ទារក និងកុមារ
3/កំណត់ម៉ោងញ៉ាំរបស់ទារក ឫ កុមារ ទារកដែលអស់កម្លាំងខ្លាំង ឫ ឃ្លានខ្លាំងអាចពិបាកក្នុងការញ៉ាំអាហារបានគ្រប់គ្រាន់
4/ជាគំរូសម្រាប់កូនអ្នក ញ៉ាំឱ្យកូនៗមើល និងប្រាប់ពីអត្ថប្រយោជន៍នៃការញ៉ាំអាហារបានត្រឹមត្រូវ
5/អនុញ្ញាតឱ្យក្មេងចូលរួមក្នុងការរៀបចំអាហារ ដូចជាចម្អិនអាហារ ឆា កូរ លេង និងអានឈ្មោះអាហារទាំងនោះដែលវិធីនេះជួយបង្កើនចំណង់អាហាររបស់ទារក និងកុមារ
6/អ្នកអាចសម្រេចចិត្តលើមុខម្ហូបណាដែលអ្នកចង់ឱ្យកុមារញ៉ាំ តែគួរកុំបង្ខំកុមារឱ្យញ៉ាំក្នុងបរិមាណដែលអ្នកកំនត់
7/ផ្ដល់ជម្រើសសម្រាប់ពួកគេ អ្នកអាចផ្ដល់ជម្រើសដល់ក្មេង២ ឫ ៣មុខដែលអាចជួយឱ្យគេសម្រេចចិត្តជ្រើសរើសក្នុងការញ៉ាំ។
វិធីខាងលើ ជួយដល់ការកាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងអំឡុងពេលញ៉ាំអាហារ និងជួយជម្រុញដល់ការញ៉ាំរបស់ក្មេង។
ប្រភព៖www.srnutrition.co.uk
Baby Formula Milk From The Netherlands 100%
We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
