ជំងឺសើរស្បែកលើក្មេងតូចៗបង្កដោយអ្វី? តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?
ជំងឺសើរស្បែកលើក្មេងតូចៗបង្កដោយអ្វី? តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?

ជំងឺសើរស្បែកលើក្មេងតូចៗបង្កដោយអ្វី? តើគួរដោះស្រាយយ៉ាងដូចម្ដេចទៅ?

ជំងឺសើរស្បែកលើក្មេងតូចៗ កើតមានជាញឹកញាប់ចំពោះក្មេងអាយុក្រោម ២ឆ្នាំ។ កត្តាមិនមានអនាម័យមួយចំនួនដូចជាការស្លៀកខោទឹកនោមយូរ លាមកច្រើនក្នុងខោទឹកនោមក្មេងដោយអាណាព្យាបាលមិនបានប្តូរ ឫ សំអាតចេញ ដែលអាចធ្វើអោយទារកយំ និងរករឿងច្រើន។

ជំងឺសើរស្បែកមានច្រើនប្រភេទ ដែលអាចបង្កផលប៉ះផលនៅកន្លែងផ្សេងៗនៃរាងកាយក្មេង។

បណ្ដាលមកពីមូលហេតុអ្វី?

ទារកតូចៗមានស្បែកក្មេងខ្ចី និងប្រព័ន្ធភាពស៊ាំខ្សោយ (កំពុងលូតលាស់)។ ស្បែករបស់ក្មេងងាយរោលលើអ្វីមួយ ងាយរលាក និងមានការឆ្លងមេរោគ។ មូលហេតុដែលធ្វើឱ្យក្មេងមានជំងឺសើរស្បែក៖

  • កំដៅ
  • អាលែកហ្ស៊ី
  • ការកកិតលើស្បែកក្មេង
  • ប្រលាក់ជាមួយអ្វីមួយដូចជា លាមក ឫ ទឹកនោម
  • មេរោគ និងជាតិគីមីលើពូក ឫ សម្ភារៈផ្សេងៗដែលយកមកប្រើជាមួយក្មេង។

បង្កនៅផ្នែកណាខ្លះនៃស្បែកក្មេង?

សឹងតែគ្រប់ផ្នែកនៃស្បែកក្មេងអាចរងផលប៉ះពាល់ដូចជា៖

  • មុខ ក ទ្រូង
  • ដៃ ជើង គន្លាក់ដៃជើង
  • ស្បែកតំបន់ស្លៀកខោទឹកនោម

ជំងឺសើរស្បែកមានប្រភេទអ្វីខ្លះ?

  • មុន ឫ រោលលើស្បែកមុខទារក (baby acne)
  • អាចម៍ក្របី ឫ ក្រម៉រលើស្បែកក្បាលក្មេង (cradle cap)
  • រោលខោទឹកនោម (diaper rash): ដោយសារភាពសើម ឫ ជាតិអាស៊ីតនៃទឹកនោម ឫ លាមកក្មេង
  • រោលទឹកមាត់: ទឹកមាត់អាចធ្វើឱ្យរោលស្បែកជុំវិញមាត់ ឫ លើទ្រូងក្មេង (ក្នុងករណីដែលយើងសម្អាតមិនបានត្រឹមត្រូវ)
  • ត្រអក: ភាគច្រើនកើតលើមុខ គន្លាក់ក្រោយជង្គង់ និងលើដៃ
  • ជំងឺសើរស្បែកលើដៃ ជើង និងមាត់របស់ក្មេង
  • រោលនឹងកំដៅ: ពិសេសកើតនៅនឹង ឃ្លៀក ក ទ្រូង ដៃ ជើង (ដោយសារក្ដៅ ឫ ហប់ពេក)
  • រលាកស្បែក (impetigo) និង កន្ទាលត្រអាក (hives)
  • ឡើងច្រាំងអណ្ដាត
  • ជំងឺសើរស្បែកបង្កដោយមេរោគដូចជា កញ្ជ្រិល អុជស្វាយ បាក់តេរី ផ្សិត ។ល។

តើអ្នកអាចជួយកូនតូចបានយ៉ាងដូចម្ដេច?

  • ក្មេងរោលដោយសារខោទឹកនោម៖
    • ឱស្សាហ៍ប្ដូរខោទឹកនោម ព្រមទាំងលាងដៃមុន និងក្រោយពេលប្ដូរខោទឹកនោម
    • ជូតសម្អាតជាមួយក្រណាត់ ឫ កន្សែងសើម និងទន់ (គ្មានជាតិគីមី និងជាតិអាល់កុល)
    • លាបជាមួយឡេ ឫ គ្រីមដែលមានជាតិ zinc oxide
  • ក្មេងរោលដោយសារជំងឺត្រអក៖
    • សម្អាត ទុកឱ្យស្ងួត​ និងលាបថ្នាំជុំវិញតំបន់មានជំងឺត្រអក
    • ផ្លាស់ប្ដូររបបអាហារ ផលិតផលសាប៊ូបោកគក់ ពូក -ល- ក្នុងករណីក្មេងអាលែកហ្ស៊ីជាមួយរបស់ទាំងនោះ
    • នាំគាត់ជួបជាមួយគ្រូពេទ្យជំនាញក្នុងករណីវានៅតែបន្ត និងមិនធូរស្បើយ
  • ក្មេងរោលដោយសារទឹកមាត់៖
  • ប្រើកន្សែងពាក់កលើក្មេងតូច
    • ជូតសម្អាតថ្នមៗ និងកុំត្រដុសខ្លាំងៗលើមុខក្មេង ដែលងាយនឹងធ្វើឱ្យមុខស្ងួត
    • សម្អាតជាមួយទឹកក្ដៅអុណ្ឌៗ ប៉ុន្ដែកុំប្រើសាប៊ូលើមុខក្មេង
    • កាត់បន្ថយការប្រើក្បាលដោះក្មេង (pacifier)

ចំពោះក្រម៉រលើស្បែកក្បាលក្មេង (cradle cap) អាណាព្យាបាលអាចប្រើប្រេងលាបដូចជា ប្រេងដូង ដុសថ្នមៗជាមួយនឹងច្រាស់សម្រាប់ដុសសម្អាតអាចម៍ក្របីនេះ រួចលាងសម្អាតក្បាលចេញ។

មុនតូចៗលើមុខក្មេង (baby acne) អាចនឹងបាត់ទៅវិញក្នុងប៉ុន្មានសប្ដាហ៍ និងប៉ុន្មានខែក្រោយកើត។ សូមកុំប្រើថ្នាំបំបាត់មុនមនុស្សពេញវ័យ លើមុខក្មេង។

រោលដោយមេរោគដូចជា ជ្រាំងអណ្ដាត កញ្ជ្រិល អុជស្វាយ -ល- គួរនាំគាត់ទៅជួបគ្រូពេទ្យជំនាញដើម្បីទទួលការព្រឹក្សាបន្ថែម។

ប្រភព៖healthline.com

For children from 3 to 9 Years

Baby Formula Milk From The Netherlands 100%

We offer complete nutrition to support the optimal growth and development of babies and children. Premium infant formula milk from Holland.