ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ២ អំឡុងពេលមានផ្ទៃពោះ
ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ២ អំឡុងពេលមានផ្ទៃពោះ

ការលូតលាស់ និងបម្រែបម្រួលនានានៅ ត្រីមាសទី ២ អំឡុងពេលមានផ្ទៃពោះ

ត្រីមាសនេះ ជាពេលវេលាដែលពោរពេញទៅដោយបទពិសោធន៍ល្អៗ។ ការចាញ់កូន និងភាពមិនសុខស្រួលនានាក្នុងត្រីមាសទី១ត្រូវបានកាត់បន្ថយជាច្រើន។ ទារកក្នុងផ្ទៃចាប់ផ្ដើមអភិវឌ្ឍទម្រង់មុខរបស់គេក្នុងអំឡុងត្រីមាសនេះ។ ស្រ្តីក៏អាចចាប់ផ្ដើមមានអារម្មណ៍ថា ទារកមានចលនារអិលទៅមកនៅក្នុងពោះ។ ក្នុងអំឡុងត្រីមាសនេះ ស្រ្តីភាគច្រើនអាចដឹងពីភេទកូនបាន។ ការពិនិត្យអេកូអាចជួយឱ្យស្រ្តី មើលឃើញពីការអភិវឌ្ឍរបស់ទារកនៅប្រហែលសប្ដាហ៍ទី ២០។

ខែទី ៤ នៃការមានផ្ទៃពោះ (សប្ដាហ៍ទី១៣ ដល់ ទី១៦)

ត្រីមាសទី២ ការចាញ់កូន និងភាពមិនសុខស្រួលនានាត្រូវបានកាត់បន្ថយជាច្រើន។ ទារកក្នុងផ្ទៃនឹងចាប់ផ្ដើមអភិវឌ្ឍទម្រង់មុខរបស់គេ។

ចង្វាក់បេះដូងទារក អាចត្រូវបានគេស្ដាប់តាមរយៈឧបករណ៍ហៅថាឌុបប្ល័រ(Doppler)។ ម្រាមដៃ និងម្រាមជើងត្រូវបានមើលឃើញកាន់តែច្បាស់។ ត្របកភ្នែក រោមចិញ្ចើម រោមភ្នែក ក្រចក និងសក់ត្រូវបានលូតលាស់នៅពេលនេះ។ ចំពោះធ្មេញ និងឆ្អឹងកាន់តែរឹងមាំជាងមុន។ ទារកអាចជញ្ជក់មេដៃរបស់ខ្លួនឯង ស្ងាប ពត់ខ្លួន និងឃើញមុខមាត់របស់គេ។

ប្រព័ន្ធប្រសាទកំពុងត្រូវបានផលិត។ សរីរាង្គភេទប្រុស និងភេទស្រីត្រូវបានលូតលាស់ពេញលេញ ដែលអាចឱ្យវេជ្ជបណ្ឌិតអេកូដឹងពីភេទរបស់ទារកថាស្រី ឬ ប្រុស។

នៅចុងខែទីបួន កូនរបស់អ្នកមានប្រវែងប្រហែល ១៥ស.ម និងទម្ងន់ប្រហែល១១០ក្រាម។

ខែទី 5 នៃការមានផ្ទៃពោះ(សប្ដាហ៍ទី១៧ ដល់ទី២០)

ស្រ្តីអាចមានអារម្មណ៍ថា ទារកធ្វើចលនាក្នុងពោះ។ ទារកកំពុងតែលូតលាស់លើសាច់ដុំ និងហ្វឹកហាត់ទៅលើសាច់ដុំរបស់គេ។ ចលនាកម្រើកដំបូងនេះហៅថាកូនធាក់។

ទារកក៏ចាប់ផ្ដើមដុះសក់ដែរ។ ស្មា ខ្នង និងសៀតផ្ការបស់ទារកត្រូវបានគ្របដណ្ដប់ដោយរោម។ រោមនេះជួយការពារទារកហើយជាធម្មតាវានឹងជ្រុះអស់នៅសប្ដាហ៍ដំបូងក្រោយសម្រាល។

ស្បែករបស់ទារកពោរពេញទៅដោយម្សៅពណ៌សដែលហៅថាកំអែលខ្លាញ់ស្អិតពណ៍ស ឬ ប្រផេះ(vernix caseosa)។ សារជាតិពណ៌សបែបខ្លាញ់នេះ ជួយការពារស្បែកទារកពីការប៉ះពាល់ទឹកភ្លោះរយៈពេលយូរ។ ហើយវានឹងជ្រុះអស់មុនពេលទារកសម្រាល។

នៅចុងខែទីប្រាំ ទារកក្នុងផ្ទៃអាចមានប្រវែងប្រហែល ២៥ស.ម និងទម្ងន់ ១២០ ទៅ ៤៥០ក្រាម។

ខែទី ៦ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី២១ ដល់ ទី២៤)

ប្រសិនជាអ្នកអាចមើលធ្លុះចូលដល់ក្នុងពោះរបស់អ្នក នោះអ្នកនឹងឃើញថាស្បែករបស់កូនអ្នកមានពណ៌ក្រហម ជ្រួញ ហើយមើលឃើញដល់សរសៃដោយសារស្បែកឡើងស្ដើង។ ក្រយៅម្រាមដៃ និងក្រយៅម្រាមជើងអាចមើលឃើញច្បាស់។ នៅក្នុងដំណាក់កាលនេះ ភ្នែករបស់ទារកក្នុងផ្ទៃអាចបើកបាន។

ទារកអាចឆ្លើយតបទៅនឹងសំលេងតាមរយៈមានចលនា ឬ ជីបចរញាប់ជាងមុន។ អ្នកអាចសម្គាល់ដឹងថាទារកកម្រើកឫ កន្រ្តាក់ប្រសិនជាគេថ្អើក។

ប្រសិនជាទារកសម្រាលមិនគ្រប់ខែនៅអាយុ២៣សប្ដាហ៍  ទារកត្រូវការការមើលថែយ៉ាងដិតដល់។

នៅចុងខែទីប្រាំមួយ ទារកមានប្រវែងប្រហែល ៣០ស.ម និងទម្ងន់ប្រហែល ៩០០ក្រាម។

ខែទី ៧ នៃការមានផ្ទៃពោះ(សប្ដាហ៍ទី២៥ ដល់ ទី២៨)

ទារកក្នុងផ្ទៃនឹងបន្តអភិវឌ្ឍ និងលូតលាស់ព្រមទាំងស្តុកទុកនូវជាតិខ្លាញ់។ មកដល់ចំនុចនេះ ការស្ដាប់របស់ទារកត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ។ ទារកកម្រើកញឹកញាប់ និងឆ្លើយតបទៅនឹងរំញោចរួមទាំងសំលេង ភាពឈឺចាប់ និងពន្លឺ។ ចំនែកឯបរិមាណទឹកភ្លោះកំពុងថយចុះ។

ប្រសិនជាទារកសម្រាលមិនគ្រប់ខែ កូនរបស់អ្នកអាចរស់រានបាននៅអាយុបន្ទាប់ពី ៧ខែ។

នៅចុងខែទីប្រាំពីរ ទារកក្នុងផ្ទៃអាចមានប្រវែងប្រហែល ៣៥ស.ម និងទម្ងន់ ០,៩ ទៅ ១,៨ គីឡូក្រាម។

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។