វិធីសម្អាតភ្នែក ត្រចៀក និងច្រមុះរបស់ទារកតូចៗ
វិធីសម្អាតភ្នែក ត្រចៀក និងច្រមុះរបស់ទារកតូចៗ

វិធីសម្អាតភ្នែក ត្រចៀក និងច្រមុះរបស់ទារកតូចៗ

ពិតណាស់! ការសម្អាតទារកតូចៗឱ្យបានត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ម៉ាក់ប៉ាដឹងទេ! អំឡុងពេលងូតទឹកឱ្យទារកតូចៗ ម៉ាក់ប៉ាក៏អាចឆ្លៀតពេលសម្អាតលើផ្នែកចាំបាច់មួយចំនួនរបស់ទារក ដូចជា ភ្នែក ត្រចៀក និងច្រមុះរបស់ពួកគេដែរ។ ក្នុងនោះ ទឹកក្ដៅឧណ្ហៗក៏ចាំបាច់ក្នុងដំណើរការនៃការសម្អាតរបស់ពួកគេ ដោយសារតែយើងមិនអាចប្រើប្រាស់សាប៊ូលើផ្នែកសំខាន់ៗទាំងនោះបាន ដូចនេះម៉ាក់ប៉ាអាចជ្រើសរើសសម្អាតលើទារកតូចៗជាមួយនឹងទឹកក្ដៅឧណ្ហៗបាន។

វិធីសាស្ត្រងាយៗ ក្នុងការសម្អាតមុខ ភ្នែក ច្រមុះ និងត្រចៀករបស់ទារកតូចៗ

  1. សូមជ្រើសរើសប្រើសំឡីមូល ឫ ទន់ៗ
  2. ផ្សើមសំឡីក្នុងទឹកក្ដៅឧណ្ហៗ និងច្របាច់ទឹកចេញ
  3. ជូតសម្អាតបរិវេណជុំវិញភ្នែកទារកថ្នមៗ ដោយផ្ដើមពីផ្នែកជិតភ្នែក ទៅ ផ្នែកឆ្ងាយពីភ្នែក
  4. សូមប្រើសំឡីថ្មីជានិច្ច ក្នុងការសម្អាតពីមួយកន្លែងទៅមួយកន្លែង
  5. ជូតសម្អាតផ្នែកខាងក្រៅរន្ធច្រមុះថ្នមៗ ដើម្បីដកចេញនូវជាតិសំបោររបស់ទារក។ សូមកុំរុកសំឡីចូលខាងក្នុងរន្ធច្រមុះទារក ដែលអាចធ្វើឱ្យទារកឈឺចាប់ និងឈាមច្រមុះបាន
  6. ជូតសម្អាតបរិវេណជុំវិញត្រចៀកទាំងសងខាងរបស់ទារក និងសូមកុំធ្វើការរុកអ្វីមួយចូលក្នុងត្រចៀកទារក ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់ក្រដាសត្រចៀករបស់គេ
  7. ជូតសម្អាតថ្នមៗលើចង្ការ និងករបស់ទារក (សូមប្រាកដថា ម៉ាក់ប៉ាបានសម្អាតគន្លាក់ស្បែករបស់ទារក)
  8. ជូតសម្ងួតស្បែកទារកថ្មមៗជាមួយកន្សែងទន់ៗ (សូមប្រាកដថា បានសំងួតគន្លាក់នៃស្បែក និងផ្នែកខាងក្រោយនៃត្រជៀករបស់ទារក)

ទារកអាចនឹងមួរម៉ៅដោយសារការសម្អាតលើផ្ទៃមុខរបស់ពួកគេ ម៉ាក់ប៉ាអាចបន្លប់អារម្មណ៍មួរម៉ៅរបស់គេតាមរយៈលួង ឫ ច្រៀងឱ្យទារកស្ដាប់។

ទារកតូចៗអាចដកដង្ហើមលឺសម្លេង នៅពេលដែលគេអស់កម្លាំងខ្លាំង ឫ បម្រាស់ខ្លាំង នេះព្រោះរន្ធច្រមុះរបស់ពួកគេមានលក្ខណៈតូចចង្អៀត។ បើលោកប៉ាអ្នកម៉ាក់សង្កេតឃើញគេកណ្ដាស់ញឹកញាប់ សូមកុំព្រួយបារម្ភ ព្រោះនេះជាវិធីសាស្ត្រដែលគេបញ្ចេញសំបោរពីច្រមុះរបស់ពួកគេ។

ប្រភព៖raisingchildren.net.au

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។