សង្រ្គោះបឋមលើទារក និងកុមារ ៖ ការធ្វើចលនាបេះដូង និងដង្ហើម
គ្មាននរណាម្នាក់អាចទស្សន៍ទាយបានទេថា នឹងមានហេតុការណ៍អ្វីកើតឡើងក្នុងពេលអនាគត? ពិសេសរដូវនេះ ជារដូវវស្សា ទឹកជន់ ស្ទើរតែគ្រប់ខេត្តក្រុង។ ដែលហេតុផលនេះហើយ អាណាព្យាបាលគួរដឹងពីវិធីសង្រ្គោះបឋម ដូចជាការធ្វើចលនាបេះដូង និងដង្ហើម ជាដើម ដោយវាអាចជួយសង្រ្គោះអាយុជីវិតជាច្រើន ដែលផ្ទុយពីជំនឿមួយចំនួនលើការជួយសង្រ្គោះមិនត្រឹមត្រូវ ដែលខុសពីក្បួនវេជ្ជសាស្ត្រមួយចំនួន ដូចជា ការខាំកែងជើង ហក់រំលងរាងកាយជនរងគ្រោះ និងទ្រគោះ លើកបោះក្មេងលង់ទឹកជាដើម។
នៅពេលដែលក្មេងមិនដឹងខ្លួន (បណ្ដាលពីហេតុការណ៍ណាមួយ)
ប្រសិនជាហេតុការណ៍អាក្រក់ណាមួយកើតឡើង ដែលធ្វើឱ្យទារក និងកុមារ មិនដឹងខ្លួន សូមប្រញាប់ធ្វើចលនាដង្ហើម និងកុំស្លន់ស្លោរ ពិសេសកុំភ្លេចខលហៅឡានសង្រ្គោះបន្ទាន់។
ចាប់ផ្ដើម ឆែកលើរាងកាយក្មេង ពិសេសក្នុងមាត់ និងផ្លូវដង្ហើមរបស់គេ ថាមានអ្វីដែលធ្វើឱ្យស្ទះខ្យល់ដែរ ឫ ទេ។ បើមាន សូមប្រញាប់ដកវាចេញដោយប្រុងប្រយ័ត្ន។
ទារក ឫ កុមារ នៅមានដង្ហើមទេ?
សូមឆែករកមើលថា ទារក ឫ កុមារ នៅមានខ្យល់ដង្ហើមទេ? អ្នកអាចសង្កេតលើទ្រូងក្មេង ថាមានចលនាទេ រួចផ្ទៀងស្ដាប់ខ្យល់ដង្ហើម និងដាក់ថ្ពាល់អ្នកជិតមាត់ និងច្រមុះក្មេង ដើម្បីដឹងថា មានខ្យល់ប៉ះមុខអ្នកទេ។
បើមានខ្យល់ដង្ហើម តែក្មេងមិនដឹងខ្លួន សូមដាក់គេលើដៃអ្នក ដោយដាក់មុខគេអោនចុះក្រោម។
រង់ចាំរហូតឡានពេទ្យមកដល់។
ក្នុងករណីដែលក្មេង មិនដកដង្ហើម
សូមឆែកក្នុងមាត់របស់ក្មេង ករណីមានអ្វីរាំងស្ទះផ្លូវដង្ហើមគេ។
ករណី ក្មេងមិនដកដង្ហើម សូមដាក់ក្មេងលើផ្ទៃដែលរឹង មិនទ្រុឌចុះក្រោម ដោយដាក់គេឱ្យគេងផ្ងារ មុខបែរឡើងលើ។
យកម្រាមដៃរបស់អ្នកចំនួនពីរ ដាក់ត្រង់ចន្លោះសុដន់របស់គេ រួចរុញចុងម្រាមដៃចុះក្រោម ថ្មមៗ ចំនួន ៣០ដង (មួយវិនាទី រុញចុះក្រោមពីរដង)។
ស្រូបខ្យល់ឱ្យពេញមាត់អ្នក រួចដាក់បបូរមាត់របស់អ្នក លើមាត់ និងច្រមុះរបស់ក្មេង។ សូមផ្លុំខ្យល់ថ្នមៗ ចូលមាត់របស់ក្មេង (ផ្លុំម្ដង ក្នុងមួយវិនាទី)…បន្តធ្វើវាម្ដងទៀត
ប្រសិនបើទារក នៅតែមិនដកដង្ហើម សូមសាកល្បង រុញទ្រូងគេ ៣០ដងទៀត រួច ផ្លុំខ្យល់ ២ ដងទៀត រហូតដល់ទារកចាប់ផ្ដើមដកដង្ហើម ឫ រហូតដល់ក្រុមគ្រូពេទ្យជំនាញមកដល់។
សូមតាមដានមើលថា ទារក ឫ កុមារ មានខ្យល់ដង្ហើមមកវិញ ឫ ទេ។
ប្រភព៖raisingchildren.net.au
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
