គុណប្រយោជន៍នៃ Probiotics និង Prebiotics ក្នុងអំឡុងពេលមានផ្ទៃពោះ
គុណប្រយោជន៍នៃ Probiotics និង Prebiotics ក្នុងអំឡុងពេលមានផ្ទៃពោះ

គុណប្រយោជន៍នៃ Probiotics និង Prebiotics ក្នុងអំឡុងពេលមានផ្ទៃពោះ

អ្វីទៅជា ប្រូបាយ៉ូទិច (Probiotics) និង ព្រីបាយ៉ូទិច (Prebiotics)?

ប្រូបាយ៉ូទិច (Probiotics) ជាភាវៈរស់មានជីវិតដែលយើងស្គាល់ថាជាបាក់តេរីល្អៗក្នុងពោះវៀន។ ប្រូបាយ៉ូទិចជួយដល់ការរំលាយអាហារដើម្បីទាញយកថាមពលទ្រទ្រង់ដល់សុខភាពក្រពះពោះវៀន។

រីឯ ព្រីបាយ៉ូទិច (Prebiotics) ជាចំណីរបស់ប្រូបាយ៉ូទិចដោយវាជួយដល់់ការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀនយើង។?

ប្រូបាយ៉ូទិច (Probiotics) និងព្រីបាយ៉ូទិច (Prebiotics) មានសុវត្ថិភាពទេសម្រាប់ស្រ្តីមានផ្ទៃពោះ?

ប្រូបាយ៉ូទិចនិងព្រីបាយ៉ូទិច ដែលមានវត្តមានក្នុងអាហារធម្មជាតិ និងអាហារបំប៉ន (supplements) សុទ្ធតែមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ស្រ្តីមានផ្ទៃពោះ។

អត្ថប្រយោជន៍នៃប្រូបាយ៉ូទិច (Probiotics) និងព្រីបាយ៉ូទិច (Prebiotics)

ប្រូបាយ៉ូទិចត្រូវបានគេយកមកប្រើដើម្បីជួសជុស និងរក្សាលំនឹងក្នុងពោះវៀននៅពេលស្រ្តីមានវិបត្តិរាករូស។

មានការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញឱ្យដឹងថា ការញ៉ាំប្រូបាយ៉ូទិចបានទៀងទាត់ជួយ៖

  • កាត់បន្ថយពីការប្រឈមនៃការអាលែកហ្ស៊ី និងបញ្ហាត្រអកលើទារកទើបកើត
  • កាត់បន្ថយការប្រឈមនឹងការសម្រាលកូនមុនខែដែលបណ្ដាលមកពីការឆ្លងមេរោគអំឡុងពេលសម្រាលតាមធម្មជាតិ
  • កាត់បន្ថយពីការប្រឈមនឹងជំងឺទឹកនោមផ្អែមក្នុងអំឡុងពេលមានផ្ទៃពោះ
  • ជួយដល់សុខភាពក្រពះពោះវៀន
  • កាត់បន្ថយការក្អួតក្នុងអំឡុងពេលមានផ្ទៃពោះ។

(មុនញ៉ាំឱសថណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន)

អាហារណាខ្លះមានផ្ទុកនូវប្រូបាយ៉ូទិច?

ប្រូបាយ៉ូទិចមានជាប្រភេទអាហារបំប៉ន (ជាទម្រង់គ្រាប់ ម្សៅ ឫ​ ទឹក)។ អាហារមួយចំនួនទៀតក៏មានផ្ដល់នូវប្រូបាយ៉ូទិចតាមបែបធម្មជាតិដែរ (យ៉ាអ៊ួរ និងគីមឈីជាដើម) ។

អាហារណាខ្លះដែលមានផ្ទុកនូវព្រីបាយ៉ូទិច?

ព្រីបាយ៉ូទិចដែលជួយឱ្យបាក់តេរីល្អៗលូតលាស់នោះគឺ fructo-oligosaccharides (FOS)។ FOS ជាស្ករមួយប្រភេទដែលមានសម្បូរក្នុង៖

  • ខ្ទឹមបារាំង
  • ចេក
  • ខ្ទឹមស
  • សណ្ដែកសៀង
  • ស្រូវសាឡី ។ល។

ទឹកដោះម្ដាយផ្ដល់នូវព្រីបាយ៉ូទិចជាច្រើនដែលជួយដល់ការលូតលាស់បាក់តេរីល្អក្នុងពោះវៀនទារក។

 

ប្រភព៖www.babycenter.in

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។