អាស៊ីតខ្លាញ់អូមេហ្គា ៣ ពិតជាជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទក្មេងមែនឫទេ?
អាស៊ីតខ្លាញ់អូមេហ្គា ៣  ពិតជាជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទក្មេងមែនឫទេ?

អាស៊ីតខ្លាញ់អូមេហ្គា ៣ ពិតជាជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទក្មេងមែនឫទេ?

ទន្ទឹមនឹងវិទ្យាសាស្រ្តលើពិភពលោកកាន់តែមានភាពជឿនលឿន ការអភិវឌ្ឍន៍ទៅលើអាហារូបត្ថម្ភក៏កាន់តែមានភាពប្រសើរឡើង។ អាហារូបត្ថម្ភមួយក្នុងចំណោមអាហារូបត្ថម្ភជាច្រើនដែលកំពុងតែមានតម្រូវការចាំបាច់សម្រាប់ទារក និងកុមារ នោះគឺអាស៊ីតខ្លាញ់អូមេហ្គា 3 ។

ចុះអាស៊ីតខ្លាញ់អូមេហ្គា 3 ជាអ្វី?

អូមេហ្គា 3 ជាអាស៊ីតខ្លាញ់មួយប្រភេទ ដែលមានសារៈសំខាន់សម្រាប់រាងកាយ និងជាចំណីក្នុងការលូតលាស់ និងការទទួលបាននូវសុខភាពល្អលើខួរក្បាលក្មេង។

លើសពីនេះ វាក៏ជួយដល់ការសាងសង់កោសិកាថ្មីៗ — ដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍន៍លើ ប្រព័ន្ធសរសៃឈាម ប្រព័ន្ធសរសៃប្រសាទកណ្ដាល ជំនួយដល់សុខភាពភ្នែក និងជួយដល់ការបឺតស្រូបអាហារូបត្ថម្ភសម្រាប់រាងកាយប្រើប្រាស់។ អាស៊ីតខ្លាញ់អូមេហ្គា 3 ក៏ជួយទៅដល់សុខភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់ក្មេងដែរ។

តាមការសិក្សានៅប្រទេសជប៉ុនបានបង្ហាញឱ្យដឹងថា ក្មេងដែលទទួលទានត្រីដែលសំបូរទៅដោយជាតិ អូមេហ្គា 3 វាជួយសម្រួលលើសុខភាពផ្លូវអារម្មណ៍របស់ក្មេង (ពិសេសបញ្ចៀសជំងឺបាក់ទឹកចិត្ត)។ ក្រៅពីនេះ ជាតិអូមេហ្គា 3 ក៏ជួយដល់ការប្រឆាំងការរលាកផ្សេងៗ ពិសេសលើក្មេងដែលលើសទំងន់ មានជំងឺហឺត និងរលាកផ្លូវដង្ហើមផ្នែកខាងលើដែរ។

អូមេហ្គា 3 មានប៉ុន្មានប្រភេទ? ,

អាស៊ីតខ្លាញ់អូមេហ្គា 3 មាន៖ Docosahexaenoic acid (DHA), Eicosapentaenoic acid (EPA) និង alpha-linolenic acid (AA or ALA) ។

EPA និង DHA សំបូរក្នុងត្រីមួយចំនួន ពិសេសត្រីសមុទ្រ។ រីឯ ALA or AA មានក្នុងរុក្ខជាតិដូចជា គ្រាប់វ៉លណាតគ្រាប់ជី និងសាច់គោជាដើម។

ម៉ាក់ប៉ាគួរព្យាយាមផ្ដល់អាហារជាមុនសិនដល់ពួកគាត់ពិសេសត្រីមួយចំនួន (ឧ.ត្រីសាល់ម៉ុន) មុននឹងធ្វើការផ្ដល់នូវអាហារបំប៉ន (supplement)ដែលមានជាតិអូមេហ្គា 3ដល់ពួកគាត់។ ក្នុងករណីដែលក្មេងមិនចូលចិត្តសាច់ត្រី ម៉ាក់ប៉ាអាចប្រើពពួកប្រេង flaxseed oil (មានជាតិអូមេហ្គា3) ​ចូលក្នុងអាហាររបស់ក្មេង។

តម្រូវការប្រចាំថ្ងៃរបស់ក្មេង លើជាតិអូមេហ្គា 3

  • 0 ទៅ 12 ខែ: 0.5 g ក្នុងមួយថ្ងៃ
  • 1 ទៅ 3 ឆ្នាំ: 0.7 g ក្នុងមួយថ្ងៃ
  • 4 ទៅ 8 ឆ្នាំ: 0.9 g ក្នុងមួយថ្ងៃ
  • 9 ទៅ 13 ឆ្នាំ (ក្មេងប្រុស): 1.2 g ក្នុងមួយថ្ងៃ
  • 9 ទៅ 13 ឆ្នាំ (ក្មេងស្រី): 1.0 g ក្នុងមួយថ្ងៃ
  • 14 ទៅ 18 ឆ្នាំ (ក្មេងប្រុស): 1.6 g ក្នុងមួយថ្ងៃ
  • 14 ទៅ 18 ឆ្នាំ (ក្មេងស្រី): 1.1 g ក្នុងមួយថ្ងៃ

អូមេហ្គា 3 សំបូរក្នុងអាហារអ្វីខ្លះ?

អាស៊ីតខ្លាញ់អូមេហ្គា 3 សំបូរក្នុង៖

  • ត្រីសាល់ម៉ុន
  • ត្រីធូណា
  • ត្រីសាឌីន
  • បង្គារ​
  • អយស្ទ័រ
  • សាច់គោ
  • គ្រាប់ជី
  • គ្រាប់វ៉លណាត់
  • សណ្ដែកសៀង ។ល។

ប្រភព៖eatright.org

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។