ស្បែកទារកទើបកើតប្រលាក់សស្រ្ពុះ មកពីម៉ាក់ៗញ៉ាំបបរពេលមានផ្ទៃពោះឫយ៉ាងណា
ម៉ាក់ៗកំពុងមានផ្ទៃពោះមួយចំនួនអាចស្ទាក់ស្ទើរក្នុងការញ៉ាំបបរស ព្រោះគាត់គិតថាការញ៉ាំបបរសក្នុងអំឡុងពេលមានគក៌អាចធ្វើឱ្យកូនគាត់កើតមកមានស្បែកមិនស្អាត និងប្រលាក់រំអិលសស្រ្ពុះ។
ផ្អែកតាមការសិក្សាស្រាវជ្រាវ ស្បែកទារកប្រលាក់រំអិលសស្រ្ពុះមិនមែនដោយសារម៉ាក់ៗញ៉ាំបបរសក្នុងអំឡុងពេលមានពរពោះនោះទេ។
មូលហេតុបង្កឱ្យទារកទើបកើត មានស្បែកប្រលាក់រំអិលសស្រ្ពុះ?
រំអិលប្រលាក់ស្បែកទារក (vernix caseosa) ជាស្នាមប្រលាក់ដែលមានពណ៌ស ឫ ពណ៌ទឹកដោះគោ និងមានភាពរអិលដូចប្រេងដែលប្រឡាក់ជាប់ជាមួយស្បែកទារកហើយវាកកើតមានឡើងតាំងពីទារកនៅក្នុងផ្ទៃម្ដាយ។ vernix caseosa ផ្សំឡើងពីកោសិកាស្បែកចាស់ៗ និងក្រពេញបញ្ចេញជាតិរំអិល (sebaceous secretions)។
Vernix caseosa កើតមានលើស្បែកទារកក្នុងផ្ទៃតាំងពីសប្ដាហ៍ទី 19 រហូតដល់សប្ដាហ៍ទី34 នៃការមានផ្ទៃពោះ។ ស្នាមពណ៌សនេះចាប់ផ្ដើមរលាយចូលក្នុងទឹកភ្លោះដោយខ្លួនឯងនៅសប្ដាហ៍ទី៣៦ ឫ ៣៨ ហើយទារកអាចលេបវាចូលក្នុងពោះរហូតដល់ត្រីមាសទី ៤០ (ដាននេះរលប់ស្ទើរតែអស់ពីស្បែកទារកក្នុងផ្ទៃ) ។
ទារកដែលកើតមុនខែ (មុន៣៧ សប្ដាហ៍) ច្រើនតែកើតមកមានស្នាមប្រឡាក់សៗទាំងនេះ។ តែចំពោះទារកដែលកើតគ្រប់ខែ ឫ គ្រប់សប្ដាហ៍កំណត់អាចនឹងមានសល់ស្នាមដានសៗនេះតិចតួចប៉ុណ្ណោះជាប់នឹងស្បែក ដែលភាគច្រើនមាននៅតាមគន្លាក់ស្បែក (ឧ.គន្លាក់ដៃ និងជើង) និងក្រោមក្រចកទារក។
សារៈសំខាន់នៃ Vernix caseosa
- អំឡុងពេលមានពរពោះ៖ ជួយដល់ការលូតលាស់បាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារទារក
- អំឡុងពេលឆ្លងទន្លេ៖ ជួយដល់ការបញ្ចេញទារកតាមចង្អូរសម្រាល (ទ្វារមាស) និងកាត់បន្ថយការកកិតអំឡុងពេលសម្រាល
- សម្រាប់ស្រ្តី៖ ជួយឱ្យរបួសលើទ្វារមាសម្ដាយឆាប់ជាសះស្បើយ
ក្រោយឆ្លងទន្លេ៖ ផ្ដល់សំណើមដល់ស្បែកទារក និងទប់ស្កាត់ការបង្កមេរោគលើស្បែកទារក។
ប្រភព៖www.whattoexpect.com
រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%
យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។
អត្ថបទថ្មីៗ
- ឱ្យកូនញ៉ាំបន្លែរាល់ថ្ងៃ ដឹងអត់ថាវាជួយអ្វីខ្លះដល់សុខភាពទារកនិងកុមារ!
- អាហារូបត្ថម្ភសំខាន់ៗទាំងនេះ ជួយកុមារមានសុខភាពល្អនិងមិនងាយឈឺ!
- មុននឹងផ្ដល់វីតាមីនចម្រុះ (Multivitamins) ដល់កុមារ ទាំងនេះជាអ្វីដែលអាណាព្យាបាលគួរស្វែងយល់
- គន្លឹះទាំងនេះជួយកូនអ្នកសុខភាពល្អ និងជៀសឆ្ងាយពីជំងឺផ្សេងៗ
- កុមារលើសគីឡូ៖ ញ៉ាំក្រុមអាហារទាំងនេះជួយទប់ស្កាត់ការឡើងគីឡូខ្លាំង
