បើជៀសបានគួរជៀស! អាហារទាំងនេះដែលស្រ្តីគួរប្រុងប្រយ័ត្នញ៉ាំអំឡុងពេលបំបៅកូនដោយទឹកដោះ
បើជៀសបានគួរជៀស! អាហារទាំងនេះដែលស្រ្តីគួរប្រុងប្រយ័ត្នញ៉ាំអំឡុងពេលបំបៅកូនដោយទឹកដោះ

បើជៀសបានគួរជៀស! អាហារទាំងនេះដែលស្រ្តីគួរប្រុងប្រយ័ត្នញ៉ាំអំឡុងពេលបំបៅកូនដោយទឹកដោះ

ក្នុងអំឡុងពេលបំបៅកូនដោយទឹកដោះម្ដាយ សូមប្រុងប្រយ័ត្នលើការញ៉ាំអាហារមួយចំនួនដែលអាចប៉ះពាល់ដល់សុខភាពកូនអ្នកបាន។ ខាងក្រោមនេះជាអាហារដែលអ្នកគួរប្រុងប្រយ័ត្នញ៉ាំក្នុងពេលបំបៅកូនដោយទឹកដោះម្ដាយ៖

កាហ្វេ

ស្រ្តីអាចញ៉ាំកាហ្វេបានតែសូមញ៉ាំក្នុងបរិមាណបន្តិចបន្តួច ព្រោះជាតិកាហ្វេអុីនអាចចេញតាមទឹកដោះម្ដាយដែលអាចប៉ះពាល់ដល់ដំណេករបស់ស្រ្តី និងទារក

សូកូឡា

ក៏ដូចជាកាហ្វេ និងភេសជ្ជៈមួយចំនួន សូកូឡាមានផ្ទុកនូ​វជាតិកាហ្វេអុីនដែលអាចប៉ះពាល់ដល់ដំណេកស្រ្តី និងទារកបាន

ពពួកផ្លែក្រូច

ផ្លែឈើមួយចំនួនអាចនឹងមិនប៉ះពាល់ដល់សុខភាព លើកលែងស្រ្តីមួយចំនួន អ្នកជំនាញលើកទឹកចិត្តឱ្យជៀសវាងការញ៉ាំផ្លែក្រូច (និងពពួកទឹកក្រូច) ព្រោះជាតិជូរក្នុងក្រូចអាចធ្វើឱ្យប៉ះពាល់ដល់ក្រពះដូចជាមានបញ្ហាច្រាល់ជាតិអាស៊ីតក្នុងក្រពះ

ប្រូខូលី

បន្លែបៃតងគឺល្អចំពោះសុខភាព តែពពួកប្រូខូលី (និងផ្កាខាត់ណា) អាចធ្វើឱ្យហើមពោះ។ ក្នុងករណីស្រ្តីអាចជៀសបាន សូមជៀសវាងការញ៉ាំ ឫ ប្រសិនស្រ្តីចូលចិត្ត​ ស្រ្តីអាចចំអិនវាមួយល្មមញ៉ាំ ដែលនេះអាចកាត់បន្ថយការហើមពោះបានមួយកម្រិត។

អាហារហឹរ

ការញ៉ាំអាហារហឹរមុនពេលបំបៅទឹកដោះកូន អាចធ្វើឱ្យផ្ដល់ភាពក្រហល់ក្រហាយដល់ក្រពះពោះវៀនកូន។

អាហារស្រូវសាលី ទឹកដោះគោ ឫ គ្រឿងសមុទ្រ

ប្រសិនជាស្រ្តីញ៉ាំអាហារដែលធ្វើចេញពីស្រូវសាលី ទឹកដោះគោ ឫ គ្រឿងសមុទ្រ ហើយសង្កេតឃើញទារកយំឥតឈប់ឈរ ឈឺចុកចាប់ ឫ លាមកមានឈាម ទារកអាចអាលែកហ្ស៊ីជាមួយអាហារខាងលើដែលម្ដាយបានញ៉ាំ។

ប្រភព៖www.anmum.com

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។