ជាការពិត!!! ទឹកដោះម្ដាយជាអាហារទិព្វសម្រាប់ទារក
ជាការពិត!!! ទឹកដោះម្ដាយជាអាហារទិព្វសម្រាប់ទារក

ជាការពិត!!! ទឹកដោះម្ដាយជាអាហារទិព្វសម្រាប់ទារក

យោងទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក “ ការបំបៅដោះកូនគឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតដើម្បីធានាដល់សុខភាពកូន និងការរស់រានមានជីវិតដ៏ប្រសើរ។

ទោះជាយ៉ាងណាក៏ដោយ ជាង ២ទសវត្សមកហើយ ក្មេង ២នាក់ ក្នុងចំណោម ៣នាក់គឺពុំបានទទួលការបំបៅដោះម្ដាយតែមួយមុខគត់នៅក្រោយអាយុ ៦ខែនោះទេ។”

ទឹកដោះម្ដាយផ្ដល់នូវអាហារូបត្ថម្ភដ៏ល្អឥតខ្ចោះសម្រាប់ទារកអាយុក្រោម ៦ខែ។ វាមានសុវត្ថិភាព អនាម័យ និងមាននូវអង់ទីករដែលប្រឆាំងទៅនឹងជម្ងឺមួយចំនួនក្នុងវ័យកុមារភាព។ វាមានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន

.ទឹកដោះម្តាយផ្តល់នូវអាហារូបត្ថម្ភដ៏ល្អសម្រាប់ទារក

អ្នកជំនាញភាគច្រើនបានណែនាំអោយស្ត្រីដែលសម្រាលបុត្ររួចធ្វើការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅ អាយុក្រោម ៦ខែ។ នៅក្នុងទឹកដោះម្ដាយមានសារជាតិចិញ្ចឹមសំខាន់ៗដូចជា ប្រូតេអ៊ីន ខ្លាញ់ ស្ករ វីតាមីន និងជាតិរ៉ែ ។ វាមានបរិមាណគ្រប់គ្រាន់ដែលសមស្របទៅតាមតម្រូវការនៃការលូតលាស់របស់ទារក។

.ទឹកដោះម្ដាយមានប្រព័ន្ធការពាររាងកាយ

វាផ្ដល់នូវអង់ទីករដែលជួយប្រឆាំងទៅនឹងមេរោគ និងបាក់តេរីជាពិសេសនៅអាយុ ១ខែដំបូងរបស់ទារក។ ទឹកដោះដំបូងមានបរិមាណអង់ទីករខ្ពស់ (Immunoglobulin A – IgA) និងអង់ទីករជាច្រើនទៀត។

IgA ការពារក្មេងពីជម្ងឺមួយចំនួនដូចជា រលាកច្រមុះ បំពង់ក និងប្រព័ន្ធរំលាយអាហារ។

នៅក្នុងទឹកដោះគោមិនមានអង់ទីករសម្រាប់ការពារសុខភាពទារកនោះទេ។ ការសិក្សាជាច្រើនបានបង្ហាញថា ទារកដែលពុំបានទទួលការបំបៅទឹកដោះម្ដាយគឺប្រឈមទៅនឹងបញ្ហាសុខភាពដូចជា រលាកទងសួត រាករូស និងជម្ងឺបង្ករោគជាច្រើនទៀត។

.ទឹកដោះម្ដាយអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើន

ការបំបៅដោះកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅក្រោមអាយុ ៦ខែគឺអាចកាត់បន្ថយហានិភ័យជម្ងឺមួយចំនួនដូចជា រលាកត្រចៀក រលាកផ្លូវដង្ហើម ផ្ដាសាយ ជម្ងឺពោះវៀន អាឡាក់ហ្សីស្បែក ទឹកនោមផ្អែម មហារីកគ្រាប់ឈាមចំពោះកុមារ និងមរណៈភាពទារក(SIDS)

.ទឹកដោះម្ដាយធ្វើអោយទារកគ្រប់គីឡូ

វាជួយអោយកូនឡើងទម្ងន់បានសមស្រប និងការពារពីជម្ងឺធាត់នៅវ័យកុមារភាព។ ការសិក្សាបានបង្ហាញថា ទារកដែលបានបៅទឹកដោះម្ដាយតែមួយមុខនៅលើសពី ៤ខែគឺអាចកាត់បន្ថយឱកាសនៃការលើសគីឡូ និងជម្ងឺធាត់។ នៅក្នុងទឹកដោះម្ដាយមានអរម៉ូនលិបទិន(Leptin) ដែលជួយក្នុងការគ្រប់គ្រងទៅលើចំណង់អាហាររបស់ទារក និងស្តុកទុកជាតិខ្លាញ់ព្រមទាំងមានបាក់តេរីល្អៗ។

.ជួយអោយកូនមានប្រាជ្ញាឆ្លាតវៃ

ការសិក្សាបានបង្ហាញថា ទឹកដោះម្ដាយជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារកដែលធ្វើអោយគេមានភាពឆ្លាតវៃ និងរៀនពូកែ។ វាក៏ធ្វើអោយមានការស្និទ្ធស្នាលរវាងម្ដាយនឹងកូនដោយការប៉ះស្បែកជាប់ស្បែក និងការសម្លឹងភ្នែក។

ការបំបៅកូនដោយទឹកដោះម្ដាយពិតជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព និងការលូតលាស់របស់ទារក។ សូមអ្នកម្ដាយគ្រប់រូបធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយបំបៅដោះកូនតែមួយមុខនៅអាយុក្រោម ៦ខែ ហើយបន្តរហូតដល់២ឆ្នាំ ឬលើសពីនេះ។

ប្រភព៖www.webmd.comwww.who.int

For children from 3 to 9 Years

រូបមន្តទឹកដោះគោម្សៅសម្រាប់ក្មេងពីប្រទេសហូឡង់100%

យើងផ្តល់អាហារូបត្ថម្ភពេញលេញដើម្បីគាំទ្រដល់ការលូតលាស់និង ការអភិវឌ្ឍន៍ល្អបំផុតរបស់ទារកនិងកុមារ។